kalib9

ឪពុកម្តាយគ្រប់រូបគួរតែអានរឿងនេះ! វិទ្យាសាស្រ្តពន្យល់ថា ការធ្វើឲ្យក្មេងៗរសើប ប៉ះពាល់អាក្រក់ដល់ផ្លូវចិត្ត ហើយអាចធ្វើឲ្យកុមារគាំងបេះដូងបាន!

ការលេងចាក់ក្រឡេកធ្វើឲ្យរសើបអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ ខណៈពេលដែលមនុស្សជាច្រើនក្នុងចំនោមពួកយើងមិនពេញចិត្តលើការបង្ហាញនេះ តាមការសិក្សាមួយបានបង្ហាញថាមានតែ 32% នៃអ្នកយល់ស្រប និងសប្បាយរីករាយនិងការលេងចាក់ក្រឡេក ហើយ 32% បានឆ្លើយតបអព្យាក្រឹត ហើយ 36% និយាយថាពួកគេមិនចូលចិត្តការលេងចាក់ក្រឡេកទេ។

យើងទាំងអស់គ្នាត្រូវបានគេលេងចាក់ក្រឡេកកាលពីនៅកុមារ ដូច្នេះយើងសន្មត់ថាវាជារឿងធម្មតា។ ប៉ុន្ដែសូមចាំថានៅសម័យនោះអ្នកជិះម៉ូតូក៏មិនចាំបាច់ពាក់មួកសុវត្ថិភាពដែរ!

ការវិភាគលើការស្រាវជ្រាវជាច្រើនបានធ្វើឡើងលើប្រធានបទនេះ ដូច្នេះយើងសូមលើកយកមកពន្យល់ពីមូលហេតុអ្វីយើងត្រូវបញ្ឈប់ការលេងចាក់ក្រឡេក និងស្វែងរកវិធីមួយផ្សេងទៀតដើម្បីឱ្យមានភាពសប្បាយរីករាយ - ដូចជាការចែករំលែករឿងកំប្លែង ឬលេងជាមួយគ្នាគឺជាគំនិតល្អ។

1. ក្មេងសើចមិនមែនដោយសារតែមានន័យថាពួកគេរីករាយនឹងការចាក់ក្រឡេកនេះទេ។

ក្មេងៗ ជាពិសេសការចាក់ក្រឡេកក្មេងៗនឹងរសើប ហើយសើចមិនឈប់ ទោះបីជាពួកគេស្អប់វាយ៉ាងពិតក៏ដោយ។ ការសើចសប្បាយនេះផ្តល់ឱ្យឪពុកម្តាយនូវការភាន់ច្រលំថាកុមារពិតជារីករាយនៅពេលដែលក្មេងពិតជាមិនចង់ឲ្យយើងធ្វើឲ្យពួកគេរសើបឡើយ។ នៅក្នុងការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងឆ្នាំ 1997 អ្នកវិទ្យាសាស្ត្របានរកឃើញថាការធ្វើឲ្យក្មេងរសើបមិនបានបង្កើតអារម្មណ៍សប្បាយរីករាយដូចគ្នាទៅនឹងការដែលធ្វើឲ្យក្មេងៗសើចដោយសារធ្វើរឿងកំប្លែង ឬលេងសើចសប្បាយជាមួយមិត្តភក្តិទេ។ ការដែលយើងធ្វើឲ្យរសើប គ្រាន់តែបង្កើតការបំភាន់ខាងក្រៅដែលមនុស្សម្នាក់កំពុងសើចតែប៉ុណ្ណោះ។

2. ការចាក់ក្រឡេកធ្វើឲ្យរសើបគឺជាមធ្យោបាយមួយប៉ុនប៉ងឲ្យនរណាម្នាក់សើចតែប៉ុណ្ណោះ

មនុស្សម្នាក់ដែលត្រូវគេចាក់ក្រឡេកធ្វើឲ្យរសើបមែងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ការការក្រឡេកបែបនេះអាចធ្វើឱ្យអាម៉ាស់សម្រាប់កុមារហើយអាចបន្សល់ទុកអនុស្សាវរីយ៍មិនល្អសម្រាប់ជីវិត។ នៅពេលមនុស្សចាស់ចាក់ក្រឡេកក្មេងៗពួកគេគិតថាវាជាភាពសប្បាយរីករាយប៉ុន្តែនោះគឺខុសស្រលះ ក្មេងនឹងមិនចូលចិត្តអ្នក ហើយពួកគេនឹងចាំទុករឿងនេះ។

យោងតាមវេជ្ជបណ្ឌិត Richard Alexander សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ Michigan បានឱ្យដឹងថា ការធ្វើឲ្យរសើបអាចជាទម្រង់នៃការគ្របដណ្ដប់និងការសើចដែលជាវិធីវិវត្តនៃការបង្ហាញការស្តាប់បង្គាប់។

3. ការធ្វើឲ្យរសើបត្រូវបានប្រើដើម្បីធ្វើទារុណកម្មលើមនុស្សគ្រប់វ័យ។

ការធ្វើឲ្យរសើប ត្រូវបានគេប្រើជាយូរមកហើយនូវវិធីនៃការធ្វើទារុណកម្ម។ កំឡុងសម័យរាជវង្សហាននៅក្នុងប្រទេសចិន ការធ្វើឲ្យរសើបគឺជាវិធីនៃការធ្វើទារុណកម្មពីព្រោះវាមិនធ្វើឲ្យមនុស្សមានស្លាកស្នាម ហើយជនរងគ្រោះអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។ វាក៏ជាការពេញនិយមនៅក្នុងប្រទេសជប៉ុនដែលជាកន្លែងដែលពួកគេបានបង្កើតពាក្យពិសេសមួយសម្រាប់វា: kusuguri-zeme ដែលមានន័យថា "ការរសើបដោយគ្មានមេត្ដា" ។

Loading...

