kalib9

Tan Kimsour ៖ អរគុណចំពោះវិរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ និងសូមចូលរួមជាថវិកាជូនគាត់ផង ព្រោះមានសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅព្យាបាលនៅថៃ

លោក តាន់ គឹមសួរ បានអំពាវនាវដល់បងប្អូនដែលមានចិត្តសប្បុរសទាំងអស់ចូលរួមជាថវិកាដល់បងប៉ូលិសម្នាក់ ដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គិភ័យ ហើយបងប្រុសកំពុងស្ថិតនៅសម្រាក់ព្យាបាលមន្ទីរពេទ្យបង្អែកសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃជាបន្ទាន់។

អរគុណចំពោះវិរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវិរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។

ខ្ញុំទើបតែបានខលទំនាក់ទំនងទៅកាន់សាច់ញាតិរបស់បងប្រុស ពួកគាត់ប្រាប់ថាបងប្រុសកំពុងតែស្ថិតមន្ទីពេទ្យបង្អែកខេត្តសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃជាបន្ទាន់ ខ្ញុំសូមចូលរួមជាថវិកាចំនួន៨០០០០៛ដើម្បីបង្ហាញអំពីការគោរពនិងអរគុណចំពោះការលះបង់របស់បងប្រុស ហើយសូមសំនូមពរបងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំផង។

លេខទំនាក់ទំនងសាច់ញាតិរបស់បងប្រុស 069777767/077987819/011444009

ABA: 000380518 Suon Dararith

ជាចុងក្រោយ សូមជូនពរបងប្រុសរួចផុតពីជៀសផុតពីគ្រោះដល់អាយុជិវិត ខ្ញុំជឿជាក់ថា ទេវតាតែងតែជួយមនុស្សល្អ🙏🙏🙏

Loading...

ប្រភពរូបភាព៖ Tan Kimsour

Loading...