kalib9

ជប៉ុនជួបបញ្ហាមិនចេះចប់មែន! ឆេះអគារផលិតកុនតុក្កតានៅក្យូតូ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់!

ជប៉ុន៖ យោងតាមសេចក្តីរាយការណ៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៨ ខែកក្កដា ឆ្នាំ២០១៩ ចំនួនមនុស្សស្លាប់បានកើនឡើងដល់​ ១៣នាក់ និង ៣៥នាក់ រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែង របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុងក្យូតូ ភាគខាងលិចប្រទេសជប៉ុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០:៣០ នាទីព្រឹកថ្ងៃ ព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេងផ្ទុះមួយបានបន្លឺឡើងនៅកន្លែងកើតហេតុ។ ក្រុមពន្លត់អគ្គិភ័យបានប្រើពេលយ៉ាងយូរ រហូតដល់អាចពន្លត់ភ្លើងនិងគ្រប់គ្រងស្ថានភាពទាំងស្រុង ដោយមិនឱ្យមានភ្លើងឆាបឆេះរាលដាល ដល់អាគារនៅក្បែរខាងឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេរាយការណ៍ជាក់លាក់នៅឡើយទេ មន្ត្រីប៉ូលិសកំពុងធ្វើការស៊ើបអង្កេត និងបានចាប់ខ្លួនបុរសម្នាក់។ ប៉ូលិសក៏បានបញ្ជាក់បន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារមានមនុស្សមួយចំនួនបានលោតពីលើអគារ ដើម្បីគេចខ្លួនពីអគ្គិភ័យនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

Loading...