kalib9

១១ អាថ៌កំបាំង គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលអ្នកវិទ្យាសាស្រ្តមិនអាចពន្យល់បាន!

វាហាក់បីដូចជាអ្នកវិទ្យាសាស្ដ្របាន សិក្សាអ្វីគ្រប់យ៉ាងនៅលើភពផែនដីរបស់យើងរួចទៅហើយ ប៉ុន្តែករណីខ្លះអ្នកវិទ្យាសាស្រ្តនៅតែមិនអាចពន្យល់បាន។

១. តើសត្វឆ្មាបញ្ចេញសំលេងដូចស្រម៉ុកយ៉ាងដូចម្តេច?

ឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាមានអារម្មណ៍សប្បាយរីករាយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីរបៀបដែលកើតឡើងនោះទេ។ នៅពេលដែលពួកវាបញ្ចេញសំលេងនោះ អ្នកមិនលឺសូម្បីតែបេះដូងរបស់ពួកវាកំពុងតែដើរនោះទេ!

អ្នកវិទ្យាសាស្រ្តនិយាយថា សត្វឆ្មាធ្វើឱ្យសម្លេងរំញ័រ។ ប្រេកង់របស់វាបង្កើនល្បឿននៃការព្យាបាល និងបន្ថយការឈឺចាប់ដែលនេះជាមូលហេតុឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាត្រូវបានសង្កត់ធ្ងន់ ឬឈឺចាប់។

 

២. តើសត្វមួយចំនួនកើតមកពីណា?

ប្រភេទសត្វជាច្រើនមិនមានបុព្វបុរសរបស់វាទេ។ គ្មាននរណាម្នាក់ដឹងច្បាស់ទេថា តើសត្វដំរីបានវិវត្តន៍ពីត្រីដោយរបៀបណា សត្វពាហនៈដំបូងមានអវយវៈ និងក្បាលដែលលូតលាស់បានដោយរបៀបណា។

វាត្រូវបានគេនិយាយផងដែរថា ដាយណូស័របានផុតពូជ​កាលពី ៦៥លានឆ្នាំមុន។ ទន្ទឹមនឹងនេះដែរថនិកសត្វបានបង្ហាញខ្លួនពីកន្លែងណា ហេតុអ្វីបានជាវាមិនផុតពូជដែរទៅ?

10761310 Ice_age_fauna_of_northern_Spain_ _Mauricio_Anton 1486460073 650 73ae4d25c0 1486711539

 

៣. តើសត្វគោមានត្រីវិស័យម៉ាញ៉េទិចមែនទេ?

ដោយប្រើប្រាស់ Google Earth ពួកអ្នកវិទ្យាសាស្ត្របាន សិក្សាលើរូបភាពសត្វគោរាប់ពាន់ក្បាល ហើយបានរកឃើញគំរូចម្លែក។ ៧០ភាគរយនៃសត្វគោបែក្បាលទៅភាគខាងជើងក្នុងអំឡុងពេលស៊ីអាហារ ឬផឹកទឹក។ នេះត្រូវបានគេសង្កេតឃើញគ្រប់សត្វគោនៅលើទ្វីបទាំងអស់ ដោយមិនគិតពីដីល្បាប់ អាកាសធាតុ និងកត្តាផ្សេងៗទៀត។

12391660 6058405 03 0 1486460420 1486460459 650 12 1488295420 650 6047b2662e 1489987540

 

៤. តើអ្វីទៅជាភ្លៀង "gelatinous"?

បាតុភូតមិនធម្មតាបានកើតមានឡើងនៅ អូកាវីល ក្រុងវ៉ាស៊ីនតោន នៅខែសីហាឆ្នាំ១៩៩៤។ ភ្លៀងដែលមានសារជាតិដែលមានក្លិន បានធ្លាក់ចុះពីលើមេឃ។ នៅថ្ងៃបន្ទាប់មនុស្សរាប់សិបនាក់ បានទទួលរោគសញ្ញាដូចជាជំងឺផ្តាសាយ។

អ្នកវិទ្យាសាស្រ្តបានវិភាគលើសារធាតុនេះ: វាមានបាក់តេរីពីរប្រភេទ ដែលមួយត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ ពួកគេមិនអាចរកឃើញទំនាក់ទំនងរវាងបាក់តេរី និងការរីករាលដាលអាថ៌កំបាំងនោះទេ។

10762610 2d8e72fa9da0d640acd1f82be4f4a7c1 1486616185 650 0768f408ed 1486711539

 

៥. តើអ្វីទៅជាភាពងងឹត?

ប្រហែល ២៧% នៃសកលលោកគឺងងឹត។ វាមិនបញ្ចេញ ឬធ្វើអន្តរកម្មជាមួយវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េតិចទេ ដូច្នេះគឺមិនអាចរកឃើញបានទេ។

ទ្រឹស្តីដំបូងអំពីបញ្ហាងងឹតបានលេចឡើងប្រហែល ៦០ឆ្នាំមុន ប៉ុន្តែអ្នកវិទ្យាសាស្រ្តមិនបានបង្ហាញភស្តុតាងដោយផ្ទាល់ អំពីអត្ថិភាពរបស់វានៅឡើយទេ។

10762060 20908548189_886d6ea695_o 1486456105 650 71e851db62 1486711539

 

៦. តើមានភពប៉ុន្មាននៅក្នុងប្រព័ន្ធព្រះអាទិត្យ?

