kalib9

យោងតាមការសិក្សាបានបង្ហាញថា វ៉ាយហ្វាយ(WiFi) ប៉ះពាល់ដល់សុខភាពបន្តពូជ(ងាប់មេជីវិត) និងការមានកូនរបស់បុរស

ប្រសិនបើអ្នកបានព្យាយាមចង់បានកូនក្នុងពេលណាមួយ ហើយមិនបានទទួលជោគជ័យនោះចម្លើយអាចនឹងត្រឹមត្រូវ មូលហេតុគឺនៅក្នុងហោប៉ៅខោរបស់អ្នក។ លោកសាស្រ្តាចារ្យ Kumiko Nakata អ្នកស្រាវជ្រាវមកពីប្រទេសជប៉ុនបានរកឃើញថារលកអេឡិចត្រូម៉ាញ៉េទិចពីឧបករណ៍វ៉ាយហ្វាយដូចជាទូរស័ព្ទដៃនិងឧបករណ៍វ៉ាយហ្វាយនៅក្នុងផ្ទះអាចធ្វើឱ្យខូចខាតដល់មេជីវិតឈ្មោលរបស់បុរស។

យោងទៅតាមការស្រាវជ្រាវថ្មីៗដែលចេញផ្សាយដោយគេហទំព័រ brightside.com និងចែករំលែករឿងដ៏សំខាន់នេះជូនប្រិយមិត្តអាចជាការយល់ដឹងទាំងអស់គ្នា។

30% នៃបញ្ហាមានកូនកើតចេញពីបុរស

យោងទៅតាមអង្គការសុខភាពពិភពលោកប្រហែលជា 15% នៃគូស្វាមីភរិយានៅលើពិភពលោកមានបញ្ហានៅពេលមានកូន។ ហើយយ៉ាងហោចណាស់ក៏ 1/3 នៃបញ្ហានៃការមានកូនបានមកពីបុរស។ ពិតណាស់ភាពមិនអាចមានកូនរបស់បុរសអាចបណ្តាលមកពីរឿងជាច្រើនដូចជាបរិស្ថានអាក្រក់ ភាពតានតឹង របបអាហារមិនល្អ និងហ្សែនជាដើម។ ប៉ុន្តែរឿងតូចតាចដូចជាការរក្សាទូរស័ព្ទចល័តស្មាតហ្វូននៅក្នុងហោប៉ៅរបស់បុរស​ អាចក្លាយជាមូលហេតុចំបងផងដែរ នោះវាអាចធ្វើឲ្យការចង់បង្កើតសមាជិកគ្រួសាររបស់អ្នកមានបញ្ហា។

ការសាកល្បងពិសោធន៍វ៉ាយហ្វាយ

អ្នកវិទ្យាសាស្ត្រជប៉ុនបានធ្វើការពិសោធន៍ពីក្រុមបុរស 51 នាក់និងបែងចែកពួកវាជា 3 ក្រុម។ ពួកគេក៏បានប្រើឧបករណ៍វ៉ាយហ្វាយដែលទូរស័ព្ទចល័តរបស់ពួកគេភ្ជាប់វ៉ាយហ្វាយផងដែរ។

ក្រុមទី ១: មិនទទួលផលប៉ះពាល់ពីរ៉ោតទ័រវ៉ាយហ្វាយទេ។

ក្រុមទី 2: ត្រូវបានបង្ហាញប៉ុន្តែមានប្រដាប់ការពារប្រព័ន្ធ WiFi ។

ហើយក្រុមទី 3: មានផលប៉ះពាល់យ៉ាងពេញទំហឹង។

Loading...

ការពិសោធន៍ទាំងនោះត្រូវបានគេដាក់នៅជិតឧបករណ៍វ៉ាយហ្វាយដែលបានភ្ជាប់ជាមួយទូរស័ព្ទដៃដែលត្រូវបានគេយកទៅដាក់ក្នុងហោប៉ៅខោហើយលទ្ធផលត្រូវបានគេយកទៅតាមពេលវេលាខុសៗគ្នា។

មេជីវិតឈ្មោលនឹងខូចខាតក្រោយពីរយៈ 2 ម៉ោង

ការរកឃើញនេះគឺវាគួរអោយខ្លាចបន្តិច។ ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃរលកសញ្ញាវ៉ាយហ្វាយអស់រយៈពេល 30 នាទីវាមានផលប៉ះពាល់តិចតួចណាស់ ប៉ុន្តែបើទទួលរងនូវឥទ្ធិពលយូរជាងនេះវានឹងចាប់ផ្តើមបង្ហាញភាពខុសប្លែកគួរអោយចាប់អារម្មណ៍។ បន្ទាប់ពីរយៈពេលចាប់ពី 2 ម៉ោងអត្រាកំណើននៃក្រុមទី ១ បង្ហាញគឺ 53,3%, ក្រុមទី ២ ដែលមានប្រដាប់ការពាររលកសញ្ញាវ៉ាយហ្វាយ 44,9% និងក្រុមទី ៣ មានផលប៉ះពាល់ 26,4% ប៉ុណ្ណោះ។ 24 ម៉ោងក្រោយមកអត្រាមេជីវិតឈ្មោលដែលស្លាប់ចំពោះក្រុមដែលប៉ះពាល់នេះគឺទី ៣ មានចំនួន 23,3% ធៀបនឹង 8,4% ទទួលរងដោយប្រយ៉ោល។

បច្ចុប្បន្ននេះចំនួនស្មាតហ្វូនមានច្រើនជាងចំនួនមនុស្ស

យោងតាមស្ថិតិបានបង្ហាញថាសព្វថ្ងៃនេះចំនួនទូរស័ព្ទចល័តសកម្មមានចំនួនច្រើនជាងចំនួនប្រជាជនពិភពលោកពិតប្រាកដដែលមានន័យថាមនុស្សម្នាក់មានទូរស័ព្ទលើសពីមួយហើយផលប៉ះពាល់ពីរលកសញ្ញារបស់វាអាចធ្ងន់ធ្ងរខ្លាំងណាស់។

ការបងា្ករអាចមានលក្ខណៈសាមញ្ញងាយស្រួល

លោកស្រីណាកាតា បានបញ្ជាក់ថាការសិក្សានេះបានបង្ហាញថារលកអេឡិចត្រូម៉ាញ៉េទិចពីឧបករណ៍វ៉ាយហ្វាយមានសុវត្ថិភាពសម្រាប់មនុស្សក្នុងលក្ខខណ្ឌនៃសុខមាលភាព និងសុខភាព។ ចំពោះដំណោះស្រាយដ៏សាមញ្ញគឺការរក្សាទូរស័ព្ទនៅលើតុជំនួសឱ្យការទុកក្នុងហោប៉ៅនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាសម្រាប់គ្រួសារមួយចំនួនជាក់ជាពុំខាន។

តើអ្នករក្សាទុកទូរស័ព្ទដៃរបស់អ្នកនៅឯណាហើយតើអ្នកគិតយ៉ាងដូចម្តេចចំពោះការស្រាវជ្រាវនេះ? ចែករំលែកគំនិតរបស់អ្នកនៅក្នុងខមិនជាមួយយើង។

អត្ថបទដោយ ៖ វីរៈ

Loading...