kalib9

ការពិតដ៏ស្មុគស្មាញទាំង ១៧ អំពីប្រទេសជប៉ុនដែលខុសដាច់ឆ្ងាយទៅនឹងប្រទេសដទៃ!!

តើអ្នកធ្លាប់ដឹងទេថាប្រទេសជប៉ុនមានប្រជាជនអាយុវែងបំផុតនៅក្នុងពិភពលោក? មនុស្សនៅទីនោះមានចំណេះដឹងសម្ងាត់មួយចំនួនសម្រាប់ជីវិតដ៏យូរអង្វែងនេះ។ ប្រពៃណី ទំនៀមទម្លាប់ និងរបៀបរស់នៅ លើដីនៃព្រះអាទិត្យរះមុនគេនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលដល់ពួកយើងប៉ុន្តែមានអ្វីជាច្រើនដែលយើងអាចរៀនពីរបៀបរស់នៅក្នុងប្រទេសនេះ។

យើងបានប្រមូលផ្តុំទិន្ន័យការពិតមួយចំនួនអំពីប្រទេសជប៉ុនដែលបង្ហាញពីភាពស្មុគស្មាញនេះដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។  ទំលាប់ល្អ និងប្លែកខុសគេនេះបានធ្វើឲ្យប្រទេសនេះជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍បំផុត។

17. ថែរក្សាបរិស្ថាន ៖ តើអ្នកធ្លាប់បានឃើញត្រីនៅក្នុងប្រឡាយបង្ហូរទឹកនៅស្រុកកំណើតរបស់អ្នកឬទេ? ប្រហែលជា​មិនមាននោះទេ។ ប៉ុន្តែនៅប្រទេសជប៉ុនវាមិនមែនជារឿងភ្ញាក់ផ្អើលទេពីព្រោះប្រឡាយទឹករបស់ពួកគេស្អាត ដែលមានត្រីហែលពាសពេញប្រឡាយ។

3253010 98kU6gx1 1532457356 728 394be68de7 1532679117

 

16. ការលាងសម្អាតត្រូវបានបង្រៀនតាំងពីក្មេង ៖ ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលដោយសារតែជនជាតិជប៉ុនបានរើសសំរាមបន្ទាប់ពីការប្រកួតបាល់ទាត់អំឡុង World Cup ឆ្នាំនេះ។

ពួកគេបានសំអាតកីឡដ្ឋានបន្ទាប់ពីការប្រកួតនីមួយៗដោយមិនគិតថាក្រុមរបស់ពួកគេឈ្នះឬចាញ់នោះទេ។ សេចក្តីស្រឡាញ់ចំពោះការរស់នៅនិងការរក្សាបរិស្ថានត្រូវតែជាលក្ខណៈប្រពៃណីរបស់ជនជាតិជប៉ុន។

ចាប់តាំងពីពួកគេត្រូវបានបង្រៀនឱ្យចូលរួមក្នុងវគ្គសិក្សា "ពេលវេលានៃការសំអាត" នៅសាលារៀនតាំងពីក្មេងមកម្លេះ។

3253410 41904760 892426 0 1532440760 1532457665 1200 1 1532457665 728 Ac27b01d4c 1532679117

15. យកចិត្តទុកដាក់លើអតិថិជន ៖ នៅគ្រប់ស្ថានីយ៍រថភ្លើងរបស់ប្រទេសជប៉ុនមានទូរសម្រាប់ឲ្យអតិថិជនអាចផ្ញើឥវ៉ានបាន។

3253360 856900951 1532414200 728 E584d210bb 1532679117

 

14. ជនជាតិជប៉ុនស្រឡាញ់ការអានរឿងតុក្កតា ៖ វាមិនមែនជារឿងអាថ៌កំបាំងទេដែលរឿងតុក្កតានោះមានប្រជាប្រិយភាពខ្លាំងនៅជប៉ុនដែលមានលក់ចេញជាង 2 ពាន់លានក្បាលក្នុងមួយឆ្នាំ ៗ ។ តាមការពិតជនជាតិជប៉ុនប្រើក្រដាសសៀវភៅតុក្កតានិងសៀវភៅកំប្លែងផ្សេងៗទៀតដែលប្រើប្រាស់ហើយមកផលិតម្តងទៀតជាក្រដាសបង្គន់។

3253310 1CjHF 0400503001526730887 728 107dcebc07 1532679117

 

13. អ្នកមិនអាចប្រើមចង្កឹះច្រើនដូចជនជាតិជប៉ុនទេ ៖ អាហាររបស់ជប៉ុនគឺប្រើប្រាស់ចង្កឹះ តើអ្នកបានដឹងទេថាប្រជាជនជប៉ុនប្រើប្រាស់ប្រមាណ 25 ពាន់លានគូក្នុងមួយឆ្នាំ ៗ ? ចំនួនឈើនេះគឺគ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះចំនួន 17,000ខ្នង!

