យើងអាចរស់នៅក្នុងប្លុកផ្ទះល្វែងធម្មតាប៉ុន្តែមនុស្សខ្លះចូលចិត្តការរស់នៅជាផ្ទះលក្ខណៈដាច់ដោយឡែកពីគេជាលក្ខណៈឯកជន។
យើងសូមបង្ហាញផ្ទះដែលគ្មានពីរនៅលើពិភពលោកដែលអ្នកចង់រស់នៅ។
១៣. Heliodome នៅប្រទេសបារាំង
Heliodome នៅប្រទេសបារាំងគឺជាផ្ទះដែលនឹងជួយសង្គ្រោះថាមពលនិងធ្វើឱ្យជីវិតរបស់អ្នកមានផាសុកភាព។ បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្ទះជួយឱ្យវានៅតែត្រជាក់នៅរដូវក្តៅនិងកក់ក្តៅក្នុងរដូវរងារ។
១២. ទីលំនៅ 67 នៅក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា
តើអ្នកណាថាប្លុកដែលជាប់នៅពីលើគ្នា មិនអាចបង្កើតប្លុកអាផាតបាន? រចនាសម្ព័ន្ធដ៏អស្ចារ្យនេះ ត្រូវបានសាងសង់ឡើងនៅម៉ុងត្រេអាល់ ប្រទេសកាណាដាដោយលោកមូសាឌីឌី។
11. Futuro នៅស៊ុយអែត
Futuro គឺជាផ្ទះដែលមានរាងដូចយានអវកាសដែលត្រូវបានរចនាឡើងដោយលោក Matti Suuronen។ ភាគច្រើននៃផ្ទះទាំងនេះមានទីតាំងស្ថិតនៅក្នុងប្រទេសហ្វាំងឡង់, ប្រទេសកំណើតរបស់ស្ថាបត្យករ។
១០. ផ្ទះកញ្ចក់ នៅអ៊ីតាលី
ផ្ទះកញ្ចក់នៅក្នុងទីក្រុង Bolzano ប្រទេសអ៊ីតាលីមានការលំបាកក្នុងការកត់សម្គាល់ឃើញដោយសារតែការរចនា “កញ្ចក់” ដែលធ្វើអោយផ្ទះមើលទៅហាក់ដូចជាចេះបំបាំងខ្លួន។ អ្វីដែលសំខាន់បំផុតអ្នកអាចជួលវាសម្រាប់ថ្ងៃបុណ្យឬព្រឹត្តិការណ៍ផ្សេងៗ!
៩. ផ្ទះមេកានិច Hobbit នៅសាធារណរដ្ឋឆែក
ផ្ទះបែបកំប្លែងបែបនេះនៅសាធារណរដ្ឋឆេក បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់លំនៅដ្ឋានអេកូទេសចរណ៍។ វាត្រូវចំណាយពេលយូរជិត 3 ទសវត្សដើម្បីស្ថាបនាប៉ុន្តែវានឹងសំនង់នេះឈរនៅទីនេះបានរយៈពេលយូរអង្វែង។
៨. ផ្ទះ Nautilus នៅម៉ិកស៊ិក
ផ្ទះនេះគឺជាសិល្បៈពិតប្រាកដ ផ្ទះ Nautilus នៅ Naucalpan de Juarez ប្រទេសម៉ិកស៊ីកូ ដែលសាងសង់ដោយលោក Javier Senosiain អាចធ្វើឱ្យជីវិតរបស់គាត់កាន់តែរីករាយបំផុត។ ផ្ទះនេះបើកឲ្យចូលទស្សនាជាសាធារណៈពេញមួយឆ្នាំ។
៧. ផ្ទះថ្ម នៅព័រទុយហ្គាល់
