kalib9

៣០រូបភាពពីអំពើល្អ ៗ គួរឱ្យចាប់អារម្មណ៍បំផុត ដែលធ្វើឲ្យពិភពលោករបស់យើងពោរពេញដោយក្តីសង្ឃឹម!

ឆ្នាំ ២០១៥ បានកន្លងផុតទៅហើយមានរឿងរ៉ាវជាច្រើនដែលធ្វើឱ្យយើងចងចាំបានច្រើន។ មិនថាវាជាសោកនាដកម្មធ្ងន់ធ្ងរ ការបាត់បង់ វឌ្ឍនភាពវិទ្យាសាស្ត្រ និងរឿងល្អ ៗ គួរឱ្យចាប់អារម្មណ៍ជាច្រើនក៏ដោយចុះ។

យើងមកមើលរឿងល្អ ៗ ដែលប្រសើរជាងកាលពីឆ្នាំ ២០១៥ រូបភាពដែលធ្វើឱ្យយើងចង់ឃើញ និងចង់បានដើម្បីក្លាយជាពិភពលោកដ៏ស្រស់បំព្រងសម្រាប់មនុស្សគ្រប់គ្នា។

១. អ្នកជិតខាងទាំងអស់បានទៅរៀនភាសាសញ្ញា(ភាសាគថ្លង់) ដើម្បីអាចប្រាស្រ័យទាក់ទងជាមួយមនុស្សគថ្លង់ដែលជាអ្នកជិតខាងរបស់ពួកគេ។

 

២. អ្នកបម្រើភ្ញៀវហាង McNull កំពុងជួយបុរសពិការឱ្យញ៉ាំអាហាររបស់ពួកគេ។

 

៣. វេជ្ជបណ្ឌិតកំពុងលួងលោមក្មេងស្រីអាយុ ២ ឆ្នាំមុនពេលនាងចូលវះកាត់បេះដូង។

 

៤. បុរសម្នាក់នេះបានទិញអណ្តើកធំមួយពីផ្សារត្រលប់មកសមុទ្រវិញហើយប្រលែងវាចូលសមុទ្រ។

 

៥. សត្វលាមួយក្បាលមានទឹកមុខស្រស់ញញឹមបន្ទាប់ពីត្រូវបានជួយសង្គ្រោះពីទឹកជំនន់នៅអៀរឡង់។

 

៦. នៅពេលកូនរបស់សិស្សបានចាប់ផ្តើមយំនៅក្នុងថ្នាក់ លោកគ្រូបង្រៀនបានធ្វើរឿងនេះ។

 

៧. គូស្វាម៉ីភរិយាជនជាតិតួគីបានរៀបចំពិធីមង្គលការរបស់ពួកគេដោយធ្វើម្ហូបអាហារសម្រាប់ជនអន្តោប្រវេសន៍រហូតដល់ទៅ ៤ ពាន់នាក់។

 

៨- ស្ត្រីម្នាក់នេះបានទទួលយកកូនស្រីរបស់មិត្តភក្តិចំនួន ៤ នាក់មកចិញ្ចឹម ដែលបានស្លាប់ដោយសារជំងឺមហារីក។

 

៩. លោកតាតែងតែនាំឆ្កែពិការមួយក្បាលរបស់គាត់ដើរលេងជារៀងរាល់ថ្ងៃ។

 

១០. ហាងកាហ្វេនេះបើកទ្វារឲ្យឆ្កែដែលគ្មានផ្ទះដេកបន្ទាប់ពីហាងត្រូវបានបិទ។

 

១១. បុរសម្នាក់ដែលមានជំងឺគាំងបេះដូងបានកើតអាការៈគាំងបេះដូងពេលកំពុងកាត់ស្មៅ ក្រុមពន្លត់អគ្គីភ័យទាំងនេះមកជួយកាត់ស្មៅរហូតដល់ចប់។

 

១២. យុវជនម្នាក់នេះរវល់នឹងក្រវ៉ាត់ករ ហើយលោកតាបានឃើញដូច្នេះគាត់ក៏មកបង្រៀនគាត់មួយជំហ៊ាន ៗ ដោយមិនស្ទាក់ស្ទើរ។

 

១៣. កុមារនៅប្រទេសកាណាដាបានយកអាវរងារចងជាប់នឹងបង្គោលដើម្បីជួយដល់មនុស្សអនាថាប្រយុទ្ធនឹងរដូវរងារខាងមុខនេះ។

 

១៤- មនុស្សពីងពាងនេះនាំយកស្បៀងអាហារចែកដល់អ្នកគ្មានផ្ទះសម្បែងនៅពេលយប់ នេះបង្ហាញអោយមនុស្សគ្រប់គ្នាឃើញថា អ្នកណាក៏អាចអាចជាវីរៈបុរស។

 

១៥. ប្រជាជនហុងគ្រីបានដាក់ស្បែកជើងដែលពួកគេលែងត្រូវការនៅស្ថានីយ៍រថភ្លើងប៊ុយដាប៉ែសសម្រាប់កម្មករចំណាកស្រុកដែលជិតមកដល់។

Loading...

