kalib9

“ខ្ញុំមានម្តាយតែម្នាក់គត់” កូនប្រុសវ័យ 20 ឆ្នាំបានសម្រេចចិត្តឈប់រៀននៅមហាវិទ្យាល័យ ដើម្បីមើលថែម្តាយដែលមានជំងឺមហារីក!

តៃវាន់ ៖ លោក Liu Xinhong មានអាយុត្រឹមតែ 20 ឆ្នាំប៉ុណ្ណោះប៉ុន្តែគាត់បាននៅកំដរម្តាយរបស់គាត់នៅមន្ទីរពេទ្យដោយសារតែម្តាយរបស់គាត់មានជំងឺមហារីក។

កាលពីមួយឆ្នាំមុនជីវិតរបស់គាត់ខុសគ្នាទាំងស្រុងនៅពេលគាត់ចាប់ផ្តើមចូលរៀនឆ្នាំទី 1 នៅសាកលវិទ្យាល័យយូលីន កោះតៃវ៉ាន់។

នៅពេលដែលគាត់កំពុងសិក្សា គាត់បានដឹងថាជំងឺមហារីកម្ដាយរបស់គាត់បានរាលដាលដល់ផ្នែកជាច្រើននៃរាងកាយរបស់គាត់ នៅពាក់កណ្តាលឆ្នាំមុន Liu Xinhong បានធ្វើនូវរឿងមួយដែលគាត់គិតថាល្អបំផុតនៅពេលនោះ។

បន្ទាប់មកលោក Liu Xinhong បានព្យួរការសិក្សានៅសាកលវិទ្យាល័យហើយចាប់ផ្ដើមថែទាំម្ដាយដែលមានជំងឺនៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។

បើយោងទៅតាមគាត់ គាត់អាចបន្តការសិក្សារបស់គាត់គ្រប់ពេល​ ប៉ុន្តែម្តាយរបស់គាត់អាចនឹងមានបញ្ហាអាយុជីវិត។

គាត់និយាយថា "ខ្ញុំមានម្ដាយតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែចំពោះការសិក្សារបស់ខ្ញុំ ខ្ញុំអាចត្រលប់ទៅរៀនបន្តទៀតបាននៅពេលក្រោយ" ។

ឥឡូវនេះគាត់នៅមើលថែម្តាយរបស់គាត់ជាប្រចាំនៅមន្ទីរពេទ្យ Peace Ward ដែលម្តាយរបស់គាត់កំពុងសម្រាកព្យាបាល។

ចំពោះលោក Liu Xinhong គាត់មិនដែលសោកស្តាយចំពោះជម្រើសរបស់គាត់ដើម្បីពន្យារពេលការសិក្សារបស់គាត់ សម្រាប់ការថែរក្សាម្តាយរបស់គាត់ ហើយគាត់មានហេតុផលដ៏រឹងមាំមួយសម្រាប់រឿងនេះ។

"ម៉ាក់បានចំណាយពេលវេលានិងការខិតខំជាច្រើនក្នុងការចិញ្ចឹមបីបាច់ខ្ញុំ។ គាត់បានជួយខ្ញុំបានគ្រប់រឿងនិងរឿងជាច្រើនទៀត ប៉ុន្តែខ្ញុំបែជាមិនបានចំណាយពេលច្រើនជាមួយនឹងគាត់វិញទេ។ នេះអាចជាពេលវេលាចុងក្រោយរបស់ខ្ញុំនិងម្តាយរបស់ខ្ញុំ "។ ភ្នែករបស់គាត់ពោរពេញដោយទឹកភ្នែក។

Loading...

នៅលើទំព័រហ្វេសប៊ុកលោកបានសម្តែងនូវក្តីស្រឡាញ់និងការដឹងគុណចំពោះម្តាយរបស់គាត់ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។

"សូមអរគុណម៉ាក់ដែលបានបង្កើតខ្ញុំមកលើផែនដីដ៏ស្រស់ស្អាតនេះនិងចំពោះសេចក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់ដែលគាត់បានផ្តល់ដល់ខ្ញុំ"

គាត់បានសរសេរនៅលើ Facebook របស់គាត់ថាៈ

"ឥឡូវនេះម៉ាក់របស់ខ្ញុំត្រូវការការថែទាំ និងក្នុងនាមខ្ញុំជាកូនប្រុសត្រូវមានទំនួលខុស ត្រូវពេញលេញក្នុងការទទួលយកតួនាទីនេះ។ មនុស្សគ្រប់រូបត្រូវប្រឈមនឹងសេចក្តីស្លាប់នៅថ្ងៃណាមួយ។ វាមិនអាចចៀសផុតបានទេ "។

"ខ្ញុំគិតថាភាពជាដៃគូគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងកំឡុងថ្ងៃចុងក្រោយរបស់មនុស្ស។ ប្រឈមនឹងលទ្ធផលដែលជៀសមិនរួចខ្ញុំចង់រៀនលុបចោលការសោកស្តាយនិងនិយាយលាដល់មនុស្សជាទីស្រលាញ់របស់ខ្ញុំហើយប្រទានពរដល់គាត់។ តើវាមិនប្រសើរជាងការសោកសៅទេឬអី? "

ក្នុងនាមជាកូនប្រុសម្នាក់ដែលបានលះបង់ Liu Xinhong មិនដែលភ្លេចពីការអធិស្ឋានសម្រាប់ម្ដាយរបស់គាត់ទេ ហើយសុំឱ្យម្តាយរបស់គាត់អាចតស៊ូរនិងជំនះជាមួយជំងឺមហារីកនេះបានដោយជោគជ័យ។

ថ្វីបើមានស្ថានភាពមិនល្អកើតឡើងក៏ដោយក៏លោក Liu Xinhong បានទទួលសុំពរជ័យឱ្យមានដល់សមាជិកគ្រួសារដែលបានគាំទ្រគាត់។ ប្អូនប្រុសរបស់លោក Liu Xinhong បានចូលរៀននៅមហាវិទ្យាល័យទាន់គាត់ហើយ។

ខណៈពេលដែលឪពុករបស់គាត់មមាញឹកនៅក្នុងហាងហើយមិនអាចមានពេលច្រើនទៅមន្ទីរពេទ្យរាល់លើកទេ ឪពុករបស់ Liu Xinhong ពិតជាអគុណ ដែលមានកូនប្រុសម្នាក់ដូចលោក Liu Xinhong ដែលជាកូនកត្តញ្ញូ៕

 

ប្រែសម្រួលដោយ៖ វីរៈ

Loading...