kalib9

សមមុខ! បុរសម្នាក់មានមោទកភាពសម្លាប់បក្សី Hornbill ដែលជិតផុតពូជ ហើយថតបង្ហាញនៅលើបណ្តាញសង្គម ឥឡូវនេះប្រឈមនឹងការជាប់គុក ៥ ឆ្នាំ

ឥណ្ឌូនេស៊ី៖ នៅក្នុងរបាយការណ៍មួយរបស់ Suar Indonesia បុរសម្នាក់បានព្យាយាមអួតអំពីការសម្លាប់បក្សីជិតផុតពូជតាមរយៈបណ្តាញសង្គម ប៉ុន្តែបន្ទាប់ពីវាបានក្លាយទៅភាពល្បី ក៏ប្រែក្លាយជាទទួលបរងផលប៉ះពាល់ដោយមិនអាចលើកលែងបាន។ ឥឡូវនេះអ្នកលេងបណ្តាយសង្គម និងអ៊ិនធឺណេតខឹងសម្បារយ៉ាងខ្លាំង ហើយប៉ូលីសបានចាប់ខ្លួនគាត់ដោយសារតែឧក្រិដ្ឋកម្មរបស់គាត់។

បុរសម្នាក់ឈ្មោះ Bobiean Siro បានបង្ហោះរូបថតទាំងនេះនៅលើគណនីហ្វេសប៊ុករបស់គាត់ដែលមដោយមានចំណងជើងថា៖

"ខ្ញុំបានចូលទៅក្នុងព្រៃហើយខ្ញុំបានបាញ់សត្វបក្សីនេះ" ។

ពពួកបក្សី Hornbill នេះមានប្រភពមកពីប្រភេទសត្វដែលគេស្គាល់ថាជាបក្សី wreathed hornbill ដែលជាប្រភេទបក្សីមួយប្រភេទក្នុងចំណោមបក្សីដែលត្រូវបានការការពារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ IDNNews បានរាយការណ៍ថាបុរសម្នាក់នេះអាចមានទោសជាប់គុក 5 ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ RM73,000 ។

Loading...

ទោះបីជាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដោយក៏ប្រទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដែលពន្យល់ថាបក្សីប្រភេទនេះ ក៏ត្រូវបានការពារនៅក្នុងប្រទេសម៉ាឡេស៊ីហើយបើបុគ្គលណាម្នាក់សម្លាប់បក្សីប្រភេទនេះ នឹងត្រូវបានពិន័យជាប្រាក់ចំនួន RM10000 ឬត្រូវជាប់គុករហូតដល់ 3 ឆ្នាំ។

នាថ្មីៗនេះយើងបានមើលឃើញច្រើនអំពីរបៀបដែលមនុស្សជាតិ ធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វ ធម្មជាតិ និងផែនដីទាំងមូល។ ការផ្លាស់ប្តូរត្រូវតែធ្វើឡើងពីខ្លួនឯងផ្ទាល់ និងគោលនយោបាយដែលគ្រប់គ្រងយើង។ ម៉ោងនាឡិកាកំពុងចាប់ផ្តើមហើយយើងត្រូវការថែរក្សា និងការពារសត្វ និងធម្មជាតិរបស់មនុស្សជាតិ!

 

អត្ថបទដោយ៖ វីរៈ | ប្រភព៖ worldofbuzz

Loading...