លោក Vernon R. Wiehe មកពីសាកលវិទ្យាល័យ Kentucky បានសិក្សាទៅលើមនុស្សពេញវ័យ 150 នាក់ដែលត្រូវបានរំលោភបំពានដោយបងប្អូនរបស់ពួកគេអំឡុងពេលកុមារភាព។ ភាគច្រើននៃការសិក្សាស្រាវជ្រាវបានរាយការណ៍ថាការធ្វើឲ្យរសើបក្នុងពេលយូរណាមួយអាចធ្វើឲ្យគាំងបេះដូងបាន។ ការស្រាវជ្រាវបានសន្និដ្ឋានថាការគាំងបេះដូងអាចបណ្តាលឱ្យមានប្រតិកម្មខួរក្បាលខ្លាំងចំពោះជនរងគ្រោះដូចជាក្អួតនិងបាត់បង់ស្មារតីដោយសារតែពិបាកដកដង្ហើម។

4. កូនក្មេងមិនអាចនឹងប្រាប់អ្នកឱ្យឈប់ធ្វើឲ្យគេរសើបបានទេ

ការរសើប អាចបណ្តាលឱ្យមិនអាចគ្រប់គ្រងខ្លួនឯងបានដែលពិបាកក្នុងការបញ្ឈប់។ ការសើចដែលបណ្តាលមកពីការជក់ចិត្តជាបន្តអាចឈានដល់ចំនុចមួយដែលមនុស្សដែលមានស្នាមញញឹមមិនអាចដកដង្ហើមបានត្រឹមត្រូវហើយពួកគេក៏មិនអាចនិយាយថាពួកគេស្ថិតក្នុងស្ថានភាពលំបាកដែរ។ អ្វីមួយដែលបានចាប់ផ្តើមជា "ភាពរីករាយ" អាចបង្កឱ្យមានផលវិបាកផ្នែកវេជ្ជសាស្ត្រធ្ងន់ធ្ងរ។

5. ការធ្វើឲ្យរសើប អាចបណ្តាលឱ្យមានបញ្ហាទំនុកចិត្តពេញមួយជីវិត

យោងតាមលោកវេជ្ជបណ្ឌិត Alexander មានប្រសាសន៍ថាការទាស់ភាពរសើបប្រឆាំងនឹងឆន្ទៈរបស់នរណាម្នាក់អាចបង្កឱ្យមានការឈឺចាប់ខាងផ្លូវចិត្តយ៉ាងខ្លាំង។ ជួនកាលការឈឺចាប់នេះអាចអូសបន្លាយមួយជីវិត។

អ្នកស្រី Patty Wipfler អ្នកឯកទេសខាងការចិញ្ចឹមកូននិងជាអ្នកបង្កើតនិងជាអ្នកដឹកនាំអង្គការ Hand in Hand បាននិយាយពីបទពិសោធន៍របស់នាងការធ្វើឲ្យរសើបក្នុងអំឡុងពេលកុមារភាពគឺជាបុព្វហេតុទូទៅសម្រាប់បញ្ហាផ្លូវចិត្តសូម្បីតែចំពោះមនុស្សពេញវ័យ។ នាងនិយាយថាការប៉ះទង្គិចផ្លូវចិត្តអាចនាំទៅរកស្ថានភាពដែលមនុស្សម្នាក់លែងទុកចិត្តលើដៃគូដែលបានធ្វើឲ្យគេរសើប។

6. មានវិធីល្អប្រសើរជាងមុនដើម្បីនិយាយថា "ម៉ាក់ស្រឡាញ់កូន" ចំពោះកូនរបស់អ្នក

ឪពុកម្តាយជាទូទៅគិតថាពួកគេដឹងពីអ្វីដែលល្អសម្រាប់កូន ៗ ហើយនិងពីបទពិសោធន៍របស់ពួកគេ ពួកគេគិតថា ធ្វើឲ្យកុមាររសើបខ្លាំងហើយសើចគឺជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយគ្រោះថ្នាក់ដែលអាចកើតឡើងបានពីភាពរសើបគឺការគាំងបេះដូង។ ហើយប្រសិនបើមានហេតុផលខ្លះដែលអ្នកចង់ធ្វើឲ្យក្មេងរសើប វាគួរតែសុំការអនុញ្ញាតពីកុមារ ឬធ្វើឲ្យកូនៗរបស់អ្នករសើបក្នុងរយៈពេលខ្លីបំផុត។ មាតាបិតាគួរសួរជានិច្ចមុនពេលប៉ះកុមារឬធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់រាងកាយរបស់ពួកគេ។

តើអ្នកធ្លាប់ចាក់ក្រឡេកឲ្យកុមាររសើបដែលឬទេ តើក្មេងៗទាំងនោះមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកបញ្ឈប់?

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ BrightSide.me

Loading...