kalib9

“ អ្នកមិនដឹងថាអ្នកកំពុងមានសំណាងប៉ុណ្ណាទេ!” ចូរមើលរូបភាពរបស់កម្មករសំណង់ទាំងនេះ ថាតើជីវិតតស៊ូវាលំបាកយ៉ាងណា!!!

រូបថតដែគួរឱ្យអាណិតរបស់កម្មករសំណង់ដែលកំពុងដេកនៅជុំវិញបរិវេនសម្ភារៈសំណង់ធ្វើឱ្យមានការរំជើបរំជួលនៅលើអ៊ិនធរណេត និងកំពុងតែផ្តល់ជាសារមួយទៅកាន់មនុស្សដែលមានសំណាងនិងរស់នៅក្នុងជីវិតហ៊ឺហា។

រូបថតដែលបានរាលដាលយ៉ាងលឿនបន្ទាប់ពីត្រូវបានគេបង្ហោះលើហ្វេសប៊ុកដោយអ្នកប្រើប្រាស់ឈ្នោះ Tarzanx Elimin Camry បង្ហាញថាកម្មករសំណង់កំពុងតែដេកនៅលើក្រដាសកាតុងក្នុងពេលសម្រាកពីម៉ោងការងារគឺពិតជាធ្វើឲ្យមានការរំជួលចិត្តណាស់។

រួមជាមួយរូបថតអ្នកប្រើបានសរសេរចំណងជើងថា“ នេះជាការតស៊ូរបស់បុរសជាប្តី ជាឪពុកដើម្បីជាប្រយោជន៍ដល់ប្រពន្ធនិងកូនរបស់គាត់"

វាច្បាស់ណាស់ថាកម្មករទាំងនេះនឹងយកអ្វីដែលពួកគេមានហើយធ្វើជាកន្លែងដេកសម្រាក់បណ្តោះអាសន្នបន្ទាប់ពីការធ្វើការហត់អស់កំលាំង។

 

សូមពិចារណាថាភាគច្រើននៃពួកគេគឺជាកម្មករចំណាកស្រុកដែលបានចាកឆ្ងាយពីប្រទេសកំណើតរបស់ពួកគេដើម្បីមកធ្វើការងារដែលប្រឈមមុខនិងគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភវាពិតជាគួរឱ្យសោកសៅនៅពេលដែលពួកគេត្រូវស៊ូទ្រាំនឹងស្ថានភាពរស់នៅបែបនេះ។

Loading...

បន្ទាប់ពីការបង្ហោះនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតមតិជាច្រើនបានចូលមកបង្ហាញការអាណិតអាសូរដល់កម្មករសំណង់។

អ្នកលេងអ៊ីនធឺណេតម្នាក់បាននិយាយថា“ សូមអោយព្រះអាឡស់ការពារនិងបន្ធូរបន្ថយកិច្ចការរបស់បុរសទាំងនេះដែលចេញទៅក្រៅដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ” ។

អ្នកលេងអ៊ីនធឺណេតម្នាក់ទៀតបានបញ្ចេញមតិថា“ នេះជាការលះបង់ដ៏ធំមួយដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ទោះបីនៅក្រោមទឹកភ្លៀងនិងកំដៅព្រះអាទិត្យ។ សូមបន្ទុករបស់ពួកគេបានធូរស្បើយផង។

អ្វីដែលហួសចិត្តនោះបុរសឧស្សាហ៍ព្យាយាមទាំងនេះបានជួយសាងសង់អាគារដែលមនុស្សគ្រប់គ្នារស់នៅប៉ុន្តែពួកគេបែជាគ្មានកន្លែងសម្រាកឲ្យបានស្រួលខ្លួនទៅវិញ។

 

Loading...