kalib9

ផ្លូវមហាគ្រោះថ្នាក់បំផុតទាំង ១៥ នៅលើពិភពលោក បើបានបើកលើផ្លូវទាំងនេះដឹងតែស្រាវឆ្អឹងខ្នង!

បើសិនជាអ្នកមិនទាន់បានឃើញរូបភាពផ្លូវដែលមានគ្រោះថា្នក់បំផុតក្នុងលោក អ្នកប្រាកដជាមិនជឿទេថាអាចមានផ្លូវបែបនេះ ហើយអ្នកនឹងឆ្ងល់ថាបើវាមានគ្រោះថ្នាក់បែបនេះ តើហេតុអីក៏មនុស្សនៅតែបើកបរឆ្លងកាត់ទៀត? ទោះយ៉ាងណាក៏ដោយដោយសារមានកត្តាជាច្រើនដែលត្រូវឲ្យអ្នកបើកបរបង្ខំចិត្តត្រូវបើកបរផ្លូវទាំងនេះពីព្រោះតែ កត្តាធម្មជាតិ កត្តាភូមិសាស្រ្ត ឬតំបន់នោះគឺជាតំបន់ដាច់ស្រយ៉ាលជាដើម។

សម្ព័ន្ធ Knongsrok សូមអញ្ជើញលោកអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវដែលមិនអាចនឹកស្មានដល់បំផុតនៅលើពិភពលោកតាមរយៈអត្ថបទនេះ ថាតើផ្លូវទាំងនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងកំរិតណា និងជាចំនេះដឹងមួយជ្រុងផងដែរ។

15. ផ្លូវ Zoji La នៅ​ឥណ្ឌា៖ វាជាផ្លូវតូចចង្អៀតតាមជ្រលងភ្នំដែលមានចម្ងាយ ៩ គីឡូម៉ែត្រ។

14.ផ្លូវ Transfăgărășan នៅប្រទេស Romania ៖ ផ្លូវនេះមានសភាពកោងច្រើនកន្លែងដោយសារវាងកាត់តាមចង្កេះភ្នំ ។

13.ផ្លូវ Dalton Highway នៅរដ្ឋ Alaska សហរដ្ឋអាមេរិក ៖ ផ្លូវនេះមានភាពដាច់ស្រយាល⁣⁣⁣ព្រមទាំងគ្របដណ្ដប់ដោយព្រិលផងដែរ។

12. ផ្លូវKhardung La នៅប្រទេស India ៖ ផ្លូវនេះជាប់ជាផ្លូវដែលខ្ពស់បំផុតក្នុងលោក។

11.ផ្លូវ Yungas Road នៅប្រទេស Bolivia ៖ ផ្លូវតាមចង្កេះភ្នំមានសភាពតូច​ ខ្ពស់ និងម្យ៉ាងមានអព្វក្រាស់ទៀតផង ដូច្នេះទើបវាក្លាយជាផ្លូវដែលមានគ្រោះថ្នាក់បំផុតក្នុងលោក។

10.ផ្លូវ Atlantic Ocean Road នៅប្រទេស Norway ៖ ផ្លូវឆ្លងកាត់មហាសមុទ្រ ជាមួយរលកបោកធំៗ។

9.ផ្លូវ Guoliang Tunnel ប្រទេសចិន ៖ ផ្លូវរូងតាមជ្រលងភ្នំខ្ពស់ និងមានសភាពតូច។

8.ផ្លូវ Le Passage du Gois ប្រទេសបារាំង ៖ ផ្លូវឆ្លងសមុទ្រនេះវានឹងលិចទឹកពេលទឹកសមុទ្រជោរ ដូច្នេះអ្នកនឹងមានបញ្ហាបើឆ្លងកាត់មិនទាន់ពេលវេលា។

Loading...

7.ផ្លូវ Tianmen Mountain road ប្រទេសចិន ៖ អ្នកបើកបរនៅលើផ្លូវនេះត្រូវមានស្មារតីខ្ពស់ ទើបអាចបើកបរនៅលើផ្លូវនេះបាន។

6.ផ្លូវ Hana កោះ Hawaii ៖ ផ្លូវដែលវាងចុះឡើងតាមចង្កោះភ្នំ។

5.ផ្លូវ Kolima ប្រទេសរុស្ស៊ី

4.ផ្លូវ Col de la Bonette ប្រទេសបារាំង

3.ផ្លូវ Gotthard Pass ប្រទេស Switzerland

2.ផ្លូវ Caucasus road ប្រទេសរុស្ស៊ី

1.ផ្លូវ Eshima Ohashi bridge ប្រទេសជប៉ុន ផ្លូវនេះជាស្ពានឆ្លងកាត់សមុទ្រដែលមានកំពស់ខ្ពស់និងចោតខ្លាំងណាស់​ ឡានល្មមៗប្រហែលឡើងមិនរួចទេ។

អត្ថបទដោយ៖​ វីរៈ

​​

Loading...