kalib9

មកស្គាល់សត្វពស់ដ៏កម្រ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក មួយក្បាលមានតម្លៃជិត ៤៤ម៉ឺនដុល្លារ

ខ្ញុំប្រាកដណាស់ថាយើងធ្លាប់បានឃើញពស់នៅក្នុងជីវិតរបស់យើងចាប់តាំងពីយើងបានកើតមក មិនថាពេលណាមួយ ឬជួបពួកវាដោយចៃដន្យ ឬចូលក្នុងផ្ទះរបស់យើង ឬនៅពេលយើងចូលទៅក្នុងជំរករបស់ពួកវា។

ប៉ុន្តែតើអ្នកធ្លាប់បានឃើញសត្វពស់ប្រភេទនេះទេ វាជាធម្មតាមានសម្រស់ស្រស់ស្អាត ហើយអ្នកស្រឡាញ់សត្វប្រភេទនេះជាច្រើននៅជុំវិញពិភពលោកប្រាថ្នាចង់ថែរក្សាសត្វកម្រទាំងនេះ។ អ្វីដែលអ្នកមិនជឿនោះគឺថាពស់ប្រភេទនេះមានតំលៃ ៤៤ម៉ឺនដុល្លារ! ម៉េចក៏ថ្លៃយ៉ាងនេះ! អាចទិញផ្ទះវីឡាមួយបាន! ថ្លៃជាង Luxus 570 ទៀត។ ខ្ញុំចង់និយាយថាចូលមើលរូបភាពរបស់វា។ រកមើលនៅពណ៌ស្រស់ស្អាតនិងភ្នែកប្រាក់របស់វានោះ!

ពស់ថ្លាន់នេះវាមានឈ្មោះជាភាសាអង់គ្លេសថា (Green tree pythons) ខ្លួនរបស់វាស្រស់ស្អាតទៅដោយពណ៌បៃតងភ្លឺ លាយលំនិងពណ៌ខៀវភ្លឺ និងពណ៌សភ្លឺ។ ពស់ថ្លាន់ពណ៌ខៀវសុទ្ធតែកម្រណាស់ហើយវាត្រូវបានគេហៅថា "ខៀវខ្ចីភ្លឺ" ។

ប្រភេទពស់ថ្លាន់នេះអាចរកឃើញនៅកោះឥណ្ឌូណេស៊ី ហ្គីណេថ្មី និងនៅប្រទេសអូស្ត្រាលី។ វាក៏ជាសត្វចិញ្ចឹមដ៏មានប្រជាប្រិយក្នុងចំណោមអ្នកគាំទ្រស្រឡាញ់ពស់ហើយវាមិនកាចនោះទេ កុំបារម្ភ!

Loading...

បើទោះបីជាសត្វពស់ថ្លាន់ប្រភេទនេះពិតជាល្អក៏ដោយក៏អ្នកមិនមានលទ្ធភាពទិញវាធ្វើជាសត្វចិញ្ចឹមបានទេ (សូមប្រាកដថាអ្នកត្រូវទទួលបាននីតិវិធីផ្លូវច្បាប់ជាមុនសិន!) អ្នកក៏អាចរើសយកពណ៌បៃតងដែលមានលក្ខណៈស្រស់ស្អាតដូចគ្នា។

សត្វពស់ថ្លាន់ប្រភេទនេះវាមានតម្លៃខ្លាំងណាស់ដែលមើលទៅដូចជាគ្រាប់ពេជ្រមានជីវិត។ ប្រសិនបើអ្នកជាមនុស្សស្រឡាញ់សត្វពស់ហើយមានគម្រោងទិញពស់នេះយកមកចិញ្ចឹម សូមឱ្យប្រាកដថាអ្នកត្រូវទទួលបានអាជ្ញាប័ណ្ណជាមុនសិនហើយក៏ត្រូវតែអាចរកអ្នកបង្កាត់ពូជផងដែរ៕

តើអ្នកចង់ទិញវាយកមកចិញ្ចឹមទេ? ប្រាប់ពីអារម្មណ៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម!

 

Loading...