ភាពវៃឆ្លាតក្នុងការច្នៃប្រឌិតផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សកាន់តែធ្វើឲ្យពួកយើងមានភាពងាយស្រួលទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះ។ ស្មាតហ្វូនត្រូវបានរចនាឡើងដើម្បីធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួល។ ទោះយ៉ាងណាក៏ដោយមានការរចនាផលិតផលដែលមានទំហំតូចជាងនេះទៀត ប៉ុន្តែតម្រូវការច្រើន និងចាំបាច់នៅក្នុងជីវិតប្រចាំថ្ងៃ។
ដូច្នេះនៅថ្ងៃនេះក្រុមការងារសម្ព័ន្ធ Knongsrok បានធ្វើការប្រមូលនូវការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនដែលផលិតផលភាគច្រើនគឺពិសេសសម្រាប់ស្ត្រីដែលធ្វើឲ្យស្ត្រីមានភាពធូរស្រាល់ក្នុងជីវិតប្រចាំថ្ងៃ។
1. របាំងការពារផ្ទៃមុខពេលងូតទឹក សម្រាប់ស្រ្តីដែលទើបតែកែសម្ផស្ស ឬចង់រក្សាការផាត់មុខ

2. ខ្នើយកើយប្រភេទថ្មីផលិតឡើងសម្រាប់ស្រ្តីការពារស្បែកមុខពីស្នាមជ្រីវជ្រួញ

3. ទោងយោលបង្កើតឡើងសម្រាប់ស្រ្តីជាម្តាយនិងកូនជិះលេងជាមួយគ្នា

4. ផ្លូវដើរលើគំរបលូដែលមានប្រហោង រចនាឡើងសម្រាប់តែស្រ្តីពាក់ស្បែកជើងកែង

5. ឧបករណ៍ដែលអាចបម្លែងទឹកទៅជាចំហាយទឹក

6. បន្ទប់ទឹកសម្រាប់ស្រ្តីដែលមានកូនតូច

7. ឧបករណ៍បង្ហាញសញ្ញាប្រាប់ពីបន្ទប់ទឹកដែលទំនេរឬកំពុងមានមនសុស្ស (ដើម្បីកំឲ្យខាតពេល)

8. ថ្នាំដុសធ្មេញដែលពណ៌នាពីធាតុផ្សំនីមួយៗយ៉ាងលម្អិត និងបង្ហាញពីអត្ថប្រយោជន៍នៃធាតុផ្សំនោះ

9. ឧបករណ៍កោរោមជើងសម្រាប់ស្រ្តីមានភាពងាយស្រួល

10. ស្មាអាវសម្រាប់ដាក់រ៉ូបមិនឱ្យជ្រុះធ្លាក់ប្រលាក់

11. ពុម្ពគូររោមចិញ្ចើមដែលអាចជួយស្រ្តីចំណាយពេលតិចក្នុងការគូររោមចិញ្ចើម និងមានភាពស្រស់ស្អាត
12. ឧបករណ៍ដាក់ដបថ្នាំក្រចកសម្រាប់ពេលលាបថ្នាំក្រចកដោយខ្លួនឯង

13. កងដៃអាចដាក់កៅស៊ូចងសក់បាន ងាយស្រួលសម្រាប់ស្ត្រីពេលត្រូវការចង់សក់ ហើយមើលទៅស្រស់ស្អាតថែមទៀត
14. រោមភ្នែកដែលអាចប្រើប្រាស់បានច្រើនដង និងចាំបាច់ប្រើកាវបិទ

15. ក្រាស់សិតសក់ដែលអាចលាក់លុយ

16. ខ្នើយកើយ និងអាចឱបបាន មានភាពសុខស្រួលសម្រាប់ស្រ្តីមានផ្ទៃពោះ
17. ប៉ុងដែលអាចជម្រះពណ៌ផាត់មុខពីជក់ផាត់មុខ

18. រទេះរុញដើរទិញទំនិញដែលមានម៉ាស៊ីនគិតលុយភ្ជាប់ជាមួយ

19. កន្សែងបង់កដែលច្រក់ទូរស័ព្ទ លុយ ឬរបស់ផ្សេងបាន

20. កន្សែង TATA ដែលមានផាសុកភាពបន្ថែមស្រូបយកញើសពីសុដន់ ការលិចចេញទឹកដោះម្តាយនិងទប់សុដន់។

អត្ថបទដោយ៖ វីរៈ