ដោយសារភពភ្លុយតូ ត្រូវបានគេដកចេញជាផ្លូវការ វាត្រូវបានគេជឿថាមានភពចំនួន៨។ ខ្សែក្រវាត់ខៃភឺរហួសពីភ្លុយតូ។ អ្នកវិទ្យាសាស្ដ្របានរកឃើញវត្ថុរាប់ពាន់នៅក្នុងតំបន់នោះដែលមានទំហំធំជាងភពភ្លុយតូ ។

Loading...

ពួកគេក៏បានកត់សម្គាល់ ពីគម្លាតដ៏ធំមួយនៅក្នុងខ្សែក្រវ៉ាត់ខៃភឺរ ​(Kuiper belt) - ភពដែលមិនស្គាល់មួយចំនួនធំដូចផែនដីដែលទាញថ្មទាំងអស់ចេញពីខ្សែក្រវ៉ាត់ទៅខ្លួនវាផ្ទាល់។

12391810 6082755 219369 0 1486641456 1486641512 650 28 1488295420 650 2651bc1795 1489987540

 

៧. ហេតុអ្វីបានជាមនុស្សខ្លះប្រើដៃស្តាំ ហើយមនុស្សខ្លះប្រើដៃឆ្វេង?

មនុស្សភាគច្រើន (ពី ៧០% ទៅ ៩៥%) ប្រើដៃស្ដាំ ហើយមនុស្ស(៥% ទៅ ៣០%) ប្រើដៃឆ្វេង។ ហ្សែនមានឥទ្ធិពល ប៉ុន្តែហ្សែនឆ្វេងមិនត្រូវបានកំណត់អត្តសញ្ញាណ។ បរិយាកាសសង្គមក៏មានឥទិ្ធពលផងដែរ។

12391760 6077805 219370 0 1486640719 1486640729 650 1488295420 650 0cd739a504 1489987540

 

៨. ហេតុអ្វីបានជា សត្វប្រភេទធំៗ ផុតពូជ?

សត្វប្រភេទធំៗ ដែលត្រូវបានគេស្គាល់ថា megafauna បានផុតពូជអស់ប្រហែល ១០.០០០ឆ្នាំមកហើយ។ អ្នកខ្លះជឿថាការផ្លាស់ប្តូរអាកាសធាតុបានសម្លាប់សត្វប្រភេទធំៗ ប៉ុន្តែមិនមានភស្តុតាងមកបញ្ជាក់ទេ។

យោងទៅតាមទ្រឹស្ដីមួយទៀតសត្វបានស្លាប់ដោយសារអត់ឃ្លាន។ អ្នកវិទ្យាសាស្រ្តនៅអាឡាស្កាបានរកឃើញផូស៊ីលសត្វដំរីរោមក្រាស និងបានស្រាវជ្រាវទៅលើផូស៊ីលទាំងនេះ។

10762260 111111 1486452558 650 B0925c0994 1486711539

 

៩. ហេតុអ្វីយើងសុបិន?

អ្នកខ្លះជឿថាសុបិនគឺជារូបភាពចៃដន្យនិងរលកខួរក្បាល។ អ្នកផ្សេងទៀតចាត់ទុកថាពួកគេមានចំណាប់អារម្មណ៍មាន subconscious​ បញ្ហាដែលមិនទាន់បានដោះស្រាយ និងបទពិសោធន៍។

អ្នកវិទ្យាសាស្ដ្រអះអាងថា សុបិនជានិមិត្តរូបនៃអ្វីដែលលាក់ខ្លួននៅក្នុងចិត្តមនុស្ស ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីអ្វីដែលពិតប្រាកដនោះទេ។

12391710 6058305 1 0 1486451752 1486451761 650 1488295420 650 Dfeca4cc6d 1489987540

 

១០. តើអ្វីទៅជាសំលេង លំហ?

ខណៈពេលកំពុងសិក្សាអំពីភពផ្កាយក្នុងឆ្នាំ២០០៦ អ្នកវិទ្យាសាស្ត្របានលឺសម្លេងម្យ៉ាង យ៉ាងអាថ៌កំបាំង។ ទោះបីជាសម្លេងមិនអាចធ្វើដំណើរឆ្លងកាត់លំហរក៏ដោយ ។ ប៉ុន្ដែតើពួកវាមកពីណា? អ្នកស្រាវជ្រាវបានដឹងថារលកសម្លេងមិនមែនជាផ្កាយ​ ឬបាតុភូតលោហធាតុ ដែលគេស្គាល់ទេ។

 

១១. ហេតុអ្វីយើងមានប្រភេទឈាមខុសគ្នា?

ប្រភេទឈាមមានអង់ទីហ្ស៊ែនខុសៗ គ្នានៅក្នុងកោសិកាឈាម។ ពួកវាគឺជាសញ្ញានៃអង់ទីករដែលបំផ្លាញកោសិកាខាងក្រៅនៅក្នុងខ្លួនយើង។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនមានចម្លើយទេថា ហេតុអ្វីបានជាពួកវាខុសគ្នា។

មានការផ្តល់យោបល់ថាវាទាក់ទងទៅនឹងជំងឺនិងភាពស៊ាំ។ អ្នកដែលមានឈាមប្រភេទ B មានភាពងាយនឹងទទួលរងនូវជំងឺឆ្លងដូចជា E. coli ។ អ្នកដែលមានឈាមប្រភេទ O មានហានិភ័យតិចជាងប្រភេទឈាមផ្សេងទៀតដោយជំងឺគ្រុនចាញ់។

12391610 6058055 1 2ImageTemplatetype_commonOther 6 0 1486389294 1486389301 650 4 1488295420 650 19af5b18f7 1489987540

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

Loading...