kalib9

ស្រាបុរាណចិនក្នុសម័យរាជវង្សហាន អាយុកាលជាង ២០០០ ឆ្នាំ ត្រូវបានអ្នកបុរាណវិទូរកឃើញនៅខេត្តហឺណាន!

ប្រទេសចិន៖ ថ្មីៗនេះទីភ្នាក់ងារព័ត៌មានបរទេសបានបង្ហាញព័ត៌មានអំពីអ្នកបុរាណវិទូចិនថា បានរកឃើញរូបចម្លាក់ស្ពាន់ជាច្រើនដែលមានវត្ថុនៅខាងក្នុងគឺរាវនិងមានក្លិនដូចគ្នាទៅនិងស្រានឹងមានចំនុះ 3.5 លីត្រ។

ការរកឃើញនេះបានកើតឡើងនៅពេលដែលបានធ្វើកំណាយនៅផ្នូរបុរាណរបស់រាជវង្សហាននៅក្នុងទីក្រុងឡៅយូងខេត្តហឺណានប្រទេសចិន។

នេះមិនមែនជារណ្តៅដំបូងដែលគេរកឃើញទេ ពីមុនក្លិនស្រាដដែលនេះត្រូវបានរកឃើញនៅក្នុងទីក្រុងនេះផងដែរ។

Loading...

ស្រានេះត្រូវបានអ្នកបុរាណវិទូរំពឹងថាមានអាយុកាលពីឆ្នាំ 202 មុនគ.ស ឬ 2000-2200 ឆ្នាំមុន។

 

ដោយ៖ វីរៈ

ប្រភព៖ nextshark.com

Loading...