kalib9

សូមចូលរួមរំលែកទុកផង! អាដើមត្នោតគ្មានបច្ចេកទេស បណ្តាលដោយបាក់សង្កត់ក្មេងសិស្សសាលាស្លាប់ ១ នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់!

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១:២០នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ដែលស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ មានរណីកាប់រំលំដើមត្នោតដែលបណ្តាលឱ្យសង្កត់ក្មេងសិស្សសាលាចំនួន ១ នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់។ នេះបើយោងទៅតាមទំព័រផ្លូវការរបស់ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៖

បរិបូណ៌: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កើតមានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់។

រីឯជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។

១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕

ប្រភពរូបភាព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ដោយសាររូបភាពមានសណ្ឋានប៉ះពាល់ផ្លូវអារម្មណ៍ដូច្នេះយើងសូមធ្វើការដាក់ព្រាលលើរូបភាព។

Loading...

 

 

 

 

Loading...