ចិន ៖ ការសើចរហូតដល់ស្លាប់ស្តាប់ទៅដូចជាមិនអាចទៅរួច វាកម្រកើតមានឡើង ប៉ុន្តែវាមិនមានន័យថាវាមិនដែលកើតឡើងនោះទេ ជាក់ស្តែងដូចនៅក្នុងករណីមិនធម្មតានេះ បុរសម្នាក់មកពីប្រទេសចិនដែលបានស្លាប់ដោយសារតែការសើចខ្លាំងពេករហូតគាំងបេះដូងពីព្រោះតែរឿងកំប្លែងរបស់អ្នកជិតខាងរបស់គាត់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថានៅពេលដែលអ្នកជិតខាងដែលត្រូវបានគេស្គាល់ថាឈ្មោះលោក Zhou រស់នៅទីក្រុង Zunyi ក្នុងខេត្ត Guizhou ប្រទេសចិន បានជួបអ្នកជិតខាងរបស់គាត់នៅដើមឆ្នាំនេះនៅថ្ងៃទី 6 ខែកុម្ភៈ។
អ្នកទាំងពីរបានចាប់ផ្តើមជជែកគ្នាមុនពេលលោក Zhou បាននិយាយរឿងកំប្លែងហើយអ្នកជិតខាងរបស់គាត់ចាប់ផ្តើមសើចយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ។
អ្វីដែលបានកើតឡើងគឺអ្នកជិតខាងដែលជាមិត្តជិតស្និទ្ធស្នាលនិយាយកំប្លែងសើច បានធ្វើឱ្យមានសោកនាដកម្មមួយនៅពេលដែលបុរសនោះស្រាប់តែគាំងបេះដូងហើយដួលនៅលើដី។
ដោយចៃដន្យនិងយល់ច្រឡំ និងភ័យស្លន់ស្លោ វិលវល់នៃព្រឹត្ដិការណ៍ ភ្លាមៗនោះលោក Zhou បានរត់គេចចេញពីកន្លែងកើតហេតុ ជំនួសឱ្យការជួយសង្គ្រោះអ្នកជិតខាងរបស់គាត់ពីការស្លាប់របស់អ្នកជិតខាង។ បន្ទាប់មកបុរសនោះបានស្លាប់នៅនឹងកន្លែង។
ក្មួយស្រីរបស់អ្នកស្លាប់ដឹងថាសាច់ញាតិរបស់នាងកំពុងនិយាយជាមួយលោក Zhou មុនពេលគាត់ស្លាប់ហើយអំឡុងពេលនិយាយគ្នាសើចសប្បាយស្រាប់តែរឿងនេះបានកើតឡើង។
ទោះជាយ៉ាងណាក៏ដោយលោក Zhou ដែលប្រហែលជាមានអារម្មណ៍ថាមានកំហុសក៏បានសហការនិងសុំទោសដល់គ្រួសារសព ហើយដាក់ពាក្យនៅប៉ុស្ត៍ប៉ូលីសនៅពេលក្រោយ។
បន្ទាប់ពីការធ្វើកោសល្យវិច័យប៉ូលីសបានបង្ហាញថាបុរសនេះបានស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង គឺព្រោះតែគាត់បានសើចយ៉ាងខ្លាំងដែលបណ្តាលឱ្យមានបញ្ហាដល់បេះដូងរបស់គាត់។
ដំបូងឡើយ ប៉ូលីសបានសង្ស័យលោក Zhou ថាគាត់គួរតែដឹងថាបុរសនោះមានជំងឺសរសៃឈាមបេះដូងនិងអាចមានបញ្ហាពិបាកដកការដកដង្ហើមប្រសិនបើគាត់សើចខ្លាំងជ្រុលពេក។
យ៉ាងណាក៏ដោយក្រោយមកពួកគេបានរកឃើញថាលោក Zhou មិនបានដឹងថាអ្នកជិតខាងរបស់គាត់បានទទួលរងពីជំងឺបេះដូងហើយថាវាគ្រាន់តែជាលក្ខណៈមិត្តភាពរបស់គាត់ដើម្បីលេងសើចជាមួយគាត់ប៉ុណ្ណោះ។
គាត់មិនត្រូវបានគេចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌណាមួយទេប៉ុន្តែតាមការព្រមព្រៀងរវាងគាត់និងគ្រួសារសពដែលជាអ្នកជិតខាងរបស់គាត់ គាត់បានយល់ព្រមទូទាត់សំណងចំនួន 60.000 យាន់ (8.720 ដុល្លារអាមេរិក) ។
ការសើចអាចជួយកាត់បន្ថយស្ត្រេសនិងគ្រោះថ្នាក់នៃការគាំងបេះដូង ប៉ុន្តែក្នុងករណីនេះវាក្លាយទៅជាមូលហេតុនៃសោដនាកម្មមួយទៅវិញ បើសិនជាមនុស្សនោះមានបញ្ហាជំងឺសរសៃឈាមបេះដូង៕
អត្ថបទដោយ៖ វីរៈ