kalib9

២០រូបភាព ពី Google Earth ដែលគួរឱ្យចាប់អារម្មណ៍បំផុត ដែលមិននឹកស្មានដល់​ ពីជុំវិញពិភពលោក

សូមអរគុណដល់បច្ចេកវិទ្យាពី Google ដែលបានបង្កើតកម្មវិធីគួរឱ្យចាប់អារម្មណ៍ដូចជា Google Earth សម្រាប់មនុស្សប្រើប្រាស់។ បាននាំឲ្យយើងដឹងកាន់តែច្បាស់អំពីពិភពលោកនេះដែលមើលពីលើអាកាស។ ហើយវាអនុញ្ញាតឱ្យយើងធ្វើដំណើរជុំវិញពិភពលោកដោយគ្រាន់តែប្រើចុងម្រាមដៃ។

លោក Wil ជាអ្នកភូគព្ភវិទូដែលចូលចិត្តប្រើហ្គូហ្គលផែនដីដើម្បីមើលនៅជុំវិញពិភពលោក គាត់បានចងក្រងរូបភាពគួរឱ្យចាប់អារម្មណ៍ពីកន្លែងផ្សេងៗគ្នាដែលយើងមិនធ្លាប់ឃើញពីមុនមក។ មកបង្ហាញអ្នកលេងអ៊ីនធឺណេតឱ្យទស្សនាទាំងអស់គ្នា។ តោះមើលរបៀបដែលកន្លែងទាំងនេះមើលទៅគួរឱ្យចាប់អារម្មណ៍។ ហើយតើនៅកន្លែងណាខ្លះ?

1. តំបន់នេះមើលទៅដូចជាផ្ទាំងគំនូរគួរឱ្យភ្ញាក់ផ្អើលប៉ុន្តែរន្ធទាំងនេះពិតជាត្រូវបានប្រើដើម្បីទាញយកអំបិល។

 

2. នេះគឺជាកោះឯកជនមួយនៅលើឆ្នេរ Maine ។  អ្នកដែលជាម្ចាស់កោះនេះត្រូវបានគេចាត់ទុកថាមានសំណាងណាស់។

 

3. ថ្មដែលមានគែមខ្ពស់ផុតពីដីពណ៌ខ្មៅ មើលទៅល្អឥតខ្ចោះនិងស្រស់ស្អាត។

 

4. ទន្លេដែលមើលទៅដូចជាគំនូរខ្យល់បក់នេះត្រូវឈ្មោះថាទន្លេ Sturgeon ក្នុងរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិក។

 

5. Wil និយាយថាគាត់មិនអាចរកព័ត៌មានបន្ថែមពីកន្លែងចម្លែកនេះទេ។ វាគួរតែជាទីក្រុងដែលត្រូវ​បានគេបោះបង់ចោលនៅប្រទេសអង់ហ្គោឡា។ ពីព្រោះនៅទីនេះមិនមានយានយន្តទេ។

 

៦. នេះគឺជា​ Oasis (កន្លែងមានដើមឈើ និងមានទឹក) ពិតនៅកណ្តាលវាលខ្សាច់។ មិនត្រឹមតែជាដានស្លាកស្នាមរបស់ឡានប៉ុណ្ណោះទេប៉ុន្តែក៏ជាដានរបស់សត្វផងដែរ។

 

7. នេះជាតំបន់សហគមន៍ Lakeview មុននិងក្រោយពេលឃើញព្យុះកាទ្រីណាបោកបក់ក្នុងរយៈពេល ១ ថ្ងៃ។

 

​8. នេះគឺជាទីក្រុង Assamakka ក្នុងប្រទេសនីហ្សេរីយ៉ា។ យើងអាចមើលឃើញថារឿងនេះមិនអាចទប់ទល់នឹងព្យុះខ្សាច់ធម្មជាតិបានទេ។

 

9. មើលទៅរលកសមុទ្រពិតជាស្រស់ស្អាតខ្លាំងណាស់

 

10. ទឹកទន្លេដែលហូរកាត់តាមច្រកទឹកកក មើលទៅពិតជាមិនធម្មតា។

Loading...

 

11. បឹងមួយនៅលើខ្ពង់រាបទីបេនៅរដូវក្តៅនិងរដូវរងា។

 

១២- ឧទ្យានសាធារណៈមួយកន្លែងនៅទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង យើងមិនដឹងឈ្មោះច្បាស់ពីឧទ្យាននោះទេ ប៉ុន្តែប្រហែលជាឈ្មោះ(Eun Fat Garden) ។

 

13. អាងស្តុកទឹកដែលមានរាង ៦ ជ្រុងនៅប្រទេសបែលហ្ស៊ិក លោក Wil​ និយាយថាគាត់មិនដែលឃើញរូបរាងនៃអាងស្តុកទឹកនេះពីមុនទេ។

 

14. ភ្នំភ្លើងដែលផុសចេញពីផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

 

15. ខណៈពេលដែលកំពុងរកមើលលំហូរនៃកម្អែលភ្នំភ្លើង។ គាត់បានរកឃើញតំបន់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។ ដែលគាត់ប្រាកដថារឿងនេះបានកើតឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកលើកដំបូង។

 

 16. រលកសមុទ្របោកបកមកកាន់ឆ្នេរ

 

17. នេះគឺជាកោះ Atoll ដែលជាកោះផ្កាថ្មដែលមានរាងជារង្វង់ដែលព័ទ្ធជុំវិញបឹងទឹកប្រៃនេះ។

 

18. ផ្ទាំងទឹកកកដែលកំពុងហូរចូលបឹង។

 

១៩. នេះប្រហែលជាអណ្តូងរ៉ែធ្យូងថ្មដែលកំពុងឆាបឆេះនៅប្រទេសអេហ្ស៊ីប។ ស្ថានភាពនេះមើលទៅគួរឱ្យខ្លាចណាស់។

 

20. នេះជាផ្លូវទឹកធ្លាក់ពីទន្លេហ្សំប៊ីហ្សីនៅទ្វីបអាហ្រ្វិក។ ជាផ្លូវទន្លេរដែលចម្លែកជាងទន្លេរផ្សេងៗនៅលើផែនដី។

Loading...