ពិតណាស់ពេលខ្លះរូបភាពពិតជាមានតម្លៃជាជាងការរៀបរាប់ ប៉ុន្តែពេលខ្លះក៏មិនត្រឹមត្រូវទាំងស្រុងដែរ។ ចម្ងាយ ទីតាំង និងពេលវេលាអាចបង្កើតជាទស្សនៈថ្មីនៃរូបភាព។ នៅទីនេះយើងបានធ្វើការប្រមូលផ្តុំរូបភាពចំលែកនិងអស្ចារ្យចំនួន ១១ សន្លឹក ។ រូបភាពដ៏អស្ចារ្យទាំងនេះត្រូវបានថតចេញពីអ្នកថតរូប TotallyCoolPix ។
តោះ! អូសចុះក្រោមទស្សនានូវរូបភាពអស្ចារ្យទាំងនេះ៖
1. កូនស្វាអាយុ ២ឆ្នាំបំបៅទឹកដោះគោកូនខ្លាអាយុ ៦០ថ្ងៃ

សត្វស្វាអាយុ ២ឆ្នាំឈ្មោះ ឌូឌូបានបំបៅទឹកដោះគោកូនខ្លាឈ្មោះ Aorn ដែលមានអាយុ ៦០ថ្ងៃ នៅឯសួនសត្វ Samut Prakan Crocodile Farm ក្រុង Bangkok ។
2. យោធាហាត់សមក្នុងការហ្វឹកហាត់ថ្ងៃជាតិនៅឯសាលអនុស្សាវរីយ៍ឈៀងកៃក្នុងក្រុងតៃប៉ិ។

3. ភ្នំភ្លើង Shinmoedake ផ្ទុះឡើងរវាងតំបន់ Miyazaki និង Kagoshima ក្នុងទិដ្ឋភាពពីលើអាកាសដែលត្រូវបានថតនៅថ្ងៃទី ២៨ ខែមករា។

4.កជំនាញដើរលើខ្សែជនជាតិស្វ៊ីស Freddy Nock ដើរនៅលើខ្សែឆ្លងកាត់លើភ្នំ Corvatsch (៣.៣០៣ ម៉ែត្រ / ៩.៩០៨ ហ្វីត)

អ្នកជំនាញដើរលើខ្សែជនជាតិស្វ៊ីស Freddy Nock ដើរនៅលើខ្សែឆ្លងកាត់លើភ្នំ Corvatsch (៣.៣០៣ ម៉ែត្រ / ៩.៩០៨ ហ្វីត) នៅក្បែររមណីយដ្ឋានមួយនៃប្រទេសស្វ៊ីសនៅ St. Moritz ។ Nock បានដើរឆ្លងចម្ងាយប្រហែល ១.៦០០ ម៉ែត្រ (៥.២៤៩ ហ្វីត) ពីស្ថានីយ៍លើភ្នំលើខ្សែកាបក្នុងរយៈកំពស់ ៣.៣០៣ ម៉ែត្រទៅស្ថានីយ៍កណ្តាល។
5. អ្នកថតរូបជនជាតិស្វ៊ីសឈ្មោះ Denis Balibouse បានផ្តិតយករូបភាពរបស់គាត់នៅក្រោមព្រះច័ន្ទពេញវង់ពីផ្លូវ Mont-Cenis Pass ក្នុងទីក្រុង Lanslebourg ក្នុងកំឡុងពេលប្រណាំងសត្វឆ្កែ Grande Odyssee ។

6. ទាហានបង្ហាញជំនាញរបស់ពួកគេនៅពេលពួកគេវាលើខ្សែពួរក្នុងកំឡុងពេលព្យុហយាត្រាយោធាដើម្បីអបអរសាទរខួបលើកទី ៦៨ នៃទិវាឯករាជ្យរបស់ប្រទេសលីបង់នៅកណ្តាលក្រុងបេរូតថ្ងៃទី ២២ ខែវិច្ឆិកា។

7. ស្រ្តីរកស៊ីផ្លូវភេទពាក់មុខគ្រោងឆ្កឹងដែលតំណាងឱ្យទិវាមរណភាពចូលរួមក្នុងពិធីដង្ហែមួយនៅទីក្រុងម៉ិកស៊ីកូ។

8. មនុស្សរីករាយនឹងជិះកំសាន្តរីករាយក្នុងពិធីបើកស្រាបៀរដ៏ធំបំផុតនៅលើពិភពលោកគឺក្នុងកម្មវីធីមុយនិចអូធូប៊ែតក្នុងទីក្រុងមុយនិច ប្រទេសអាឡឺម៉ង់។

9. ក្រុមអ្នកមុជទឹកមកពីតំបន់ Naval នៃប្រទេសអាហ្សង់ទីនពិនិត្យមើលកំអែលផេះពីភ្នំភ្លើង Puyehue-Cordon Caulle របស់ប្រទេសឈីលីនៅឯរមណីយដ្ឋានភ្នំនៃទីក្រុង San Carlos de Bariloche ក្នុងតំបន់ Patagonia ប្រទេសអាហ្សង់ទីន។

10. ទាហានកំពុងអង្គុយនៅលើវាលស្មៅនៅពេលពួកគេមើលស្ត្រីម្នាក់ដើរឆ្លងកាត់ខណៈពេលកំពុងរង់ចាំការណែនាំនៅពេលមានការប្រមូលផ្តុំគ្នានៅជិតទីស្នាក់ការកណ្តាលសភានៅ Bishke ។

11. សត្វក្រៀលចុះចាប់ត្រីពីលើជៀលរបស់ស្ត្រីម្នាក់នៅផ្សារលក់ដុំមួយនៅឯកំពង់ផែត្រីនៅទីក្រុងបុមបៃ។

អត្ថបទដោយ៖ វីរៈ