kalib9

មហាសេដ្ឋីទាំង ១០ រូបកាលពីអតីតកាល ដែលធ្វើឱ្យមហាសេដ្ឋីពិភពលោកបច្ចុប្បន្ន មិនអាចប្រៀបបាន!

ពេលខ្លះវាហាក់ដូចជាមហាសេដ្ឋីនាពេលបច្ចុប្បន្នដូចជា Bill Gates ឬ Warren Buffett គឺជាអ្នកមានបំផុតលើពិភពលោកបើធៀបពីសម័យមុនរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែទោះបីយើងមិនគិតពីមហាសេដ្ឋីមុនៗក្នុងប្រវត្តិសាស្រ្តដូចជាស្តេច Alexander the Great, ស្តេច Genghis Khan, ស្តេចរ៉ូម៉ាំងជាច្រើនរូប និងព្រះចៅផារ៉ាអុងនៃប្រទេសអេហ្ស៊ីប (ដោយសារតែមិនមានព័ត៌មានជាក់លាក់អំពីទ្រព្យសម្បត្តិដែលពួកទ្រង់មាន) ទ្រព្យសម្បត្តិដែលមហាសេដ្ឋីសម័យបច្ចុប្បន្នមាន នៅតែមិនអាចប្រៀបធៀបទៅនឹងលុយមហាសេដ្ឋីកាលពីមុនមានបានឡើយ។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយគេហទំព័រ Business Insider មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង ១០ នាក់នៃសហស្សវត្សរ៍ចុងក្រោយ និងស្វែងយល់ពីរការធ្វើអាជីវកម្មដែលពួកគេក្លាយជាមហាសេដ្ឋី និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងការងារសង្គម។

១០. មហាសេដ្ឋី Cornelius Vanderbilt មានទ្រព្យសម្បត្តិ ១៨៥ ពាន់លានដុល្លារអាមេរិក។

លោក​ Cornelius Vanderbilt ជាអ្នកជំនួញល្បីល្បាញបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រអាមេរិកបានក្លាយជាមហាសេដ្ឋីដោយសារតែគាត់បានបង្កើតផ្លូវដែកនិងខ្សែដឹកជញ្ជូននៅទសវត្សឆ្នាំ ១៨០០ ។ ក្នុងកំឡុងពេលនៃឆ្នាំដែលទទួលបានជោគជ័យបំផុតទ្រព្យសម្បត្តិរបស់គាត់មានចំនួនប្រហែល ១៨៥ ពាន់លានដុល្លារអាមេរិក។ ប្រាក់ភាគច្រើនរបស់គាត់ត្រូវបានរកបានក្នុងកំឡុងពេលពង្រីកអាណាចក្រផ្លូវដែករបស់គាត់បន្ទាប់ពីសង្គ្រាមស៊ីវិល។

៩. លោក Henry Ford មានទ្រព្យសម្បត្តិ ១៩៩ ពាន់លានដុល្លារអាមេរិក។

លោក Henry Ford គឺជាមនុស្សម្នាក់ដែលលេចធ្លោជាងគេនៅក្នុងអាជីវកម្មអាមេរិច។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលគាត់មានគឺជិត ២០០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនហ្វដមិនត្រឹមតែបានចាប់ផ្តើមសាជីវកម្មរបស់គាត់ហើយក៏មានភាពល្បីល្បាញដោយសារវិធីសាស្រ្តបដិវត្តរបស់គាត់ក្នុងការផលិតរថយន្ត ប៉ុន្តែគាត់ក៏ជាអ្នកត្រួសត្រាយខាងអាជីវកម្មនិងឧស្សាហកម្មផងដែរ។

គាត់បានកំណត់ប្រាក់ខែខ្ពស់សម្រាប់កម្មកររបស់គាត់ជាងអ្វីដែលត្រូវបានគេគិតជាមធ្យមនៅគ្រានោះ។ វាបានអនុញ្ញាតឱ្យគាត់បង្កើតឡានដែលមានតំលៃសមរម្យនិងធ្វើឱ្យមនុស្សធម្មតាក៏អាចមានលទ្ធភាពទិញរថយន្តហ្វតជិះបាន។

