kalib9

លោក​ផែង វណ្ណៈ នាំយកថវិកាសប្បុរសជន ១៦០០ ដុល្លារ និងគ្រឿងបរិភោគជាច្រើនទៀតជូនដល់ប្អូនប្រុសម្នាក់ ដែលមានជំងឺរលួយជើង ជាងមួយខែ នៅខេត្តកំពង់ចាម

អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់លោក ផែង វណ្ណៈ ដែលជាអ្នកតស៊ូមតិតាមបណ្តាញសង្គមដើម្បីជួយវែកញែករកខុសត្រូវ និងមានចិត្តសប្បុរសជួយដល់ជនរងគ្រោះ។

យ៉ាងណាមិញយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផែង វណ្ណៈ នៅថ្ងៃទី ១៦ ខែ កក្តដា នេះលោកបានបង្ហោះពីការនាំយកថវិកាសប្បុរសជនចំនួន ១៦០០ ដុល្លារ និងគ្រឿងទេសជាច្រើនទៀតដើម្បីប្រគល់ជូនដល់ប្អូនប្រុស ស៊ុម វេត ដែលមានជំងឺរលួយជើងខាងឆ្វេងរយៈពេលជាង​ ១ខែមកហើយនោះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោកផែង វណ្ណៈ ៖

កំពង់​ចាម​ ៖​ នៅព្រឹក​ថ្ងៃ​ទី​ ១៦​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ យេីងខ្ញុំបាននាំយកថវិកា​ សប្បុរសជន​ចំនួន​ ១៦០០​ ដុល្លារ​ អង្ករ​ ៥០​ គ.ក្រ​ មី​ ៣​ កេស​ ទឹក​ត្រី​ ១យួរ​ ទឹក​ស៊ីអ៊ីវ​ ១យួរ​ អំបិល​ ៣​ គ.ក្រ​ ជូនដល់ប្អូនប្រុស​ ស៊ុម​ វេត​ ដែលមានជំងឺរលួយជេីងខាងឆ្វេង​ អស់​រយៈពេល​ជាង​ ១​ ខែ​ មកហេីយ​ ហេីយមានជីវភាពក្រីក្រ​រស់នៅភូមិ​ កកោះ​ ឃុំ​សំពងជ័យ​ ស្រុក​ ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​ ។

ខ្ញុំបាទ​ជួសមុខអោយប្អូនប្រុស​ ស៊ុម​ វេត​ និង​ ក្រុម​គ្រួសារ​ សូមគោរពថ្លែងអំណរគុណចំពោះ​ សប្បុរសជន​ទាំងអស់​ និង​ សូមគោរពជូនពរ​ សប្បុរសជន​ ទាំងអស់​ ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរេីន​ ជានិច្ច​និរន្ត​ ។​

អាជ្ញាធរ​ឃុំ​ ដែលមានលោកស្រីមេឃុំ​ និង​ អាជ្ញាធរ​ស្រុកជេីងព្រៃ​ បានរៀបចំចាត់ចែងរថយន្តនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ​នៅព្រឹក​នេះ​ ។

Loading...

ប្រភពរូបភាព៖ Pheng Vannak News

.

Loading...