kalib9

រណ្តៅយក្សទាំង១២ និងជ្រៅជាងគេ នៅលើពិភពលោក ដែលអ្នកមិនដែលបានស្គាល់ពីមុនមក!!

សមត្ថភាពរបស់មនុស្សជាតិ និងធម្មជាតិ ពិតប្រាកដមិនអាចដឹង ពីដែនកំណត់បានទេ។ ត្រូវអរគុណចំពោះរឿងទាំងនេះ ដែលបានបង្ហាញពួកយើង​នូវទេសភាពចម្រុះ និងស្ថាបត្យកម្ម គួរឱ្យចាប់អារម្មណ៍នៅក្នុងពិភពលោក។

យើងខ្ញុំនឹងនាំអ្នកឲ្យឃើញ អំពីបាតុភូតមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើភពផែនដីរបស់យើង: រណ្តៅធំបំផុតនៅលើផែនដី។

១. រណ្តៅ Deluxe Mystery ៖ ដើមកំណើតនៃរន្ធ ដ៏អាថ៌កំបាំងនេះនៅតែមិនអាចពន្យល់បាននៅឡើយទេ។ វិធីសាស្រ្តសម័យទំនើបដែលមានទាំងអស់ បានបរាជ័យក្នុងការវាស់ជម្រៅរបស់វា។ បច្ចុប្បន្ននេះវាជាកន្លែងទាក់ទាញទេសចរណ៍។

14557860 24841760 53234 0 1496236020 1496236037 650 1 1496236037 650 859bc2de96 1496413838

២. រណ្តៅ Glory ៖ រណ្តៅ Glory មានទីតាំងនៅលើទំនប់ Monticello ។ នៅពេលមើលឃើញវា ជាលើកដំបូងវាហាក់ ដូចជាផ្លូវរូងក្រោមដីមួយចូលទៅក្នុងជម្រៅនៃផែនដី ។ វាត្រូវបានគេផ្តល់យោបល់ ឱ្យទៅទស្សនានៅពេលដែលមានភ្លៀង ដែលមានទឹកហូរចូលទៅក្នុងរណ្តៅយ៉ាងខ្លាំង។

14557910 25242860 29876 0 1496234830 1496234838 0 1496393497 0 1496394585 1496394589 650 1 1496394589 650 4838e6bb2a 1496413838

៣. រណ្តៅ Sawmill Sink ៖ Sawmill Sink គឺជារន្ធពណ៌ខៀវភ្លឺថ្លានៅ Bahamas ដែលជាទីតាំងស្រាវជ្រាវខាងបុរាណវត្ថុ។ វាបានជួយអ្នកវិទ្យាសាស្ដ្រ ឱ្យយល់ពីអ្វីដែលផែនដីមានរាប់ពាន់ឆ្នាំមកហើយ។

14557960 25242960 938274 0 1496229176 1496229188 0 1496393582 0 1496394625 1496394627 650 1 1496394627 650 E751e63aac 1496413838

៤. រណ្តៅ Devil’s Sinkhole ៖ រណ្តៅ Devil’s Sinkhole (អន្លង់របស់អារក្ស) គឺជារូងភ្នំអន្លង់មួយ ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ នៅរដូវក្តៅ យើងទៅទស្សនា សត្វប្រចៀវ ៣លានហើរចេញពីក្នុងរណ្តៅ។

14558010 25243610 912863 0 1496235477 1496235484 0 1496393734 0 1496394665 1496394668 650 1 1496394668 650 9d72e03160 1496413838

៥. រណ្តៅ Great Blue រណ្តៅ Great Blue ៖ វាស្ថិតនៅចំកណ្តាលនៃថ្មប៉ប្រះទឹក Lighthouse ដែលស្ថិតនៅក្នុងសមុទ្រការាបៀន។ រន្ធ Great Blue ត្រូវបានគេចាត់ទុកថាជាកន្លែង ដ៏ល្អបំផុតក្នុងពិភពលោក សម្រាប់អ្នកមុជទឹក។

14558060 25243710 298173 0 1496235884 1496235886 0 1496393750 0 1496394699 1496394703 650 1 1496394703 650 De5ad2121c 1496413838

