កាលពីកន្លងទៅថ្មីៗនេះ អ្នកថតរូបម្នាក់ឈ្មោះ Kevin Ebi បានថតសត្វឥន្ទ្រីមួយក្បាលដណ្តើមទន្សាយពីមាត់កញ្ជ្រោងក្រហមដែលកំពុងរត់ដោយប្រើក្រញ៉ាប់ដ៏អស្ចារ្យចាប់យកត្រឡប់ទៅសំបុកវិញយ៉ាងស្រួល។ ការដណ្តើមពីមាត់កញ្ជ្រោងនេះមានរយៈពេលជាច្រើនវិនាទីដោយមានកំពស់ ២០ ហ្វីតពីដី បានធ្វើឱ្យការផ្តិតយករូបភាពនេះក្លាយជារូបភាពដ៏កម្រលំដាប់ពិភពលោក។
Image credits: Kevin Ebi
Kevin នៅកោះសាន់ជូអានកំពុងទស្សនាសត្វព្រៃនិងបានថតសត្វកញ្ជ្រោងក្រហមមួយក្បាលកំពុងខាំពាំទន្សាយនៅលើវាលស្មៅដ៏ធំដើម្បីត្រលប់ទៅសំបុករបស់វាវិញ។
Image credits: Kevin Ebi
ប៉ុន្តែមិនយូរប៉ុន្មានក៏ស្រាប់តែមានឥន្ទ្រីមួយហោះហើរក្នុងល្បឿនលឿនហើយប្រើកញ៉ាំក្រចកដ៏រឹងមាំរបស់វាចាប់យកទន្សាយពីមាត់កញ្ជ្រោង។
Image credits: Kevin Ebi
កញ្ជ្រោងមិនបានប្រលែងទន្សាយពីមាត់របស់វាទេ វានៅខាំជាប់ហោះទៅជាមួយសត្វឥន្ទ្រីនោះ។
Image credits: Kevin Ebi
Image credits: Kevin Ebi
Kevin Ebi បានព្យាយាមថតព្រឹត្តិការណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
Image credits: Kevin Ebi
ការប្រយុទ្ធគ្នានៅលើអាកាសមានរយៈពេលប្រហែល ៨ វិនាទីហើយកញ្ជ្រោងហាក់ដូចជាយល់ថាវាមិនអាចយកឈ្នះសត្វឥន្ទ្រីនេះបានទេ។ ទីបំផុតវាបានប្រលែងទន្សាយពីមាត់របស់វា។
Image credits: Kevin Ebi
Image credits: Kevin Ebi
វាជាបទពិសោធចម្លែកសម្រាប់ Kevin Ebi ដែលគាត់មិននឹកស្មានថានឹងបានឃើញព្រឹត្តិការណ៍មិនគួរឱ្យជឿបែបនេះ។
Image credits: Kevin Ebi
បន្ទាប់ពី Kenvin Ebi បានឃើញរូបភាពទាំងអស់ដែលគាត់បានឃើញកញ្ជ្រោងនេះ ចាត់ទុកថាជាបទពិសោធន៍ជីវិតរបស់វានិង Keven ផងដែរ។
Image credits: Kevin Ebi
មើលវីដេអូនៃទិដ្ឋភាពដែលមិនគួរឲ្យជឿខាងក្រោមនេះ ៖
អត្ថបទដោយ៖ Knongsrok