kalib9

ស្ទើស្រក់ទឹកភ្នែក! ប្តីប្រពន្ធមួយគូធ្វើដំណើរ ១២០km រៀងរាល់ ២ ថ្ងៃម្តង ដើម្បីផ្លាស់ប្តូរអុកស៊ីសែនឱ្យកូនប្រុស ដើម្បីជួយកូនអាចរស់រានមានជីវិត!

ថៃ ៖ រូបភាពដ៏គួរឱ្យចាប់អារម្មណ៍មួយនៃប្តីប្រពន្ធថៃនិងកូនប្រុសរបស់ពួកគេនៅលើម៉ូតូបានបង្ហាញដល់មនុស្សគ្រប់គ្នាថាសេចក្តីស្រឡាញ់របស់ឪពុកម្តាយគ្មានព្រំដែនឡើយ។

អ្វីដែលយើងមើលទៅដូចជាការជិះធម្មតារបស់ឪពុកម្តាយជាមួយកូនរបស់ពួកគេនៅលើផ្លូវ ក្លាយជារឿងរំជួលចិត្តដល់ចំពោះមនុស្សគ្រប់គ្នា។

អ្នកនិយមលេងអ៊ីនធឺណិតមួយក្រុមបានចាប់ផ្ដើមឃើញគូស្វាមីភរិយាថ្មីនេះនៅពេលពួកគេជិះម៉ូតូនៅលើផ្លូវប៉ុន្តែបានងាកទៅរកការចង់ដឹងចង់ឃើញនៅពេលដែលឃើញកូនដែលម្តាយកំពុងឱបនៅលើទ្រូង។

ក្មេងដែលដេកនៅលើក្រណាត់ដែលរុំជុំវិញរាងកាយរបស់ម្តាយថែមទាំងមានបំពង់អុកស៊ីសែនដាក់ក្នុងរន្ធច្រមុះរបស់ក្មេង។

ជាក់ស្តែងណាស់មានធុងស្តុកអុកស៊ីហ៊្សែនមួយនៅខាងក្រោយម៉ូតូដែលត្រូវបានភ្ជាប់ទៅក្មេងប្រុសនោះ។

បន្ទាប់ពីរូបភាពនេះត្រូវបានគេបង្ហោះអំពីគ្រួសារជនជាតិថៃ វាបានរីករាលដាលនៅលើបណ្តាញសង្គមពត៌មានជាច្រើនបានទៅស៊ើបអង្កេត។

Loading...

វាបានបង្ហាញថាកូនក្មេងបានកើតមកមានជំងឺសួតនិងទទួលរងពីជំងឺហឺតនៅពេលទើបតែអាយុបាន 6 ខែ។

យោងតាមសារព័ត៌មាន TNews សួតរបស់ក្មេងប្រុសនេះបានចុះខ្សោយជាលំដាប់ដូច្នេះគាត់ត្រូវការអុកស៊ីសែនដើម្បីដកដង្ហើមចាប់តាំងពីក្មេងនេះមានអាយុ 6 ខែ។

ឪពុករបស់ក្មេងរងគ្រោះនេះមួយថ្ងៃរកបានតែ 300 បាត (9,72 ដុល្លារ) ហើយគាត់បានចំណាយប្រាក់ជាង 100.000 បាត (3.239 ដុល្លារអាមេរិក) សំរាប់ការព្យាបាលកូនប្រុសរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលគ្រួសារនេះរស់នៅក្នុងឃុំម៉េសៃ ស្រុកឈៀងរ៉ៃភាគខាងជើង ពួកគេត្រូវធ្វើដំណើរ 120 គីឡូម៉ែត្រ (75 ម៉ាយល៍) រៀងរាល់ពីរថ្ងៃម្តងពីផ្ទះរបស់ពួកគេទៅមន្ទីរពេទ្យដើម្បីប្តូរអុកស៊ីសែនសម្រាប់កូនប្រុសដែលឈឺរបស់ពួកគេ។

ឪពុករបស់ក្មេងក៏និយាយផងដែរថាពួកគេត្រូវជិះម៉ូតូមួយដោយសារតែគាត់មិនមានឡានហើយការដឹកជញ្ជូនសាធារណៈមិនអាចធ្វើទៅបានទេព្រោះអ្នកបើកបរមានការភ័យខ្លាចថាធុងអុកស៊ីសែនអាចនឹងផ្ទុះហើយក្លាយទៅជាការរអាក់រអួលចំពោះអ្នកដំណើរផ្សេងទៀត។

នោះបានបន្សល់ទុកគ្រួសារជាមួយជម្រើសតែមួយគត់ - ជិះឆ្ងាយជាមួយម៉ូតូរបស់ពួកគេរៀងរាល់ពីរថ្ងៃម្តងដើម្បីជាប្រយោជន៍ដល់ជីវិតកូនប្រុស។

យើងសង្ឃឹមថាគ្រួសារនេះនឹងទទួលបានជំនួយដែលពួកគេសមនឹងទទួលបានហើយដើម្បីឱ្យក្មេងប្រុសបានជាសះស្បើយដូច្នេះគាត់នឹងមិនពឹងផ្អែកលើធុងអុកស៊ីសែនរៀងរាល់ពីរថ្ងៃម្តងនេះទៀតទេ៕

Loading...