ហ្វីលីពីន ៖ ខណៈពេលដែលសិស្សជាច្រើនកំពុងរវល់រៀនគួរ រៀនភាសាបរទេសបន្ថែម ឬសកម្មភាពក្រោយម៉ោងសិក្សាផ្សេងៗនោះ មានបងប្អូនប្រុសស្រីពីរនាក់នេះរស់នៅខេត្ត Palawan ប្រទេសហ្វីលីពីនបានជ្រើសរើសពេលទំនេរពីការសិក្សាដើម្បីជួសជុលស្បែកជើងជួយរកកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់កាសិក្សានៅឯសាលារៀន។
មិនដូចសិស្សជាច្រើនដទៃទៀតដែលមានជីវភាពរស់នៅដែលមានឯកសិទ្ធិនិងភាពសម្បូរបែបនោះទេ Manuelita និង Micko Borbon ពួកគេមិនមានលទ្ធភាពសម្រាកឬចូលរួមសកម្មភាពក្រៅកម្មវិធីបន្ទាប់ពីបញ្ចប់ការសិក្សាឡើយ។
យោងតាមនារីម្នាក់ Jernnanie Jethro Juaton ដែលបានបង្ហោះនៅលើហ្វេសប៊ុកបានឱ្យដឹងថាបងប្អូនពីរនាក់នេះត្រូវទៅជួយជួសជុលស្បែកជើងដែលគ្រួសាររបស់ពួកគេជួសជុលស្បែកជើង។ វាគឺជាមធ្យោបាយតែមួយគត់សំរាប់ពួកគេដើម្បីរកប្រាក់បន្ថែមសម្រាប់ការផ្គត់ផ្គង់ថ្លៃសាលារៀន ថ្លៃសំបុត្រធ្វើដំណើរ និងថ្លៃសិក្សាផ្សេងៗទៀត។
ក្មេងស្រី Manuelita អាយុ 13 ឆ្នាំនិងប្អូនប្រុសរបស់នាង Micko Borbon អាយុ 12 ឆ្នាំជាសិស្សថ្នាក់ទី 8 និងទី 7 នៅវិទ្យាល័យជាតិ Palawan។
ពួកគេមានបងប្អូន ៤ នាក់ ឪពុកម្តាយរបស់ពួកគេ Emmanuel និង Mary Ann Borbon ជួសជុលស្បែកជើងនៅតូបរបស់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេមានគ្នា 6 ។ វាគឺជាប្រភពចំណូលចម្បងរបស់គ្រួសារមួយនេះ។
គ្រួសាររបស់ពួកគេក្រីក្រពេកមិនមានផ្ទះផ្ទាល់ខ្លួនទេ ហើយរស់នៅក្នុងផ្ទះតូចមួយនៅផ្លូវ Wescom នៅសង្កាត់ Barangay San Pedro នៃទីក្រុង Puerto Princesa ។ វាក៏ជាទីតាំងដូចគ្នាដែលពួកគេបានបង្កើតតូបជួសជុលស្បែកជើងរបស់ពួកគេផងដែរ។
ជាអកុសលជំនួញជួសជុលស្បែកជើងមិនតែងតែទាក់ទាញអតិថិជនដែលត្រូវការជួសជុលស្បែកជើងជាបន្ទាន់នោះទេ។ អាជីវកម្មនេះមិនមែនជាប្រភពប្រាក់ចំណូលជាប់លាប់ទេហេតុដូច្នេះវាជាមូលហេតុដែលគ្រួសារជួបការលំបាកក្នុងការរស់នៅ។
ដោយដឹងថាឪពុកម្តាយរបស់ពួកគេត្រូវការជំនួយនៅតូបជួសជុលស្បែកជើងរបស់ពួកគេ Manuelita និង Micko Borbon បន្ទាប់ពីចេញពីសាលាពួកគេក៏ទៅកាន់តូបដើម្បីជួយឪពុកម្តាយរបស់ពួកគេជួសជុលស្បែកជើង។
ប្រាក់ដែលពួកគេរកបានតាមរយៈការជួយឪពុកម្តាយរបស់ពួកគេនិងការជួសជុលស្បែកជើងបន្ទាប់ពីការសិក្សាគឺជាអ្វីដែលពួកគេប្រើប្រាស់ដើម្បីបង់ថ្លៃសាលា។
យោងទៅតាមម្តាយរបស់ពួកគេទាំងពីរនាក់ដែលធ្វើការនឿយហត់បានរៀនពីរបៀបជួសជុលស្បែកជើងដោយខ្លួនឯងដោយការសង្កេតមើលពីឪពុកម្ដាយរបស់ពួកគេ។
វាពិតជាកក់ក្តៅណាស់ដែលបានឃើញបងប្អូនទាំងពីរនាក់ជួយឪពុកម្តាយរបស់ពួកគេក្រោយពីការសិក្សាហើយអាចរកលុយដោយខ្លួនឯង។
សូមអរគុណដល់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបានផុស និងស៊ែរដែលពាក់ព័ន្ធនឹង Manuelita និង Micko នៅតូបរបស់គ្រួសារអ្នកមួយនេះ មានអ្នកគាំទ្រជាច្រើននាក់បានមកជួយទទួលសេវាជួសជុលស្បែកជើង រួមទាំងនាយកសាលារបស់ក្មេងទាំងពីរនាក់ផងដែរ គឺលោកបណ្ឌិត Eduardo Santos ។
បណ្ឌិត Eduardo Santos បាននិយាយថាពួកគេនឹងស្វែងរកវិធីដែលអាចធ្វើទៅបានដើម្បីជួយគ្រួសារ Manuelita និង Micko កែលម្អស្ថានភាពរស់នៅរបស់ពួកគេ។
Manuelita និង Micko ដែលមានបំណងចង់បន្តការសិក្សានិងក្លាយជាទាហាននៅថ្ងៃណាមួយសង្ឃឹមថារឿងរ៉ាវរបស់ពួកគេនឹងជម្រុញអ្នកដទៃដែលប្រឈមមុខនឹងការតស៊ូដូចគ្នាដើម្បីមិនបោះបង់ចោលការរៀនសូត្រ ហើយទំនេរពីការសិក្សាអាចជួយដល់ឪពុកម្តាយរបស់ពួកគេ៕
អត្ថបទដោយ៖ វីរៈ