kalib9

នារីម្នាក់សុខចិត្តចាកចេញពីអាជីពជោគជ័យនៅទីក្រុងញូវយ៉ក ដើម្បីសាងសង់ផ្ទះឫស្សីប្រកបដោយនិរន្តភាពនៅក្នុងធម្មជាតិ នៅកោះបាលី

នាង Elora Hardy និងឪពុករបស់នាងគឺលោក John Hardy ជឿជាក់ថាអ្នកអាចសប្បាយរីករាយនិងមានសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកនៅពេលដែលវារុំព័ទ្ធទៅដោយធម្មជាតិ។ ដូច្នេះសូម្បីតែនៅពេល Elora មានអាជីពជោគជ័យនៅ NY fashion scene ក៏ដោយនាងបានចាកចេញដើម្បីសាងសង់ផ្ទះឫស្សីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

Elora និងឪពុករបស់នាងជាអ្នករចនាគ្រឿងអលង្ការកាណាដាដែលមានក្រុមអ្នករចនាស្ថាបត្យករ និងសិប្បករដែលមានមូលដ្ឋាននៅកោះបាលីបានចាប់ផ្តើមធ្វើការជាមួយគ្នានិងបង្កើតផ្ទះដ៏ស្រស់ស្អាតនិងគួរអោយចាប់អារម្មណ៍ពីឫស្សី។

វាត្រូវបានគេសាងសង់ឱ្យជិតស្និតបំផុតជាមួយធម្មជាតិតាមដែលអាចធ្វើទៅបាន។

ផ្ទះដែលត្រូវបានគេរចនាមកនេះពិតជាស្អាតអស្ចារ្យខ្លាំងណាស់។

Elora ហើយនិងក្រុមការងារដ៏មមាញឹករបស់នាង។

អាជីវកម្មរបស់ពួកគេដែលហៅថាអ៊ីប៊ុកគុ (Ibuku) ធ្វើឱ្យផ្ទះដែលមានរាងកោងប្លែកៗនិងទស្សនីយភាពដែលនៅជិតស្និតនឹងធម្មជាតិ - នៅក្នុងព្រៃ។ លំនៅដ្ឋានមាននិរន្តរភាពខ្ពស់ហើយមានរចនាប្លង់នីមួយៗ។ នោះមានន័យថាយើងនឹងមិនមានផ្ទះផ្សេងគ្នាដែលមានការរចនាដូចគ្នានោះទេ។

លោក John បាននិយាយថា "យើងបានវិវត្តដើម្បីដើរនៅលើផែនដីនេះ មិនមែននៅលើផ្ទះប្រណិតឥតខ្ចោះ ឬជាន់ឧស្សាហកម្មទេ។ ចូរក្រឡេកមើលភាពស្រស់ស្អាតនៅលើពិភពលោក។"

ផ្ទះទាំងនោះត្រូវបានសាងសង់ដោយមិនបានបំផ្លាញធម្មជាតិនៅជុំវិញនោះទេ។ សូមក្រឡេកមើលពីរបៀបដែលពួកគេរក្សាទុកដើមដូងហើយសាងសង់ដោយទំលុះដំបូលនៅជុំវិញវា។

ផ្ទៃខាងក្នុងមើលទៅហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ដូចជាផ្នែកខាងក្រៅនៃផ្ទះ។

ទ្វារដែលបានរចនាពីដើមឬស្សីមើលទៅប្រសើរជាងទ្វារដែលអ្នកធ្លាប់បានឃើញពីមុន។

ការរចនានេះមានភាពស្មុគស្មាញជាមួយនឹងស្ថាបត្យកម្មដ៏ស្រស់ស្អាត។

Loading...

ពន្លឺព្រះអាទិត្យបញ្ចាំងពន្លឺតាមជញ្ជាំងនិងបង្កើតបរិយាកាសបែបវេទមន្ត។

ពួកគេថែមទាំងសាងសង់អាងទឹកក្បែរផ្ទះឫស្សីទាំងនេះទៀតផង។

នៅឆ្នាំ 2007 John និងប្រពន្ធរបស់គាត់ឈ្មោះ Cynthia បានបង្កើតសាលារៀនបៃតងនៅបាលីដែលជាសាលាត្រួសត្រាយផ្លូវមួយដែលត្រូវបានកសាងឡើងពីនិរន្តភាពនៃការបង្រៀនពីអត្ថប្រយោជន៍ពីឫស្សីក្នុងស្រុកនិងកម្មវិធីសិក្សាអំពីប្រពៃណី។ ក្នុងមានគោលបំណងដើម្បីបំផុសគំនិតមេដឹកនាំបៃតងនាពេលអនាគត និងអប់រំពួកគេនៅក្នុងគំនិតថែរក្សា និងការពារបរិស្ថាន។

ក្រោយមក John និង Elora បានសាងសង់ភូមិបៃតងដែលជាសហគមន៍មួយនៃផ្ទះសម្បែងដែលសង់ពីឫស្សីឯកជនចំនួន 12 កន្លែងដែលព័ទ្ធជុំវិញដោយព្រៃធម្មជាតិ។ វាក៏ស្ថិតនៅមិនជិតសាលាបៃតងផងដែរ។

តុនេះត្រូវបានបង្កើតឡើងដើម្បីភាពល្អឥតខ្ចោះ។

វាមើលទៅកាន់តែភ្ញាក់ផ្អើលនៅពេលយប់។

ចំណាយពេល 5 ឆ្នាំចុងក្រោយដើម្បីធ្វើបដិវត្តស្ថាបនាឫស្សីដោយជឿជាក់ថាវាពិតជាប្រភពធនធានធម្មជាតិដែលពិតជាអាចប្រើប្រាស់បាន ប៉ុន្តែក្រុមការងារ Hardy ប្រើ Boron ដែលកើតឡើងដោយធម្មជាតិនៅក្នុងធម្មជាតិដើម្បីព្យាបាលឫស្សីនិងធ្វើឱ្យវាធននិងអាកាសធាតុ ព្រមទាំងសត្វល្អិតផងដែរ។

មានសមាមាត្រកម្លាំងធៀបនឹងទម្ងន់របស់ដែកហើយអាចបង្កើតឡើងវិញដោយខ្លួនឯងក្នុងរយៈពេលតែពីរបីឆ្នាំប៉ុណ្ណោះឫស្សីមានកម្លាំងបូកសរុបនៃបេតុងនិងអាចមានរយៈពេលពេញមួយជីវិតប្រសិនបើត្រូវបានថែទាំឱ្យបានល្អ៕

 

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ Well Home | Bored Panda

Loading...