kalib9

អ្នកកាសែតថតរូបដែលជាស្រ្តីដំបូងគេបង្អស់របស់ប្រទេសជប៉ុន នៅតែបន្តអាជីពថតរូបរបស់គាត់ ទោះអាយុគាត់ 101 ឆ្នាំ!

លោកយាយ Tsuneko Sasamoto គឺជាអ្នកកាសែតស្រីដំបូងគេបង្អស់របស់ប្រទេសជប៉ុន។ កើតនៅថ្ងៃទី 1 ខែកញ្ញាឆ្នាំ 1914 គាត់ក៏ជាអ្នកថតរូបដែលមានវ័យចាស់ជរាជាងគេរបស់ប្រទេសជប៉ុនផងដែរហើយបើទោះបីជាគាត់បានបាក់ដៃនិងជើងទាំងពីរកាលពីឆ្នាំមុនក៏ដោយក៏គាត់នៅតែថតរូប។ បច្ចុប្បន្ន Sasamoto កំពុងស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញខណៈពេលកំពុងថតរូបផ្កាសម្រាប់គម្រោងមួយដែលមានចំណងជើងថា "Hana Akari" ឬ "Flower Glow" ដែលជាកិត្តិយសដល់មិត្តភក្តិដែលបានស្លាប់។

Sasamoto បានក្លាយជាអ្នកថតរូបអាជីពនៅអាយុ 25 ឆ្នាំហើយបានយកចិត្តទុកដាក់ចំពោះរូបថតរបស់នាងមុននិងក្រោយសង្គ្រាមរបស់ជប៉ុន។ Zaikeinews រាយការណ៍ថាការចង់ដឹងចង់ឃើញរបស់អ្នកស្រី Sasamoto តែងតែជំរុញឱ្យគាត់ធ្វើការ។

លោកយាយ Sasamoto បាននិយាយថា "គួរឱ្យខ្លាចណាស់ប៉ុន្តែការចង់ដឹងចង់ឃើញ, ទោះបីខ្ញុំមិនចូលចិត្តវា ប៉ុន្តែខ្ញុំចង់ឃើញវា។ ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីជំរុញចិត្តខ្ញុំឱ្យខំប្រឈមមុខនឹងពិភពលោកហើយឱ្យមនុស្សដឹងពីអ្វីដែលខ្ញុំមើលឃើញដូចគ្នា ជាពិសេសេគ្រាន់តែចង់ថតរូបប៉ុណ្ណោះ ... "។

លោកយាយមានប្រសាសន៍ថា "វាជារឿងចាំបាច់ដើម្បីរក្សាភាពវិជ្ជមានអំពីជីវិតរបស់អ្នកហើយកុំបោះបង់ចោល​"

first-woman-photographer-japan-tsuneko-sasamoto-9

Image credits: 90thsite

“កុំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សខ្ចិល”

first-woman-photographer-japan-tsuneko-sasamoto-10

Image credits: 90thsite

“អ្នកត្រូវជំរុញខ្លួនអ្នកនិងបន្តការយល់ដឹង ដូច្នេះអ្នកអាចឈានទៅមុខជានិច្ច”

first-woman-photographer-japan-tsuneko-sasamoto-11

Image credits: 90thsite

Dome នៅក្រុង Hirosima បន្ទាប់ពីការបំផ្ទុះគ្រាប់បែកឆ្នាំ 1953

first-woman-photographer-japan-tsuneko-sasamoto-4

Image credits: Tsuneko Sasamoto

សាលា Geisha ក្នុងឆ្នាំ 1951

Loading...

Image credits: Tsuneko Sasamoto

Soho Tokutomi ឆ្នាំ 1957

Image credits: Tsuneko Sasamoto

នាវានារីអង់តាក់ទិកសូយ៉ា, ឆ្នាំ 1956

Image credits: Tsuneko Sasamoto

អ្នកនរយោបាយ Inejiro Asanuma ឆ្នាំ 1955

Image credits: Tsuneko Sasamoto

លោកយាយក៏ជាស្ត្រីទាន់សម័យម្នាក់ដែរ

Image credits: Satoko Kawasaki

មិនយូរប៉ុន្មានមុនខួបកំណើតលើកទី 100 របស់លោកយាយ Sasamoto គាត់បានផ្តល់បទសម្ភាសន៍ជាមួយ NHK World ថា:

 

អត្ថបទដោយ៖ វីរៈ

Loading...