ផ្ទះថ្មនេះនៅប្រទេសព័រទុយហ្គាល់ គឺជាទ្រព្យសម្បត្តិឯកជនមួយដែលព័ទ្ធជុំវិញដោយថ្ម។ វាពិតជារំលឹកយើងអំពីពេលវេលាដែលមនុស្សជាតិរស់នៅក្នុងរូងភ្នំពីព្រោះកន្លែងទាំងមូលត្រូវបានដាប់ចូលទៅក្នុងថ្ម។ វាមិនច្បាស់ថាតើនរណារស់នៅទីនោះទេប៉ុន្តែរឿងមួយច្បាស់លាស់គឺវាទាក់ទាញការយកចិត្តទុកដាក់ច្រើនដែលម្ចាស់បានដាក់សញ្ញា “អចលនទ្រព្យឯកជន” ។
៦. ផ្ទះត្រូបពណ៌លឿងនៅហូឡង់
ផ្ទះតូចៗនៅក្នុងទីក្រុង Rotterdam ប្រទេសហូឡង់គឺជាកម្មសិទ្ធិឯកជន។ រូបរាងពិសេសរបស់ពួកវា បានប្រមូលផ្តុំការយកចិត្តទុកដាក់ជាច្រើនពីជុំវិញពិភពលោក។
៥. ផ្ទះស្បែកជើង នៅហូឡង់
ផ្ទះស្បែកជើងនៅសួនច្បារមួយនៅក្នុងប្រទេសហូឡង់នេះ ពិតជាគួរឱ្យស្រលាញ់និងកក់ក្ដៅណាស់ដែលវាមើលទៅដូចជាវាបានលោតចេញពីក្នុងរឿងតុក្កតាមកកាន់ពិភពពិត។ ហើយយើងមានសិទ្ធិក្នុងការគិតដូច្នេះ! នេះគឺជាផ្ទះរបស់លោក Alfred J. Kwak ដែលសាងឡើងពីរូបថ្លុកហូឡង់ឆ្នាំ 1990។
៤. ផ្ទះស្បែកជើងនៅអាហ្វ្រិកខាងត្បូង
ផ្ទះស្បែកជើងមួយទៀតស្ថិតនៅក្នុងខេត្ត Mpumalanga អាហ្វ្រិកខាងត្បូងហើយត្រូវបានកសាងឡើងក្នុងឆ្នាំ 1990 ដោយសហគ្រិននិងវិចិត្រករ Ron Van Zyl ។ វាត្រូវបានបំផុសគំនិតមនុស្សជំនាន់ក្រោយពាក្យថា “មានស្ត្រីវ័យចំណាស់ម្នាក់រស់នៅក្នុងស្បែកជើងមួយ” ។ ឥឡូវនេះវាជាសារមន្ទីរមួយដែលជាស្នាដៃរបស់វិចិត្រករហើយវាជាផ្នែកមួយនៃអគារទាំងមូលដែលរួមមានផ្ទះសំណាក់ ភោជនីយដ្ឋានមួយ អាងហែលទឹក និងហាងកាហ្វេ។
៣. ផ្ទះ Biomorphic នៅអ៊ីស្រាអែល
ផ្ទះ futuristic នៅ Nehusha ប្រទេសអ៊ីស្រាអែលនេះត្រូវបានសាងសង់ឡើង ដោយស្ថាបត្យករបារាំង Ephraim Henry Pavie ។ វាជាផ្ទះបរិស្ថានដែលងាយស្រួលក្នុងការរស់នៅនិងមើលទៅគួរអោយភ្ញាក់ផ្អើលណាស់ អ្នកពិតជាចង់ទិញវានៅថ្ងៃណាមួយ!
២. ផ្ទះក្រឡាប់ចក្រនៅប្រទេសអាល្លឺម៉ង់
សួនសត្វមួយនៅទីក្រុង Getorff ប្រទេសអាល្លឺម៉ង់មានផ្ទះក្រឡាប់ចក្រមួយស្ទើតែមិនគួរឲ្យជឿនិងភ្នែក – អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យចូលទស្សនាពេញមួយឆ្នាំ។
១. ផ្ទះបង្គន់នៅប្រទេសកូរ៉េ
នេះគឺជាផ្ទះដែល មានទីតាំងស្ថិតនៅក្នុងទីក្រុង Suwon ប្រទេសកូរ៉េខាងត្បូងផ្ទះដែលមានរាងដូចបង្គន់។ ផ្ទះក៏អាចជួលរៀបចំព្រឹត្តិការណ៍ដូចជាការតាំងពិពណ៌និងការប្រគំតន្ត្រី។
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