kalib9

ស្ត្រីម្នាក់បានឆ្លងមេរោគ ព្រមទាំងមាន Worm ក្នុងបាតជើងរបស់នាង បន្ទាប់ពីនាងបានទៅលេងឆ្នេរសមុទ្រ ជាមួយគ្រួសាររបស់នាង!

ម៉ាឡេស៊ី ៖ តើអ្នកកំពុងគិតអំពីការទៅដើរលេងឆ្នេរសមុទ្រនៅពេលឆាប់ៗនេះមែនទេ? តើអ្នកចង់មានអារម្មណ៍ថាខ្សាច់និងសមុទ្រស្ថិតនៅក្រោមជើងទទេររបស់អ្នកទេ? អ្នកប្រហែលជាអាចគិតឡើងវិញបន្ទាប់ពីអានអត្ថបទនេះនិងយកចិត្តទុកដាក់លើសុខភាព។

នាង Nurul Ezzatul Akma (អាយុ 31 ឆ្នាំ) បានជួបប្រទះនូវសុបិនដ៏អាក្រក់បំផុតរបស់នាងក្នុងអំឡុងពេលទៅដើរលេងវិស្សមកាលជាមួយគ្រួសាររបស់នាងទៅកាន់ឆ្នេរ Port Dickson នាពេលថ្មីៗនេះ។

នាងបានបង្ហោះពីបទពិសោធរបស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាកន្លែងដែលនាងមានបញ្ហាឆ្លងមេរោគតាមរយៈការដើរជើងទទេនៅលើឆ្នេរខ្សាច់។ នាងបានពន្យល់ថាការឆ្លងមេរោគនេះត្រូវបានគេស្គាល់ថាជាការចម្លងរោគ Larva ។ Nurul បានបង្ហាញប្រាប់កាសែត WORLD OF BUZZ  ថាវាគឺជាជើងឆ្វេងរបស់នាងមានដង្កូវតូចហើយវែងនៅក្នុងស្បែកបាតជើងរបស់នាង។

ដំបូងឡើយវាគ្រាន់តែជាចំនុចក្រហមចម្លែក ៗ នៅបាតជើងរបស់នាងដែលបានបង្ហាញខ្លួនមួយសប្តាហ៍ក្រោយមក បន្ទាប់មកទៀតការធ្វើដំណើររបស់នាងក៏ស្រាប់តែមានបញ្ហាកើតឡើង ដោយបញ្ហាសរសៃប្រសាទនាង។

Nurul Ezzatul ទើបតែចាប់ផ្តើមកត់សំគាល់ថាអ្វីមួយពិតជាមានភាពខុសប្លែកនៅពេលដែលនាងឃើញដុំតូចមួយ (ដែលមើលទៅដូចជាវាមានខ្ទុះ) លេចឡើងនៅលើបាតជើងរបស់នាង។ នាងបានសន្មត់ថាវាជាពងបែកដែលបណ្តាលមកពីស្បែកបាតជើងរបស់នាងប៉ុន្តែខ្សែក្រហមនៅបាតជើងរបស់នាងចាប់ផ្តើមហើមប៉ុន្តែនាងមិនគិតថាវាជារឿងធ្ងន់ធ្ងរនោះទេនៅពេលនោះ។

នាងបានបង្ហោះនៅលើហ្វេសប៊ុកដោយមានរូបភាពនៃជើងរបស់នាងជាមួយនឹងរូបភាពចម្លែករបស់បាតជើងនាង ហើយសួរមិត្តភក្តិរបស់នាងថាតើនាងកំពុងកើតអ្វី ហើយមានវិធីអ្វីដោះស្រាយ។ មានមនុស្សជាច្រើនក្នុងចំនោមពួកគេបាននិយាយថាវាគឺជាដង្កូវពីព្រោះពួកគេបានអានរឿងនេះពីមុនមក។ បន្ទាប់ពីការជម្រុញយ៉ាងខ្លាំងពីសមាជិកគ្រួសារនិងមិត្តភក្តិរបស់នាង, Nurul បានទៅមន្ទីរពេទ្យឯកជនមួយនៅAra Damansara កាលពីថ្ងៃអង្គារ (ទី 2 ខែកក្កដា) សម្រាប់ការពិនិត្យសុខភាព។

Loading...

Nurul បានប្រាប់ថា វេជ្ជបណ្ឌិតបានដាក់ការសង្ស័យជាលើកដំបូង។ បន្ទាប់ពីមើលទៅកាន់តែជិតគ្រូពេទ្យបានកំណត់ថាវាគឺជាដង្កូវមួយដែលបានចូលក្នុងស្បែកបាតជើងរបស់នាង។ វេជ្ជបណ្ឌិតបានបន្តសួរនាងថាតើនាងបានធ្វើដំណើរទៅឆ្នេរសមុទ្រនៅពេលថ្មីៗនេះទេ? ហើយនាងបានប្រាប់គ្រូពេទ្យថានាងបានទៅលេងឆ្នេរសមុទ្រកាលពី ២ សប្តាហ៍មុន។

វេជ្ជបណ្ឌិតបានបញ្ជាក់ថាវាជាដង្កូវពិតប្រាកដនៅត្រង់បាតជើងរបស់នាង។ Nurul បានប្រាប់ថាប្រភេទនៃដង្កូវដែលស្ថិតនៅក្នុងជើងរបស់នាងត្រូវបានគេស្គាល់ជាមូលដ្ឋានថាជា 'kerawit cacing kerawit' ឬ 'cacing tambang' ។ វាត្រូវបានគេហៅថា (hookworm) ជាប្រភេទព្រូនស៊ីឈាម។

Nurul បានប្រាប់វេជ្ជបណ្ឌិតថានាងមានអារម្មណ៍ថាមានអ្វីកើតឡើងនៅក្នុងបាតជើងរបស់នាងជារៀងរាល់យប់ដូចជាសត្វនេះកំពុងរើ។ វេជ្ជបណ្ឌិតបាននិយាយថាដង្កូវព្រូនទាំងនេះជាទូទៅមានសកម្មភាពច្រើននៅពេលយប់។

គ្រូពេទ្យបាននិយាយថាពពួកដង្កូវព្រូន (Worm) នេះមានគ្រោះថ្នាក់ខ្លាំងណាស់ហើយវាអាចទៅរកចរន្តឈាមរបស់មនុស្សប្រសិនបើមិនប្រុងប្រយ័ត្ន។ វាមិនចាំបាច់ត្រូវមានរបួសចំហរឬស្បែកខូចសម្រាប់ដង្កូវនេះដើម្បីចូលក្នុងខ្លួនមនុស្សនោះទេព្រោះវាតូចហើយវាចូលតាមបាតជើងរបស់មនុស្សនៅពេលមនុស្សដើរជើងទទេ។

Nurul បានបន្ថែមថានៅពេលនាងដើរ បើកឡានកាលពីមុន ជួនកាលនាងមិនពាក់ស្បែកជើងទេ។ ប៉ុន្តែឥឡូវនេះនាងពាក់ស្បែកជើងគ្រប់ទីកន្លែង។

សូមកុំភ្លេចពាក់ស្បែកជើងរបស់អ្នកនៅពេលធ្វើដំណើរទៅកន្លែងណាមួយទាំងអ្នក និងក្រុមគ្រួសារ បើសិនជាអ្នកមិនចង់ឲ្យរឿងនេះកើតលើខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក!

Loading...