kalib9

ប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាជំងឺប៉េសជ្រូកអាហ្វ្រិក ខណៈដែលនៅតែមានជនខិលខូចនាំចូលជ្រូកពីវៀតណាមមកបាន!

តាំងពីផ្ទុះជំងឺប៉េសដែលមានផ្ទុកនៅលើជ្រូកនៅប្រទេសវៀតណាម ​គិត​មកដល់ពេលនេះ​ជ្រូក​ជាង ​២​ ​លាន​ក្បាល​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​សម្លាប់ចោល និងកប់ចោល​ ​ព្រោះ​មាន​ផ្ទុក​ជំងឺ​ប៉េស​ជ្រូក​អាហ្រ្វិក​ ​ខណៈ​ប្រទេសជិតខាង​មួយចំនួន​ដែលជាប់និងព្រំប្រទល់ប្រទេសវៀតណាម បាន​បិទ​ការនាំចូល​ជ្រូក​ពី​វៀតណាម​ ​។​ ​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើងក៏បានបិទច្រកបញ្ឈប់ការនាំចូលដែរ ប៉ុន្តែនៅតែ​មាន​ឈ្មួញអាក្រក់លួច​នាំចូល​បាន​ ​។​ ​

ជាក់ស្ដែង​នៅ​ថ្ងៃទី​ ​០៣​ ​កក្កដា​ ​២០១៩​ ​នេះ​ ​ក្រុម​ចល័ត​នៃ​ការិយាល័យ​ផលិតកម្ម​ ​និង​បសុ​ព្យា​លម​ន្ទី​រក​សិ​កម្ម​ខេត្តស្វាយរៀង​ ​បាន​ឃាត់​ក្រុម​ឈ្មួញមួយក្រុម​ ​ដែល​នាំចូល​ជ្រូក​ពី​វៀតណាម​ចំនួន​ ​២០​ ​ក្បាល​ ​។​

ទោះបីជា​មានការ​ហាមឃាត់​ ​និង​ ​ការ​ផាកពិន័យ​ ​ចំពោះ​ឈ្មួញ​ដែល​នាំចូល​ជ្រូក​ពី​វៀតណាម​យ៉ាង​ណាក្ដី​ ​តែ​ប្រជាពលរដ្ឋ​នៅតែ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ព្រោះ​ជានិច្ចកាល​ឈ្មួញ​ទាំងនោះ​នៅតែ​លួច​នាំចូល​បាន​ ​។​

Loading...

​​កាលពីសប្ដាហ៍​មុន​នេះ​ ជំងឺ​ប៉េស​ជ្រូក​អាហ្រ្វិក​ ​(​ASF​)​ ​បាន​រីក​រាលដាល​ទៅដល់​ភាគ​ខាងត្បូង​ ​នៃ​ប្រទេស​វៀតណាម​ ​ហើយ​ជ្រូក​ចំនួន​ ​៥៥​ ​ក្បាល​ ​នៅក្នុង​ស្រុក​ ​May​ ​Xuyen​​ ​នៃ​ខេត្ត​ ​​Soc​ ​Trang​ ត្រូវ​បាន​ពេទ្យ​ជំនាញ​រក​ឃើញថា​ ​មាន​ផ្ទុក​ទៅ​ដោយ​វីរុស​ដ៏​កាច​សាហាវ​នេះ​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ណែនាំ​ឱ្យ​ប្រជាជន​ឲ្យសម្លាប់​ជ្រូល​ទាំងនោះ​ចោល​ជៀសវាង​រីក​រាលដាល​ ​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​ ​។​ ​គិត​មកដល់ពេលនេះ​ជ្រូក​រាប់​លាន​ក្បាល​នៅ​វៀតណាម​ ​ត្រូវ​បាន​សម្លាប់ចោល​ និងកប់ចោល​។​ ​

ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉េស​ ​ដែល​មាន​ប្រភព​មក​ពី​អាហ្វ្រិក​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​បណ្ដា​ប្រទេស​ ​មួយចំនួន​ផ្អាក​បរិភោគ​សាច់​ជ្រូក​ ​ពិសេស​គឺ​បញ្ឈប់​ការនាំចូល​តែម្ដង​ ​។​ ​គួ​ឱ្យ​ដឹង​ដែរ​ថា​កាលពី​ខែឧសភា​ ​ឆ្នាំ២០១៩​ ​វៀតណាម​ ​បាន​សម្លាប់សត្វ​ជ្រូក​សរុប​ចំនួន​ ​១,៧​ ​លាន​ក្បាល​ ​ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​ ​ស្មើនឹង​ ​៥​ ​ភាគរយ​ ​នៃ​សត្វ​ជ្រូក​សរុប​នៅ​វៀតណាម​ ​៕​ ​

Loading...