kalib9

បើស្រឡាញ់គ្នាពិត ហេតុអ្វីត្រូវខ្វល់គិត សួរនាំពីអតីតកាល?

 

មនុស្សពីរនាក់ស្រឡាញ់គ្នា មិនត្រូវមានរឿងលាក់បាំងនឹងគ្នាឡើយ មិនថាជារឿងអតីត បច្ចុប្បន្ន ឬជាគម្រោងតទៅអនាគតនោះទេ ត្រូវតែប្រាប់គ្នាឱ្យដឹង ព្រោះវាបង្ហាញពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

ប៉ុន្តែក្ដីស្រឡាញ់ពិតប្រាកដ គឺមិនគួរខ្វល់ដល់រឿងអតីតកាលរបស់ដៃគូនោះឡើយ ទោះជាអតីតបែបណាក៏ដោយ គឺមិនគួរសួរដេញដោល គាស់កកាយនោះទេ តែបើគេនិយាយប្រាប់យើង យើងក៏ព្រមទទួលស្ដាប់ ដោយក្ដីរីករាយ ហើយក៏មិនគួរខឹងសម្បារ មួម៉ៅ ឬក៏រំឭកយកមកធ្វើជាបញ្ហា ពេលមានរឿងឈ្លោះគ្នានោះឡើយ។ គេព្រមប្រាប់យើងពីអតីតកាលរបស់គេ វាជាភាពស្មោះត្រង់ដែលគេមានចំពោះយើង តែបើយើងទៅសួរនាំគេ គាស់កកាយ នោះមានន័យ យើងមិនទុកចិត្ត ឬក៏កំពុងតែប្រកាន់នឹងអតីតដែលគេមានហើយ។

62435841_408768473060965_2284870542173405184_n

ពេលខ្លះ អតីតកាលរបស់គេ គេមិនបានតាំងចិត្តលាក់យើងទេ តែគេមិនប្រាប់ ព្រោះគេមិនចង់ឱ្យយើងមិនសប្បាយចិត្ត គេខ្លាចយើងគិតច្រើន ដូចនេះ យើងក៏កុំទៅសួរនាំចង់ដឹងពីអតីតរបស់គេអី បើតាំងចិត្តបង្កើតបច្ចុប្បន្ន និងសាងអនាគតជាមួយគេ ត្រុវតែគិតត្រឹមពីពេលទាក់ទងគ្នានេះទៅ។

មិនថាអតីតកាល គេធ្លាប់ទាក់ទងអ្នកណា មានសង្សារប់ុន្មាននាក់នោះទេ តែនោះជាអតីតរបស់គេ តែសំខាន់ បច្ចុប្បន្ន គេទាក់ទងយើង គេជារបស់យើង គេជ្រើសយកយើង អ៊ិចឹងហើយ ត្រូវធ្វើបច្ចុប្បន្ន និងសាងអនាគតជាមួយគេឱ្យបានល្អ៕

62427958_335344847145973_3101923680087703552_n

Loading...

62496752_2072223903074278_7233741686956883968_n

62609804_343006443287644_2043368963525574656_n

62888965_2246432819001819_7735558171103592448_n

64346548_490543305052371_8532869436007251968_n

64363652_2326432580932743_157181277454204928_n

64572001_312907512952288_2706985266668634112_n

អត្ថបទ ៖ ​ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...