kalib9

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

  ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ - ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់ -ផ្ទះចិន/ Chinese House ជាភោជនីយដ្ឋានតុបតែងខាងក្រៅដូចជាអគារសម័យអាណានិគមនិយមបារាំង លាយឡំនឹងវប្បធម៌ចិន ​ឯខាងក្នុងតុបតែងដូចផ្ទះចាស់បុរាណ -ផ្សារធំថ្មី -តំបន់ប្លុកឌឿងហែម ​ALLEY 240 ½  មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ -ArTillery Cafe នៅម្តុំ​​ALLEY  240 ½ -Melo Resturant and  Cafe -Farm to Table Cafe ជាហាងកាហ្វេដែលមានការតុបតែងដូចជាស្រុកស្រែចម្ការពិតៗ -Brown Cafe ជនជាតិថៃសរសើរថាកាហ្វេប្រេនក្នុងស្រុកខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ -ផ្សាររាត្រី -The Library Bar អាចស្តាប់តន្ត្រី និងទទួលទានអាហារប្រកបដោយភាពរ៉ូមែនទិច -វិមានឯករាជ្យ -Aquarius Hotel & Urban Resort ជាកន្លែងស្នាក់នៅដ៏ប្រណីត ​ថែមទាំងមានអាងទឹកហែលលេងកម្សាន្តដ៏ស្រស់ស្អាតបំផុតផងដែរ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ តោះ! មកតាមដានរូបភាពស្អាតៗពី พาเธอไป Journey ខាងក្រោមនេះទាំងអស់គ្នា៖ (កុំភ្លេចអាន ​Description ក្រោមរូបនីមួយៗ)  រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ พาเธอไป Journey 62353254_656286648171250_5347166556180709376_n 62081932_656286494837932_7213770728980611072_n 64255476_656286224837959_8482096999808630784_n 62308312_656287161504532_540928994669756416_n 62350429_656286908171224_1246809180459761664_n 62172040_656286931504555_7333661120391020544_n 62070569_656286778171237_1366064762818920448_n 62239348_656287168171198_8399826192584146944_n 62381247_656287424837839_2937264005577703424_n 62077285_656287781504470_9415839623151616_n 62305087_656287764837805_268956676051173376_n 62357441_656287824837799_905614251161288704_n 64293859_656288164837765_7067606360468226048_n 62389183_656290504837531_9221514068362264576_n 64292278_656288768171038_8871629836108431360_n 62534849_656288688171046_8419978509849460736_n 64325749_656288851504363_8313602473554083840_n 62240540_656286511504597_789201477590581248_n 62196798_656288861504362_480080251662106624_n 62366514_656289231504325_7280622745346375680_n 62356993_656288901504358_2115429233328128000_n 62269965_656289248170990_1690460309791178752_n 62154255_656289434837638_893797168337387520_n 62237485_656289411504307_6880084729660440576_n 62360865_656290048170910_828269689820938240_n 62102375_656290181504230_2497672217341460480_n 62067239_656289794837602_4391108158941036544_n 62504490_656289781504270_7653771054506049536_n 62047304_656288231504425_2299213972005453824_n 64230930_656288181504430_419277151271911424_n 62311406_656288218171093_5091900401918148608_n 62256014_656290454837536_1089393780043284480_n 62254164_656290441504204_6537220746005970944_n 62356502_656290494837532_8903108896961331200_n 62444113_656291014837480_3753961417120677888_n 62227286_656286464837935_1818142008099733504_n 62184481_656291001504148_6029377572339449856_n 62153925_656291038170811_6516863653289918464_n
Loading...