3253260 Objects 315353_1280 0514426001526731192 728 E331643c60 1532679117

12. Kit Kat សម្រាប់សិស្ស ៖ ស្ករគ្រាប់ដ៏មានប្រជាប្រិយនៅប្រទេសជប៉ុនត្រូវបានគេស្គាល់ថាជា Kitto Katsu នៅក្នុងភាសាជប៉ុនដែលធ្វើឱ្យ Kit Kat ក្លាយជាអំណោយដ៏មានប្រជាប្រិយសម្រាប់សិស្សក្នុងកំឡុងពេលប្រលង។ វាបានមកនៅទីនេះជាង 300 រសជាតិផ្សេងៗគ្នាដែលមិនធម្មតាចំពោះពិភពលោក - ពីរសជាតិតែ Earl Grey និងរសជាតិពោតទៅរសជាតិឈីសឬសូម្បីតែរសជាតិ wasabi ក៏មានដែរ។

 

View this post on Instagram

 

A post shared by 🍩🍧 Doces e Chocolates 🍫🍮 (@amocacauoficial) on

 

11. ម្ហូបពិសេសម្រាប់បុណ្យណូអែល ៖ តើអ្នកចូលចិត្ត KFC ទេ? អ្នកគួរតែមកលេងនៅជប៉ុននៅថ្ងៃណូអែលព្រោះ KFC គឺជាអាហារពិសេសសម្រាប់បុណ្យណូអែល។ ទោះជាយ៉ាងណាក៏ដោយវាមិនងាយស្រួលក្នុងការទទួលបានទេ មានអ្នកឈរតម្រង់ជួរចាំរយៈពេលរហូតដល់ ១ម៉ោងកន្លះ ទៅ ២ម៉ោង  ព្រោះមានមនុស្សជាច្រើនចង់បាន KFC សម្រាប់បុណ្យណូអែល។

 

View this post on Instagram

 

A post shared by ケンタッキーフライドチキン (@kfc_japan) on

 

10. ភោជនីយដ្ឋានអាហារកំប៉ុង ៖ អ្នកដែលចូលចិត្តម្ហូបអាហារកំប៉ុងក៏នឹងរីករាយជាមួយប្រទេសជប៉ុនផងដែរព្រោះមានភោជនីយដ្ឋាននិងបារជាច្រើនដែលបម្រើតែប្រភេទម្ហូបអាហារប្រភេទនេះ។ ហាងអាហារដែលពេញនិយមបំផុតគឺ Mr. Kanso ។ ធ្នើនៃភោជនីយដ្ឋាននេះត្រូវបានផ្ទុកជាមួយនឹងម្ហូបអាហារកំប៉ុងជាច្រើនពីទូទាំងពិភពលោកដូច្នេះសូម្បីតែភ្ញៀវអាចស្វែងរកអ្វីមួយដើម្បីសាកល្បង។

 

Loading...

View this post on Instagram

 

A post shared by masaaki harada (@haramasa0903) on

 

9. ការញ៉ាំមីដោយប្រើសម្លេងជាការមានសុជីវធម៌ ៖ តើអ្នកគួរឱ្យនរណាម្នាក់ដឹងថាអ្នកកំពុងរីករាយនឹងអាហាររបស់អ្នកយ៉ាងម៉េចដែរ? ជាការពិតណាស់ការបញ្ចេញសម្លេងពេលញ៉ាំអាហារ។

ដូច្នេះប្រសិនបើអ្នកមានគម្រោងទៅលេងប្រទេសជប៉ុនចាប់ផ្តើមអនុវត្តបញ្ចេញសម្លេងពេលដែលអ្នកញ៉ាំ បើមិនដូច្នេះទេមេចុងភៅប្រហែលជាគិតថាម្ហូបរបស់ពួកគេមិនឆ្ងាញ់ទេ។

Slurpings Mandatory Why Getting Messy With Ramen Makes Taste Better.w1456

 

8. ការអោនចុះដើម្បីស្វាគមន៍នរណាម្នាក់ ៖ ជនជាតិជប៉ុនមិនចាប់ដៃគ្នាទេនៅពេលដែលសួរសុខទុក្ខគ្នាទៅវិញទៅមក។ ពួកគេអោនចុះជា ការគោរពកាន់តែជ្រៅ។

Embed from Getty Images

 

7. អត្រានៃការស្លាប់ដោយការធ្វើការច្រើនពេក ៖ ការគេងថ្ងៃពេលធ្វើការនៅប្រទេសជប៉ុនមិនត្រឹមតែអាចទទួលយកបានទេតែថែមទាំងត្រូវបានគេគោរពខ្ពស់ផងដែរ។ ភាសាជប៉ុនក៏មានពាក្យសំរាប់សកម្មភាពនេះផងដែរ - "inemuri" ។ ការស្លាប់ដោយសារការជក់បារីនៅកន្លែងធ្វើការគឺជារឿងធម្មតាផងដែរនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានគេហៅថា Karoshi ហើយមូលហេតុចម្បងរបស់វាគឺការគាំងបេះដូង។

Embed from Getty Images

 