៨- លោក Muammar Gaddafi មានទ្រព្យសម្បត្តិសរុប ២០០ ពាន់លានដុល្លារអាមេរិក។

គេជឿថាលោក Gaddafi មានទ្រព្យសម្បត្តិប្រហែល ២០០ ពាន់លានដុល្លារអាមេរិកដែលលោកបានធ្វើជាប្រធានាធិបតេយ្យក្នុងរយៈពេល ៤២ ឆ្នាំ។ លោក Gaddafi ពិតជាអ្នកនយោបាយនិងជាអ្នកគ្រប់គ្រងដ៏ចម្រូងចម្រាសប៉ុន្តែលោកបានធ្វើការអភិវឌ្ឍន៍ជាច្រើនសម្រាប់ប្រទេសរបស់លោក។

ឧទាហរណ៍៖ គាត់បានសាងសង់ទន្លេហ្គ្រីនដែលអាចផ្គត់ផ្គង់ដល់តំបន់វាលខ្សាច់លីប៊ី។ យោងទៅតាមអ្នកជំនាញមួយចំនួនថានេះគឺជាគម្រោងប្រព័ន្ធធារាសាស្រ្តធំបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិទាំងមូល។ ទឹកផឹក ៦,៥ ម៉ែត្រគូបត្រូវបានផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ។

លោកត្រូវបានមហាអំណាចលោកខាងលិចផ្តួលរំលំកាលពីឆ្នាំ ២០១១ ក្នុងអំឡុងសង្គ្រាមស៊ីវិល។

៧. សេ្តចសឹកសង្រ្គាម William ទី១ មានទ្រព្យសម្បត្តិសរុប ២០៩-២២៩ ពាន់លានដុល្លារអាមេរិក។

យោងតាមការប៉ាន់ស្មានលោក William I Conqueror មានទ្រព្យសម្បត្តិប្រហែល ២០៩-២២៩ ពាន់លានដុល្លារអាមេរិក។ William I Conqueror គឺជាស្តេចទីមួយនៃប្រទេសអង់គ្លេសបន្ទាប់ពីការលុកលុយរបស់ Norman នៅឆ្នាំ ១០៦៦។

រជ្ជកាលរបស់ William I Conqueror មានផលវិបាកយ៉ាងធំធេងសំរាប់ប្រទេសនេះ៖ គាត់បានបង្កើតចក្រភពអង់គ្លេសរួបរួម គាត់បង្កើតកងទ័ពនិងកងនាវា គាត់បានបង្កើតសៀវភៅដូមែនដេស។ ហើយគាត់បានចាប់ផ្តើមសាងសង់បន្ទាយថ្មជាប៉មដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ ១០៧៨ ។

៦. មហាសេដ្ឋី Jakob Fugger មានទ្រព្យសម្បត្តិសរុប ២២១ ពាន់លានដុល្លារអាមេរិក។

លោក Jakob Fugger ប្រហែលជាមិនមានភាពល្បីល្បាញដូចមនុស្សផ្សេងទៀតនៅក្នុងបញ្ជីនេះទេប៉ុន្តែដូចពួកគេដែរគាត់មានលុយច្រើន។ ដោយសារជំនាញធនាគារនិងពាណិជ្ជកម្មរបស់គាត់គាត់មានទ្រព្យសម្បត្តិប្រហែល ២២១ ពាន់លានដុល្លារ។

គាត់កើតនៅឆ្នាំ ១៤៥៩ និងបានស្លាប់នៅឆ្នាំ ១៥២៥ នៅ Augsburg ប្រទេសអាល្លឺម៉ង់។ គាត់បានកសាងទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនដោយលក់វាយនភណ្ឌនៅប្រទេសអ៊ីតាលីហើយគាត់ក៏បានជីករកមាសនិងប្រាក់នៅប្រទេសហុងគ្រីនិង Bohemia ។

