kalib9

ច្បាស់មែនទែនហើយ! មន្ត្រីសាធារណការ បានបកស្រាយនៅលើទំព័រហ្វេសប៊ុកហើយថា “ផ្លូវគោកចែកចេញជាពីរគឺ ១.ផ្លូវថ្នល់ និង២.ផ្លូវដែក” !

បន្ទាប់ពីកម្មវិធីមួយដែលផលិតដោយស្ថានីយ៍ទូរទស្សន៍ហង្សមាសបានដាក់សំនួរថា "យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?" ដោយបេក្ខជនលោកបានជ្រើសរើសយកចំលើយថាមានពីរប្រភេទ ប៉ុន្តែបែជាពិធីករទូរសទស្សន៍ថាជាចម្លើយខុសទៅ។

បន្ទាប់ពីកម្មវិធីនេះបានផ្សាយចេញរួចមក មហាជនមានការទាស់ចិត្តយ៉ាងខ្លាំងព្រោះតែពិធីករបែជាថាចម្លើយរបស់បេក្ខជនខុសទៅវិញ។

ដោយសារតែភាពមិនច្បាស់លាស់មិនដឹងទិសតំបន់នេះហើយបានធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង។

យោងទៅតាមទំព័រផ្លូវការរបស់មន្ត្រីសាធារណការឈ្មោះ Kong Vimean គង់ វិមាន ក្រសួងសាធារណការនិងដឹកជញ្ចូន បានធ្វើការបង្ហោះបកស្រាយទាំងស្រុងថា ៖

ចូរឈ្វេងយល់អំពីផ្លូវ ដើម្បីជៀសវាងការបកស្រាយផ្សេងៗខុសគ្នា ..!! ហើយសូមបងប្អូនមេត្តាយោគយល់កុំដាក់បន្ទុកទៅលើនណាមួយ និងសូមជួយកែលម្អគ្នា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ។ ជួនកាលការបកស្រាយដោយផ្អែកលើឯកសារផ្សេងៗ ។

ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖ (មិននិយាយពីផ្លូវល្បឿនលឿននិងផ្លូវផ្សេងៗទៀតដែលសម្រេចដោយរដ្ឋាភិបាល)

១). ផ្លូវថ្នល់ និង

២). ផ្លូវដែក

ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖

១). ផ្លូវជាតិ

២). ផ្លូវខេត្ត

៣). ផ្លូវលំ(ផ្លូវជនបទ)

៤). ផ្លូវរុក្ខបាល និង

មាន២ប្រភេទទៀត (ផ្លូវល្បឿនលឿន និងផ្លូវផ្សេងទៀតដែលសម្រេចដោយរដ្ឋាភិបាល )

ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖

១). ផ្លូវគោក

Loading...

២). ផ្លូវទឹក និង

៣). ផ្លូវអាកាស ។

អ្នកបកស្រាយខុសពីនេះ សូមពិនិត្យផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..!!

ដោយរាប់អាន🌹🌹

ខាងក្រោមនេះជារូបភាពនិងវីដេអូនៅក្នុងកម្មវិធី ឋានសួគ៌ Heaven ឬor ឋាននរក Hell ៖

Loading...