kalib9

បុរសម្នាក់សម្លាប់ប្រពន្ធ និងលាក់សាកសពក្នុងទូរទឹកកករយៈពេល 106 ថ្ងៃ​ និងប្រើប្រាស់ប័ណ្ណឥណទានរបស់ប្រពន្ធ ធ្វើដំណើរកំសាន្តជាមួយស្រីថែមទៀត!

ចិន ៖ អាពាហ៍ពិពាហ៍គឺមិនងាយស្រួលទេហើយការឈ្លោះគ្នានឹងអាចកើតឡើង។ ប៉ុន្តែគូស្វាមីភរិយាមិនគួរប្រើអំពើហិង្សាដើម្បីបង្ហាញពីកំហឹងរបស់ខ្លួនឡើយ ព្រោះថារឿងអាក្រក់ ៗ អាចកើតឡើងបានទោះបីជាពួកគេចង់បានឬមិនក៏មិនចង់ក៏ដោយ។

បុរសម្នាក់មកពីប្រទេសចិននៅស្រុក Hongkou បានឈ្លោះប្រកែកគ្នាជាមួយភរិយាអាយុ 30 ឆ្នាំរបស់គាត់នៅថ្ងៃទី 17 ខែតុលាឆ្នាំ 2016 គ្រាន់តែ 10 ខែបន្ទាប់ពីពួកគេបានរៀបការ។ យោងតាមកាសែត AsiaOne បានឱ្យដឹងថាលោក Zhu Xiaodong អាយុ 30 ឆ្នាំបានសម្លាប់ប្រពន្ធរបស់គាត់និងលាក់សាកសពក្នុងទូរទឹកកកអស់រយៈពេល 106 ថ្ងៃនៅក្នុងផ្ទះរបស់នាង។

ក្នុងអំឡុងពេលនោះ ប្តីឃោឃៅនេះបានប្រើប្រាសកាតឥនទានរបស់ប្រពន្ធទិញសម្លៀកបំពាក់ ហើយបានចំណាយប្រាក់ប្រហែល 150.000 យាន់ ធ្វើដំណើរទៅសណ្ឋាគារជាមួយស្រីម្នាក់ផ្សេងទៀត។ គាត់ក៏បានយកអាខោនរបស់ប្រពន្ធនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងហើយបានឆ្លើយតបទៅសារដែលនាងបានទទួលពីឪពុកម្តាយនិងមិត្តភក្តិរបស់នាង។

ទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2017 គាត់មិនអាចលាក់បំបាត់សេចក្តីពិតបានទេនៅពេលគាត់និងភរិយាត្រូវបានអញ្ជើញឱ្យចូលរួមពិធីជប់លៀងខួបកំណើតឪពុកក្មេករបស់គាត់នៅល្ងាចនោះ។ ប្រពន្ធរបស់គាត់គឺជាកូនតែមួយគត់របស់ឪពុកម្តាយនាង។

លោក Zhu គ្មានជំរើសអ្វីក្រៅពីប្រគល់ខ្លួនឲ្យប៉ូលីសចាប់ហើយត្រូវបានអមដំណើរដោយឪពុកម្តាយក្មេករបស់គាត់។

Loading...

យោងទៅតាមប៉ូលីសបានឱ្យដឹងថាទូរទឹកកកដែល Zhu ធ្លាប់យកទៅទុកសាកសពប្រពន្ធរបស់គាត់ គាត់បានទិញវានៅលើអនឡាញថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2016 ។ គាត់បានអះអាងថាគាត់បានទិញវាដើម្បីទុកដាក់សាច់សម្រាប់សត្វពស់សត្វកង្កែបនិងបង្គួយ។ ទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារប្រពន្ធរបស់គាត់ជឿជាក់ថាវាជាឃាតកម្មគិតទុកជាមុនហើយបានទិញទូទឹកកកដោយមានគោលបំណងរក្សាទុកសាកសពរបស់ប្រពន្ធគាត់បន្ទាប់ពីគាត់បានសម្លាប់នាង។

លោក Zhu បានធ្វើដំណើរកំសាន្តទៅកាន់ខេត្តហៃណានទីក្រុង Nanjing និងទីក្រុង Xuzhou ក្នុងខេត្ត Jiangsu និងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីការធ្វើឃាតនេះដើម្បីឱ្យគាត់អាចភ្លេចពីការសំលាប់នេះ។ គាត់បានប្រើប័ណ្ណឥណទានរបស់ប្រពន្ធគាត់ដើម្បីបង់ថ្លៃទំនិញប្រណីតៗនិងចំណាយប្រចាំថ្ងៃរបស់គាត់។

កាលពីខែសីហាលោក Zhu បានធ្វើការប្តឹងជំទាល់សាលាឧទ្ទរណ៍ចំពោះការកាត់ទោសប្រហារជីវិតចំពោះគាត់ដោយតុលាការប្រជាជនចិនកម្រិតមធ្យមទី 2 ប៉ុន្តែគាត់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃសុក្រទី 5 ខែកក្កដាឆ្នាំ 2019 ដោយតុលាការប្រជាជនជាន់ខ្ពស់ក្រុងសៀងហៃ។

នេះគឺមិនទំនងទាល់តែសោះ! តើគាត់គិតថាគាត់អាចគេចផុតពីការសម្លាប់ភរិយាដោយរបៀបណា? RIP 🙁

អត្ថបទដោយ៖ វីរៈ

Loading...