 

១៦. សត្វក្តាន់តូចមួយក្បាលនេះមិនព្រមចាកចេញពីបុរសនេះទេ បន្ទាប់ពីគាត់បានជួយសង្គ្រោះជីវិតរបស់វា។

 

១៧- លោកឪពុកសុខចិត្តសើមធ្វើយ៉ាងណាកុំឲ្យកូនតូចរបស់ខ្លួនត្រូវទឹកភ្លៀង។

 

១៨. ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់នេះបានសង់ផ្ទះតូចមួយដោយខ្លួនឯងផ្ទាល់ និងបានរៀបចំម្ហូបសម្រាប់អ្នកគ្មានផ្ទះសម្បែងផងដែរ។

 

១៩. លោកយាយអាយុ ៩២ ឆ្នាំបានជួបជាមួយចៅប្រុសម្នាក់ដែលទើបតែមានអាយុ ២ ថ្ងៃជាលើកដំបូង។

 

២០. លោកតាអាយុ ៨០ ឆ្នាំបង្កើតរថភ្លើងដើម្បីប្រមូលយកឆ្កែដែលវង្វេងបាត់នៅក្នុងសង្កាត់។

 

២១. លោកយាយអាយុ ៩៧ ឆ្នាំបានស្រក់ទឹកភ្នែក បន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សានៅវិទ្យាល័យ។

 

22. ជាងកាត់សក់ចំណាយពេលជាងមួយខែដើម្បីឲ្យកុមារដែលមានជំងឺសរសៃប្រសាទនេះទុកចិត្ត រហូតដល់អនុញ្ញាតឱ្យគាត់កាត់។

 

២៣. កូនឆ្មានេះត្រូវបានគេរកឃើញថាកំពុងដេកនៅលើព្រិលទឹកកកនៅខាងក្រៅផ្ទះ បុរសម្នាក់នេះបានជួយកម្តៅ និងធ្វើចលនាបេះដូងរហូតដល់វារស់រានមានជីវិតឡើងវិញ។

 

24. ក្មេងប្រុសអាយុ ៨ ឆ្នាំរូបនេះបានបដិសេធមិនកាត់សក់អស់រយៈពេល ២ ឆ្នាំ ហើយបានបរិច្ចាគសក់នេះទៅឱ្យកុមារដែលមានជំងឺមហារីក។

 

២៥. មន្ទីរពេទ្យអនុញ្ញាតឱ្យគូស្វាមីភរិយាវ័យជរា ដែលបានរៀបការអស់រយៈពេល 68 ឆ្នាំមកហើយដេកនៅលើគ្រែក្បែរគ្នា។

 

២៦. បុរសវ័យក្មេងបានធ្វើឱ្យដៃគូស្នេហាដែលមានជំងឺមហារីកភ្ញាក់ផ្អើលដោយកោរសក់ជាមួយគ្នា។

 

២៧- ជាងកាត់សក់ម្នាក់ស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃជូនដល់មនុស្សគ្មានផ្ទះសម្បែងជាកម្លាំងក្នុងការជំរុញការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

 

២៨. ស្ត្រីគ្រីស្ទានដែលប្តូរសាសនាទៅជាមូស្លីមតែងតែបរិច្ចាគប្រាក់ ១ កាក់ដល់អង្គការយូនីសេហ្វសម្រាប់រាល់យោបល់អំពីការស្អប់ដែលនាងបានទទួលនៅលើពិភពលោក។

 

29. ឪពុកម្នាក់បានសាក់រូបកាសស្តាប់នៅលើក្បាលរបស់គាត់ ដូច្នេះកូនស្រីដែលមានបញ្ហានៃការស្តាប់មានអារម្មណ៍មានសុភមង្គល។

 

៣០. កូនប្រុសពិការដៃទាំង ២ ប្រើមាត់បញ្ចុកបាយអោយម្តាយឈឺ។

អត្ថបទដោយ៖ វីរៈ

Loading...