kalib9

កំសត់ណាស់! គ្មានលុយទិញខោអាវថ្មី ក្មេងប្រុសម្នាក់ស្លៀកពាក់ឯកសណ្ឋានបងប្រុសទៅសាលា ពិបាកភ្នែកមើលនិងក្តីអាណិត លោកគ្រូបាននាំសិស្សទៅផ្សារដើម្បី…

ម៉ាឡេស៊ី ៖ Mohd Nasir គឺជាគ្រូបង្រៀនមកពីប្រទេសម៉ាឡេស៊ី។ នៅថ្ងៃធម្មតារបស់គាត់នៅឯសាលារៀនគាត់បានកត់សម្គាល់ពីការដើរដ៏ចម្លែករបស់ក្មេងប្រុសថ្នាក់ទី 3 ។ ក្មេងនេះមើលទៅកំពុងដើរអូសជើងរបស់គាត់នៅក្នុងសាលាខណៈដែលគាត់បានដើរ។ ការចង់ដឹងគឺកាន់តែប្រសើរឡើងពី លោកគ្រូ Nasir ហើយគាត់បានឈរសម្លឹងមើលដើម្បីសង្កេតមើលក្មេងម្នាក់នេះ។

នោះហើយជាពេលដែលគ្រូម្នាក់់នេះ បានកត់សម្គាល់ថាក្មេងប្រុសនេះកំពុងតែតស៊ូជាមួយនឹងខោអាវរបស់គាត់នៅកន្លែងដែលភ័យខ្លាចថាខោរបស់គាត់នឹងរអិលចុះមកក្រោមដល់ជើងរបស់គាត់បើគាត់មិនបានកាន់ចង្កេះខោ។ ហើយស្បែកជើងរបស់ក្មេងនេះវិញធំពេកសម្រាប់ជើងរបស់គេ។

គាត់បានទៅជួបសិស្សម្នាក់ ហើយបានដឹងថាគាត់កំពុងស្លៀកពាក់ខោអាវរបស់បងប្រុសទី 6 របស់គាត់។ លោកគ្រូ Nasir បានយល់ថាក្មេងប្រុសនេះអាចមកពីគ្រួសារដែលមានជីវភាពក្រីក្រ ដូច្នេះពួកគេមិនអាចមានលទ្ធភាពទិញឯកសណ្ឋាននិងស្បែកជើងថ្មីសម្រាប់គាត់បានទេ។

"ខ្ញុំបានសួរគាត់ថាហេតុអ្វីបានជាគាត់ដើរបែបនេះ។ គាត់បានប្រាប់ខ្ញុំថាគាត់មិនអាចដើរបានស្រួលត្រឹមត្រូវទេ ព្រោះស្បែកជើងរបស់គាត់ធំជាងជើងរបស់គាត់។ " លោកគ្រូ Zain បានសរសេរចែករំលែកនៅលើបណ្តាញសង្គម។

លោកគ្រូ Nasir មានអារម្មណ៍ថាគាត់អាចជួយក្មេងនេះបានដោយមានការអនុញ្ញាតពីនាយកសាលា គាត់បាននាំក្មេងប្រុសនោះទៅផ្សារ ដើម្បីរកទិញឯកសណ្ឋានសាលាមួយកំប្លេរជូនទៅសិស្សកំសត់ម្នាក់នេះ និងស្បែកជើងដែលសមនឹងជើងរបស់គាត់មួយសម្រាប់។

Loading...

បើទោះជាមិនបានជួយអ្វីច្រើនក៏ដោយក៏លោកមានអារម្មណ៍ថាអ្វីដែលលោកធ្វើដូចជាការទិញឯកសណ្ឋានសម្រាប់សិស្សកំសត់នេះពិតជាសាកសម។ សម្លៀកបំពាក់សមរម្យនេះ អាចធ្វើឲ្យការរៀនសូត្ររបស់សិស្សម្នាក់នេះប្រសើរឡើង និងធ្វើឱ្យគាត់ងាយស្រួលក្នុងចុះសម្រុកជាមួយមិត្តរួមថ្នាក់។

នៅទីបំផុតក្មេងប្រុសនេះបានទទួលកាដូពីលោកគ្រូ Nasir នូវខោថ្មីនិងខ្សែក្រវ៉ាត់ព្រមទាំងស្បែកជើងមួយគូ។

ពេលវេលាចេះតែកន្លងទៅ ដូច្នេះយើងគួរតែបន្ទាបខ្លួនសម្រាប់រឿងរ៉ាវនៃសេចក្ដីសប្បុរសដែលធ្វើឱ្យយើង មានក្តីសុខក្នុងចិត្ត រក្សាក្តីសង្ឃឹម ផ្តល់ក្តីសង្ឃឹម ដែលបានបន្សល់សម្រាប់មនុស្សជាតិ ដូចពាក្យចាស់បានពោលថា " ទូកទៅកំពង់នៅ " ។

 

អត្ថបទដោយ៖ វីរៈ

Loading...