ការទទួលឱកាសដើម្បីធ្វើដំណើរលើរថភ្លើងទាំងនេះ គឺមិនងាយស្រួលទេ។ ថ្លៃសំបុត្រត្រូវចំណាយលុយយ៉ាងច្រើន បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនធម្មតាផ្សេតទៀត ប៉ុន្តែវាសមហេតុផលនៅពេលដែលអ្នក ដឹងថារថភ្លើងទាំងនេះផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរដ៏កំរ។
ប៉ុន្តែនេះគឺជាការលំបាកតែមួយគត់ដែលអ្នកនឹងជួបនៅទីនេះ។ រថភ្លើងទាំងនេះ ខ្លះធ្វើដំណើរតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអ្នកធ្វើដំណើរត្រូវតែរង់ចាំរយៈពេលយូរ ដោយសង្ឃឹមថានឹងបានកៅមួយសំរាប់ធ្វើដំណើរកំសាន្ត។
១. The Golden Chariot តំលៃ៖ ៥.៧៣០ដុល្លារ
នេះគឺជារថភ្លើងដែលបំពាក់ដោយបរិក្ខានិងគ្រឿងសង្ហារឹមដែលមានភាពស្រស់ស្អាត និង high class បំផុតសម្រាប់អ្នកដំណើរ ត្រូវបានរៀបចំដោយ Blu Express ដែលជាកម្មសិទ្ធរបស់ ម្ចាស់ក្សត្រីអង់គ្លេស។
២. The blue train តំលៃ៖ ៧៤០ដុល្លារ
រថភ្លើងនេះបើកការធ្វើដំណើរសម្រាប់អ្នកចូលចិត្តថតយករូបភាពសត្វព្រៃនៃប្រទេសអាហ្រិកខាងត្បូង។ អ្នកដំណើរអាចទស្សនាសត្វព្រៃបានគ្រប់ប្រភេទ។
៣. The eastern & Oriental express តំលៃ៖ ២.២១៧ដុល្លារ
រថភ្លើងនេះគឺប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលជើងរថភ្លើងនេះរត់ពីសាំងហ្គាពួរទៅកាន់ម៉ាឡេស៊ី និងបាំងកក។
៤. The Orient express តំលៃ៖ ១.១៦០ដុល្លារ
នេះគឺជាជើងរថភ្លើងទីមួយដែលរត់ពីភាគខាងលិចទៅកាន់ភាគខាងកើត។ ខាងក្នុងរថភ្លើងតុបតែងទៅដោយគ្រឿងបរិក្ខាប្រណីតៗ។
៥. The Golden Eagle Express តំលៃ៖ ១៥.៤៩៥ដុល្លារ
រថភ្លើងនេះគឺជារថភ្លើងដែលលក់សំបុត្រថ្លៃបំផុតសម្រាប់អ្នកទេសចរនៅលើពិភពលោក។ នៅក្នុងរថភ្លើងមានកន្លែងទទួលទានអាហារប្រៀបដូចជាភោជណីដ្ឋានលំដាប់ផ្កាយ ៥។
៦. The Imperial Russia តំលៃ៖ ៥.២៧៤ដុល្លារ
នេះជារថភ្លើងដែលល្បីល្បាញថាមានផាសុកភាព និងប្រណិតបំផុត ហើយវារត់តែម្តងប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។
៧. The Rovos Rails Express តំលៃ៖ ១.២០០ដុល្លារ
រថភ្លើងនេះមានបន្ទប់ធំទូលាយ ប្រៀបដូចជាខុនដូមួយអញ្ចឹងដែរ បង្អួតកញ្ចក់ធំទូលាយអនុញ្ញាតឲ្យអ្នកគយគន់ទេសភាពព្រៃភ្នំយ៉ាងល្អឥតខ្ចោះ។
៨. The Maharajas' Express តំលៃ៖ ៦.៨៤០ដុល្លារ
នេះជារថភ្លើងដែលមានសំបុត្រថ្លៃជាងគេនៅអាស៊ី។ វាត្រូវបានចំលងរចនាបទតាមរាជវាំងឥណ្ឌា ហើយធ្វើដំណើរក្នុងរយៈចម្ងាងឆ្ងាញ។
៩. The Royal Scotsman តំលៃ៖ ២.៩៣៥ដុល្លារ
នេះគឺជារថភ្លើងដែលធ្វើឲ្យការធ្វើដំណើររបស់យើងជុំវិញប្រទេសស្កុតឡែនកក់ក្តៅបំផុត។ ទូរថភ្លើង
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