kalib9

ស្ត្រីអាយុ ៣៤ ឆ្នាំម្នាក់ ចំណាយប្រហែលត្រឹមតែ ៦០០០រៀលក្នុង១ថ្ងៃ រយៈពេល ១៦ ឆ្នាំសល់ផ្ទះបាន ៣ កន្លែង(សរុបតម្លៃផ្ទះជិត ៥០ម៉ឺនដុល្លារ)

មនុស្សគ្រប់គ្នាភាគច្រើនសុបិនចង់ទិញផ្ទះផ្ទាល់ខ្លួនដើម្បីរស់នៅ ប៉ុន្តែតើយើងពិតជាអាចទិញផ្ទះបានទេ? ​សោក​ស្តា​យណាស់ វាមិនមែនរឿងដែលងាយស្រួលនោះទេព្រោះតម្លៃផ្ទះថ្លៃខ្ពស់កប់ពពក! ស្ត្រីវ័យ ៣៤ឆ្នាំ ជនជាតិជប៉ុននេះពិតជាអាចធ្វើបាននៅពេលនេះនាងបានទិញផ្ទះចំនួនបីកន្លែងនៅអាយុ ៣៤ ឆ្នាំទុកសម្រាប់ពេលចូលនិវត្តន៍!

យោងតាមគេហទំព័រ ET Today បានអោយដឹងថាស្ត្រីរូបនេះមានក្តីសុបិនចង់ទិញផ្ទះចំនួន ៣ កន្លែងពេលនាងមានអាយុ ៣៤ ឆ្នាំតាំងតែពីពេលនាងមានអាយុត្រឹមតែ ១៨ ឆ្នាំដូច្នេះនាងចាប់ផ្តើមរៀបចំផែនការដើម្បីធ្វើអោយក្តីសុបិនរបស់នាងក្លាយជាការពិត។ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍ជប៉ុនមួយនៅពេលនាងមានអាយុ ២៧ ឆ្នាំដោយសារជំនាញសន្សំប្រាក់ហើយនាងបានប្រាប់នៅក្នុងកម្មវិធីនោះអំពីសុបិនរបស់នាង។

បើតាមមើលទៅនាងពិតជាចាយវាយត្បិត្បៀតនិងសន្សំប្រាក់យ៉ាងច្រើនដែលឲ្យនាងមានផ្ទះផ្ទាល់ខ្លួនដែលមានតម្លៃ ១០ លានយ៉េន (ប្រហែលជិត ១០ ម៉ឺនដុល្លារ) នៅពេលនាងមានអាយុ ២៧ ឆ្នាំ។ នាងចំណាយតែ ១៥៣ យេន (ប្រហែល ៦ពាន់រៀល) ក្នុងមួយថ្ងៃសំរាប់ថ្លៃអាហាររបស់នាងក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។

 

នាងអាចសំរេចគោលដៅនេះបានដោយការបរិភោគអាហារសាមញ្ញៗ និងថោកៗដែលនាងបានចម្អិនដោយខ្លួនឯងហើយនឹងទិញគ្រឿងទេសដែលគេបញ្ចុះជាច្រើនដើម្បីទុកចម្អិនញ៉ាំជារៀងរាល់ថ្ងៃ។ សម្រាប់អាហារពេលព្រឹកនាងញ៉ាំនំប៉័ងមួយដុំជាមួយប៊ឺរបន្តិច បន្ទាប់មកសម្រាប់អាហារថ្ងៃត្រង់នាងញ៉ាំបាយជាមួយត្រីសាម៉ុងមួយដុំ ហើយសម្រាប់អាហារពេលល្ងាចនាងចម្អិនមីអ៊ូដុងជាមួយបន្លែបញ្ចុះតម្លៃដែលនាងបានទិញពីផ្សារ។ អាហារពេលល្ងាចរបស់នាងមានតំលៃថោកណាស់គឺត្រឹមតែ ៥០ យ៉ែនទេ!

Loading...

ហើយប្រសិនបើមិនគ្រប់គ្រាន់ នាងបាននិយាយថានាងនឹងសន្សំសំចៃទឹកដោយដាំទឹកញ៉ាំជំនួសឲ្យការទិញទឹកបរិសុទ្ធ ហើយនាងនឹងមិនទិញសម្លៀកបំពាក់ថ្មីទេ ផ្ទុយទៅវិញនាងនឹងយកសំលៀកបំពាក់ដែលមនុស្សផ្សេងទៀតមិនត្រូវការមកប្រើប្រាស់។ នាងក៏មិនចំណាយលុយលើគ្រឿងសង្ហារិមថ្មីៗដែរប៉ុន្តែនាងនឹងយកពីមនុស្សដែលបានបោះចោល ឬមិនត្រូវការ។

 

នាងបានបន្ថែមទៀតថានាងមិនត្រឹមតែចង់បានផ្ទះតែមួយទេ ដូច្នេះនាងបានទិញផ្ទះទី ២ ទៀតដែលមានតម្លៃ ១៨ លានយ៉េន (ជាង ១៧ ម៉ឺនដុល្លារ) នៅពេលនាងមានអាយុ ២៩ ឆ្នាំ។ ក្រោយមកនាងបានទិញផ្ទះទី ៣ របស់នាងដែលមានតម្លៃ ២៧ លានយ៉េន (ជាង ២៦ ម៉ឺនដុល្លារ) នៅអាយុ ៣៤ ឆ្នាំដែលជាពេលនាងសម្រេចចិត្តចូលនិវត្តន៍។

ឥឡូវនេះនាងនៅផ្ទះចាំប្រមូលលុយពីការជួលផ្ទះរបស់នាងជារៀងរាល់ខែពីអ្នកជួលរបស់នាងដែលមានចំនួន ៧៦.០០០ យ៉េន (ជាង ៧០០ ដុល្លារ) ។ នាងក៏បានបើកជាហាងកាហ្វេឆ្មាដែលនាងនឹងជួយដល់ឆ្មាដែលវង្វេងផ្លូវ និងឆ្មាគ្មានផ្ទះ ហើយនេះក៏ជាផ្នែកមួយនៃក្តីសុបិន្តរបស់នាងដែរ។ នាងបាននិយាយថានាងពិតជាសប្បាយចិត្តខ្លាំងណាស់ នេះហើយក្តីស្រម៉ៃ និងក្តីស្រឡាញ់ការរស់នៅនៃជីវិតបែបនេះ។

អស្ចារ្យណាស់! តើអ្នកគិតយ៉ាងណាចំពោះការសន្សំប្រាក់របស់នាង?

អត្ថបទដោយ៖ វីរៈ

Loading...