kalib9

ជួយស៊ែរចែករំលែកឱ្យសាច់ញាតិបានដឹងផង! ពលករខ្មែរធ្វើការនៅថៃម្នាក់ បានជួបគ្រោះថ្នាក់ស្លាប់ នៅពេលកំពុងធ្វើការ!

ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត ប្រជាជនខ្មែរយើងជាច្រើនបានធ្វើចំណាក់ស្រុកទៅធ្វើពលករនៅប្រទេសថៃ ដើម្បីទទួលបានប្រាក់ខែផ្ញើមកផ្ទះចិញ្ចឹមគ្រួសារ។ ជាអកុសលពលករខ្លះបានជួបនូវគ្រោះថ្នាក់ខ្លះស្លាប់បាត់បង់ជីវិតក៏មាន។

ជាក់ស្តែងយើងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Phana បានបង្ហោះថាមានពលករខ្មែរម្នាក់ដែលទៅធ្វើការនៅប្រទេសថៃបានជួបគ្រោះថ្នាក់ធ្លាក់ពីលើដំបូលផ្ទះស្លាប់​ ហេតុការនេះបានកើតឡើងនៅខេត្តឆាក់ឈើងសៅ ប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ ហៀង សុខឿន មានស្រុកកំណើតនៅភូមិ រឿក្រោម ស្រុកជីក្រែង ខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះជាអត្ថន័យទាំងស្រុងរបស់ម្ចាស់គណនី Phorn Phana ៖

"ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ប្រទេសថៃ

ជីវិតពលករចំណាកស្រុកនៅប្រទេសថៃ

ពលករ លោក ហៀង សុខឿន គ្រោះថ្នាក់ពេលកំពុងធ្វើការ ឡើងប្រក់ដំបូលផ្ទះ ហើយបានភ្លាត់ជើងផុងធ្លាក់មកក្រោម នៅខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ។

លោក ហៀង សុខឿន មានស្រុកកំណើត នៅភូមិ រឿក្រោម ឃុំ ជីក្រែង ខេត្ត ត្បូងឃ្មុំ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២.២៥នាទីរសៀល ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ហើយថៅកែបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារសភាព គាត់ធ្ងន់ធ្ងរ ពេទ្យខំជួយដែរតែក៏ជួយសង្រ្គោះមិនបាន គាត់បានស្លាប់នៅវេលាម៉ោង ៣.០០នាទីរសៀល នៅថ្ងៃដដែល។

Loading...

យើងខ្ញុំ សូមចូលរួមរំលែកមហាទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួរសារ សាច់ ញាតិនៃសពផង សូមដួងវិញ្ញាណខ័ក្ខលោក បានទៅកើតដល់ឋានដ៏ប្រសើរ កុំបីអក់ខានឡើយ ។"

ប្រភពរូបភាព៖ Phorn Phana

Loading...