6. ជាមនុស្សល្អ ៖ ឆ្មាខ្មៅត្រូវបានគេចាត់ទុកថាជាភាពអព្វមង្គលនៅក្នុងប្រទេសមួយចំនួននិងវប្បធម៌ជាច្រើន។ ប៉ុន្តែមិនមែននៅក្នុងប្រទេសជប៉ុនទេ! នៅទីនេះឆ្មាខ្មៅគេគិតថានាំមកនូវសំណាងនិងសុភមង្គល។

3253160 Adorable Animal Animal Lover 1123999 1528566742 728 8dad69c002 1532679117

 

5. កោះដែលសំបូរទៅដោយសត្វទន្សាយ ៖ កោះអូគីនសូស៊ីម៉ាគឺជាកោះជប៉ុនពោរពេញទៅដោយទន្សាយ។ ពួកវាបានរស់នៅទីនេះតាំងពីសង្គ្រាមលោកលើកទី 2 នៅពេលដែលពួកវាត្រូវបានគេនាំយកមកកោះនេះដើម្បីសាកល្បងនូវឥទ្ធិពលនៃឧស្ម័នពុលផ្សេងៗគ្នា។ សំណាងល្អការពិសោធន៍ដ៏រន្ធត់នេះគឺនៅក្នុងអតីតកាល ប៉ុន្តែបច្ចុប្បន្ននេះអ្នកអាចរីករាយជាមួយទន្សាយរាប់ពាន់ក្បាល់។

 

View this post on Instagram

 

A post shared by Pia Victoria Ravnsborg Aanrud (@piaravnsborg) on

4. មជ្ឈមណ្ឌលនៃអារម្មណ៍ ៖ តើអ្វីជាអារម្មណ៍? បេះដូង? គ្មានទេ! ប្រសិនបើអ្នកនៅក្នុងប្រទេសជប៉ុន! ជនជាតិជប៉ុនជឿជាក់ថាសេចក្ដីស្រឡាញ់មកពីពោះ (Hara) ហើយទំនាក់ទំនង ភាពស្ងៀមស្ងាត់ពិតជាត្រូវបានគេកោតសរសើរនៅទីនេះ។ ពួកគេត្រូវបានគេស្គាល់ថា haragei - "និយាយចេញពីចិត្ត"

3253110 Stomach 2437890_1920 0254780001526749618 728 0f0786e104 1532679117

 

3. លេខអព្វមង្គល ឬលេខស្លាប់ ៖ លេខ 4 (Shi) ជាធម្មតាត្រូវបានគេជៀសវាងនៅក្នុងប្រទេសជប៉ុនព្រោះពាក្យនេះមានន័យថា "ស្លាប់" មានលក្ខណៈដូចគ្នានៅក្នុងភាសាជប៉ុន។ ដូច្នេះកុំមានការភ្ញាក់ផ្អើលបើសិនជាអ្នកមិនបានរកឃើញជាន់ទី ៤ ឬកត់សម្គាល់ឃើញថាគ្មានលេខ៤នៅចន្លោះរវាងលេខ ៣ និងលេខ ៥ នៅតាមតំបន់ខ្លះ។

លេខ ៤ មិនមែនជាលេខ "គួរឱ្យខ្លាច" តែមួយគត់នៅក្នុងវប្បធម៌ជប៉ុនទេហើយលេខ ៤៣ (shisan) ក៏មានសំលេងដូចជាការស្លាប់ (shinzan) ហើយត្រូវបានគេជៀសវាងក្នុងមន្ទីរពេទ្យសម្ភព។

3253060 Shizuoka_Missing_Parking_Lot 0550862001526750526 728 C6828eeb23 1532679117 (1)

2. សេវាគេងកំដរ ៖ មានអារម្មណ៍ឯកោ? ជនជាតិជប៉ុនបានរកឃើញដំណោះស្រាយចំពោះបញ្ហានេះ។ មាន "សេវាកម្មគេងកំដរ" នៅទីក្រុងតូក្យូដែលអនុញ្ញាតឱ្យអ្នកជួលអ្នកគេងកំដរបាន។

Embed from Getty Images

 

1. ឯកសណ្ឋានសាលា ៖ អ្នកប្រហែលជាធ្លាប់បានឃើញក្មេងស្រីស្លៀកពាក់បែបនេះនៅក្នុងរឿងគំនូររជីវចលឬតុក្កតា។ តាមការពិតវាត្រូវបានបំផុសគំនិតដោយឯកសណ្ឋាននៃសិស្សសាលាជប៉ុន។ ការរចនាឯកសណ្ឋានខុសៗគ្នាអាស្រ័យលើសាលារៀននីមួយៗ ប៉ុន្តែលក្ខណៈទូទៅគឺជាសំពត់ខ្លី និងអាវឬអាវយឺតនិងស្រោមជើងដល់ជង្គង់។

3252960 41908960 892425 0 1532440491 1532459466 1200 1 1532459466 728 48c9aa1183 1532679117

ដោយ៖ វីរៈ

ប្រភព៖ Brightside

Loading...