kalib9

១៥ ទីកន្លែងស្រស់ស្អាត និងទាក់ទាញបំផុតនៅលើពិភពលោក ប៉ុន្តែមនុស្សភាគច្រើនមិនដែលធ្លាប់ស្គាល់!

មានតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោកហើយមានមនុស្សជាច្រើនបានទៅដើរកំសាន្តនៅគ្រប់ទីកន្លែង ហើយក៏មានមនុស្សអាត្មានិយមមួយចំនួនបាននឹងកំពុងតែបំផ្លាញធម្មជាតិ និងបរិយាកាស។

ប៉ុន្តែសម្រាប់ថ្ងៃនេះយើងសូមបង្ហាញជូនអ្នកនូវកន្លែងគួរឱ្យចាប់អារម្មណ៍មួយចំនួន ថ្វីត្បិតតែទីកន្លែងទាំងនេះមិនទាន់មានប្រជាប្រិយភាពខ្លាំងខ្លានៅឡើយមែន តែទីនេះគឺជាកន្លែងទាក់ទាញចំនួន 15 ដែលស្រស់ស្អាតមិនគួរឱ្យជឿ។ ប៉ុន្តែមនុស្សភាគច្រើននៅលើផែនដីនេះមិនទាន់បានស្គាល់។

#1

Blagaj, Bosnia និង Herzegovina - ជាភូមិតូចនៅចំកណ្តាលទឹកជ្រោះព័ទ្ធជុំវិញដោយទឹកពណ៌ខៀវស្រង៉ាត់។

#2

Huacachina ប្រទេសប៉េរូ - គឺជាទីក្រុងនៅកណ្តាលវាលខ្សាច់នៅ Lima ដែលជារដ្ឋធានីនៃប្រទេសប៉េរូ។ ទីក្រុងនេះមានប្រជាជនប្រមាណ ២០០ នាក់។

#3

បឹង Hillier, ប្រទេសអូស្ត្រាលី - បឹងដែលមានពណ៌ផ្កាឈូក ស្ថិតនៅកណ្ដាលកោះត្រូវបានគេរកឃើញនៅឆ្នាំ ១៨០២ ហើយមធ្យោបាយតែមួយគត់ដើម្បីទៅដល់កោះនេះគឺយន្តហោះ។ បឹងនៅតែមានពណ៌ផ្កាឈូកពេញមួយឆ្នាំ។ ពណ៌នៃផ្ទៃបឹងនេះមានពណ៌ផ្កាឈូកពេញមួយឆ្នាំគឺបណ្តាលមកពីមីក្រូសរីរាង្គឬសារ៉ាយសមុទ្រ។

#4

ឆ្នេរខ្សាច់លាក់ខ្លួន(Hidden Beach), កោះម៉ារីតា, ប្រទេសម៉ិកស៊ីកូ - ឆ្នេរខ្សាច់ដែលលាក់ខ្លួនឬឆ្នេរអាថ៌កំបាំងគឺជាកោះមួយដែលគ្របដណ្តប់ដោយរូងភ្នំហើយមានប្រហោងនៅកណ្តាលដូចជាផ្លូវរូងក្រោមដី។ មានទីតាំងនៅកោះម៉ារីតារដ្ឋចាលីកូកូនៃប្រទេសម៉ិកស៊ីកូ។

#5

The Silfra Fissure, Iceland – មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិមួយនៅប្រទេសអ៊ីស្លង់។ ហើយជាកន្លែងដែលអ្នកមុជទឹកចូលចិត្តបំផុត។

#6

Isola Bella, Italy – គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ ជាមួយនឹងបរិយាកាសស្រស់ស្អាតនិងធម្មជាតិ។

#7

Popeye Village, Malta – គឺជាភូមិសមុទ្រតូចមួយដែលមានលក្ខណៈប្លែកពីគេ។

#8

Dongchuan Red Soil, China – គឺជាជ្រលងភ្នំដ៏ស្រស់ស្អាតមួយដែលមានពណ៌ត្នោតក្រហមឆ្អិនឆ្អៅដោយសារតែមានជាតិខនិជនិងផូស៊ីលខ្ពស់។

Loading...

#9

Flores Island, Portugal – វាជាតំបន់បេតិកភណ្ឌពិភពលោកមួយបន្ថែមពីលើទឹកជ្រោះដ៏ស្រស់ស្អាត មានភូមិតូចមួយនៅទីនោះ និងធម្មជាតិស្រស់ស្អាតផងដែរ។

#10

The Door to Hell , Turkmenistan – ផ្លូវចូលទៅកាន់ឋាននរកគឺជារណ្តៅភ្លើងដ៏មហិមា វាឆេះជារៀងរាល់ថ្ងៃ ធ្វើឱ្យវាមើលទៅដូចជាទ្វារទៅកាន់ឋាននរក។

#11

The Lencois Maranhenses National Park, Brazil – ដែលមានទីតាំងស្ថិតនៅលើឆ្នេរអាត្លង់ទិក។

#12

Setenil de las Bodegas, Spain – គឺជាទីក្រុងតូចមួយ មានទីតាំងស្ថិតនៅក្នុងផ្ទាំងថ្មនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។

#13

The Cave of Saint Marcel d’Ardeche, France – វាជាកន្លែងមួយដែលត្រូវបានរកឃើញដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ ១៨៦៣។ វាជារូងភ្នំធំមួយដែលមានទឹកថ្លានិងមានថ្មចម្រុះពណ៌។

#14

ល្អាងថ្មកែវប្រទេសឈីលី - គឺជារូងភ្នំដែលមានទីតាំងស្ថិតនៅលើបឹង General Carrera ។ នៅខាងក្នុងល្អាងមានថ្មម៉ាបទាំងអស់។

#15

Las Lajas Sanctuary, Colombia – មានទីតាំងស្ថិតនៅចន្លោះព្រំប្រទល់ប្រទេសកូឡុំប៊ីនិងអេក្វាឌ័រ។

 

អត្ថបទដោយ៖ វីរៈ

Loading...