kalib9

ឱកាសពិសេសសម្រាប់និស្សិត កុំឱ្យកន្លងហួស! ការប្រឡងជ្រើសរើសក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩!!!

យោងទៅតាមគេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩។

សិស្ស និស្សិត មន្ត្រីរាជការ អាចដាក់ពាក្យចាប់ពីថ្ងៃទី០៨ កក្កដា ដល់ ០៨ កញ្ញា ឆ្នាំ២០១៩

(ម៉ោង៖ ព្រឹក ៧:៣០ - ១១:៣០ នាទី | រសៀល ១២:០០ - ១៧:០០នាទី )

ទីកន្លែងទទួលពាក្យ៖ បេក្ខជនត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋានបុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។

ព័ត៌មានបន្ថែម៖ ០១២ ៨៩៣ ០៥៧ | ០១២ ៣៩៤ ៤៤០

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសាធារណការ និងដឹងជញ្ជូន

Loading...

Loading...