kalib9

អត្តពលិកម្នាក់ សុខចិត្តបោះបង់ការឈ្នះ ដើម្បីជួយគូប្រជែងដែលដួលសន្លប់ ឲ្យទៅដល់ទីផ្តាច់ព្រ័ត ទទួលបានប្រាក់រង្វាន់ 15.000 ដុល្លារ!

អត្តពលិកកេនយ៉ាម្នាក់បានសម្រេចចិត្តជួយអត្តពលិកម្នាក់ទៀតដោយមិនគិតពីការឈ្នះនៅពេលគាត់សម្រេចចិត្តជួយគូប្រជែងដែលបានដួលសន្លប់។ គាត់ប្រហែលជាបានចាញ់នៅក្នុងការរត់ប្រណាំងប៉ុន្តែរង្វាន់ដ៏ធំមួយកំពុងរង់ចាំគាត់!

Simon Cheprot បានឈ្នះពានរង្វាន់ Okpekpe Race Champion ជាលើកទី 2 របស់គាត់នៅពេលគាត់បានចូលប្រណាំង IAAF Silver Label Okpekpe អន្តរជាតិចម្ងាយ 10 គីឡូម៉ែត្រក្នុងប្រទេសនីហ្សេរីយ៉ា ឆ្នាំ 2019 ។

គាត់បានឈ្នះពានរង្វាន់ជាលើកដំបូងនៅក្នុងឆ្នាំ 2016 និងបានឈ្នះនៅលើកទីពីរនៅការប្រណាំងដូចគ្នានៅក្នុងឆ្នាំ 2018 ។

ខណៈដែល Cheper បានរក្សាល្បឿនរបស់គាត់រឹងមាំនៅទូទាំងការប្រណាំងការ ហើយការទស្សទាយជាច្រើនថាគាត់នឹងក្លាយជាជើងឯកនៅថ្ងៃនោះ។

ទោះបីជាយ៉ាងណាក៏ដោយនោះគឺមុនពេលដែលគាត់បានឃើញកីឡាកររត់ប្រណាំងម្នាក់ទៀតគឺលោក Kenneth Kipkemoi បានដួលនៅលើផ្លូវតែប៉ុន្មានម៉ែត្រពីទីផ្តាច់ព្រ័ត។

គ្មាននរណាម្នាក់ជួយ Kipkemoi បញ្ចប់ការប្រណាំងនោះទេការខិតខំប្រឹងប្រែងទាំងអស់របស់គាត់នឹងបាត់បង់ទាំងស្រុងបើទោះបីជាគាត់ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រពីទីផ្តាច់ព្រ័តក៏ដោយ។

ដូច្នេះ Cheprot បានធ្វើរឿងមួយដែលគាត់គិតថាល្អបំផុត។ គាត់បានឈប់ហើយជួយលើក Kipkemoi ទៅដល់ទីផ្តាត់ព្រ័ត។

អ្នកអត្តពលិកទាំងពីរនាក់បានដល់ទីផ្តាច់ព្រ័តនៃការប្រណាំងរួមគ្នា។

ទោះបីជាលោក Cheprot មិនបានឈ្នះមេដាយក៏ដោយលោកមិនសោកស្តាយចំពោះការសម្រេចចិត្តរបស់លោកទេ។

Loading...

Cheptot បាននិយាយថា " ការរត់ប្រណាំងមិនមែនជាសង្គ្រាមទេ ប៉ុន្តែវាគឺជាការនាំមកនូវសន្តិភាព សាមគ្គីភាព និងមិត្តភាព "

" ឪពុកខ្ញុំបានប្រាប់ខ្ញុំនៅថ្ងៃមួយថា នៅពេលដែលអ្នកដើរហើយអ្នកជួបអ្នកជម្ងឺម្នាក់នៅលើផ្លូវ ត្រូវជួយគាត់។ កុំទុកគាត់ចោល។ ដូច្នេះនោះជារឿងដំបូងដែលខ្ញុំនឹកឃើញនៅពេលដែលខ្ញុំឃើញមិត្តរបស់ខ្ញុំនៅដួលនៅលើដី " ។

Cheprot បានចាញ់ការប្រណាំងនេះ ប៉ុន្តែក្រោយមកគាត់បានទទួលរង្វាន់ច្រើនជាងនេះទៅទៀត Sh1 លាន (15,000 ដុល្លារអាមេរិក) ជាជាដៃគូឧបត្ថម្ភ ដែលជាអតីតអភិបាល Edo រដ្ឋ Adams Oshiomole និងអនុប្រធានរដ្ឋ Philip Shaibu

“ នេះជាទើបជាកីឡាពិតប្រាកដ។ Simon បានផ្តល់នូវការពិចារណាសមស្របសម្រាប់យុត្តិធម៌ សីលធម៌ ការគោរព និងអារម្មណ៍មួយទៅកាន់ដៃគូប្រកួតប្រជែងរបស់គាត់។”

លោក MikeItemuagbor ដែលជាពិធីករប្រកាស់នៃការរត់ប្រណាំងបាននិយាយថា: «គាត់គឺជាវីរៈបុរសរបស់យើងគាត់គឺជាវីរបុរសនៃការប្រកួតលើកទី 7 នៃការប្រកួតការរត់ប្រណាំងនេះ»

សូមមើលឥរិយាបថ Cheprot បានជួយដៃគូប្រជែងនៅក្នុងវីដេអូខាងក្រោម:

អត្ថបទដោយ៖ វីរៈ

Loading...