៦. រណ្តៅ Dean’s Blue ៖ រណ្តៅ Dean’s Blue គឺជារន្ធពណ៌ខៀវជ្រៅបំផុតនៅក្នុងពិភពលោក។ វាត្រូវបានរកឃើញនៅបាហាម៉ាស ហើយត្រូវបានគេប្រើជាកន្លែងសម្រាប់បង្រៀនអ្នកមុជទឹកដោយឥតគិតថ្លៃ។

14558110 25243810 128736 0 1496234615 1496234620 0 1496393771 0 1496394749 1496394751 650 1 1496394751 650 302ea5e35e 1496413838

Loading...

៧. រណ្តៅ Harwood ៖​ រណ្តៅ Harwood គឺជារូងភ្នំមួយនៅក្នុងប្រទេសនូវែលហ្សេឡង់។ វាជាគុហាបញ្ឈរជ្រៅបំផុតនៅលើផែនដី។

14558160 25243960 320947 0 1496235060 1496235070 0 1496393784 0 1496394788 1496394791 650 1 1496394791 650 C0959e649b 1496413838

៨. រណ្តៅ Mir Mine ៖ រណ្តៅ Mir Mine គឺជាប្រភពដ៏ធំបំផុតនៃត្បូងពេជ្រនៅក្នុងប្រទេសរុស្ស៊ី។ ពេជ្រ ត្រូវបានស្រង់ចេញពីរណ្តៅដ៏ជ្រៅពីក្នុងដី។

14558210 25245210 192837 0 1496235268 1496235278 0 1496393825 0 1496394899 1496394902 650 1 1496394902 650 Db846591a2 1496413838

៩.រណ្តៅ Udachnaya Pipe ​៖ រណ្តៅ Udachnaya Pipe ជាប្រភពមួយទៀតនៃត្បូងពេជ្រនៅក្នុងតំបន់យ៉ាគូទិ ប្រទេសរុស្ស៊ី។ វាស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីរង្វង់ប៉ូល អាក់ទិច។

14558260 25245460 2345 0 1496235702 1496235706 0 1496393841 0 1496394935 1496394941 650 1 1496394941 650 9a13aa61bf 1496413838

១០. រណ្តៅ Heavenly Pit ៖ អណ្ដូង Heavenly Pit(អណ្ដូងឋានសួគ៌) វាមានអាយុកាលតាំងពី ១២៨.០០០ឆ្នាំមុន។ វាជាអន្លង់ជ្រៅបំផុតនៅក្នុងពិភពលោក និងជាទីតាំងដែលពេញនិយមសម្រាប់មនុស្ស ដែលចូលចិត្តលោតឆ័ត្រយោង។

14558310 25245560 93827 0 1496228442 1496228449 0 1496393861 0 1496394971 1496394984 650 1 1496394984 650 F6e194d0cb 1496413838

១១. រណ្តៅ Bingham Canyon ៖ Bingham Canyon គឺជាអណ្តូងរ៉ែស្ពាន់ នៅរដ្ឋយូថាហ៍សហរដ្ឋអាមេរិក។

14558360 25245760 12 0 1496301725 1496301728 0 1496393874 0 1496395090 1496395100 650 1 1496395100 650 E54f4f92d6 1496413838

១២. រណ្តៅ Guatemala City Sinkhol ៖ នៅឆ្នាំ២០១០ មានរណ្តៅធំមួយប្រវែងទទឹង ២០ម៉ែត្រ បានកើតឡើយនៅក្នុងទីក្រុងហ្គាតេម៉ាឡា។ វាបានបំផ្លាញចំនុចប្រសព្វមួយហើយលេបត្របាក់ រោងចក្របីជាន់។ វាបានកើតឡើងដោយសារមូលហេតុជាច្រើន ដូចជាព្យុះត្រូពិច Agatha ការផ្ទុះភ្នំភ្លើងផាកអាយ៉ា និងការលេចធ្លាយបំពង់ទឹក។

14558410 25247610 999999999999999 0 1496395313 1496395316 650 1 1496395316 650 2d24dae314 1496413838

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

Loading...