៥. លោក Mir Osman Ali Khan មានទ្រព្យសម្បតិ្តសរុប ២៣០ ពាន់លានដុល្លារអាមេរិក។

លោក Mir Osman Ali Khan ជាបុរសម្នាក់ក្នុងចំណោមបុរសមានជាងគេបំផុតនៅលើពិភពលោក។ នៅពេលដែលគាត់ជាអ្នកគ្រប់គ្រងរដ្ឋ Hyderabad ក្នុងប្រទេសឥណ្ឌា គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់មានទំហំរហូតដល់ ២៣០ ពាន់លានដុល្លារអាមេរិក។

៤. ស្តេច Nicholas Alexandrovich រាជវង្ស Tsesarevich របស់ប្រទេសរុស្ស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៣០០ ពាន់លានដុល្លារអាមេរិក។

Loading...

ទ្រព្យសម្បត្តិរបស់ស្តេច Nicholas Alexandrovich នៃប្រទេសរុស្ស៊ីត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣០០ ពាន់លានដុល្លារ។ ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់គាត់រួមមានដីដែលគាត់មាននិងទ្រព្យសម្បត្តិនៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មផងដែរ។

៣- លោក Andrew Carnegie មានទ្រព្យសម្បត្តិសរុបចំនួន ៣១០ ពាន់លានដុល្លារអាមេរិក។

លោក Andrew Carnegie គឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិនិងជាអ្នកជំនួញមានឥទ្ធិពលបំផុត។ គាត់មានភាពល្បីល្បាញនៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ។ Carnegie កើតនៅប្រទេសស្កុតឡេនហើយគាត់មកពីគ្រួសារក្រីក្រមួយដែលបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៨៤០ ។

បន្ទាប់ពីការវិនិយោគដ៏ជោគជ័យមួយចំនួនចូលទៅក្នុងក្រុមហ៊ុនជាបន្តបន្ទាប់លោក Carnegie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់គឺ U.S. Steel ដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចំនួនរហូតដល់ ៣១០ ពាន់លានដុល្លារ។ គាត់ជាបុរសម្នាក់ដែលបានចំណាយប្រាក់ភាគច្រើនទៅលើការបរិច្ចាគផ្សេងៗដូច្នេះគាត់ត្រូវបានគេចងចាំថាជាមនុស្សម្នាក់ដែលមានវណ្ណៈខ្ពស់បំផុតនៅក្នុងពិភពលោក។

២- លោក John Rockefeller មានទ្រព្យសម្បត្តិសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក។

លោក John Rockefeller ជាមនុស្សជាប់ក្នុងប្រវត្តិសាស្ត្រអាមេរិកហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៤០ ពាន់លានដុល្លារ។ គាត់បានកើតនៅឆ្នាំ ១៨៣៩ នៅទីក្រុងញូវយ៉កហើយគាត់បានក្លាយជាស្ថាបនិកម្នាក់នៃក្រុមហ៊ុនប្រេងឥន្ទនៈ Standard Oil។

Rockefeller ត្រូវបានគេស្គាល់ផងដែរថាជាសប្បុរសជន នៅពេលដែលគាត់នៅរស់គាត់បានបង្កើតមហាវិទ្យាល័យចំនួន ២ គឺសាកលវិទ្យាល័យឈីកាហ្គោនិងសាកលវិទ្យាល័យ Rockefeller ។ គាត់បានទទួលមរណភាពនៅឆ្នាំ ១៩៣៧ ក្នុងជន្មាយុ ៩៧ ឆ្នាំ។

១. ស្តេច Mansa Musa មានទ្រព្យសម្បត្តិសរុបចំនួន ៤០០ ពាន់លានដុល្លារអាមេរិក។

ស្តេច Mansa Musa ឬ Musa I គឺជាមហាសេដ្ឋីម្នាក់មកពីប្រទេសម៉ាលី។ នៅពេលដែលគាត់កំពុងឡើងសោយរាជ្យលើប្រទេសម៉ាលីគាត់មានទ្រព្យសម្បត្ដិមានតម្លៃប្រហែល ៤០០ ពាន់លានដុល្លារសព្វថ្ងៃ។ មូសាកើតនៅឆ្នាំ ១២៨០ និងមុនឆ្នាំ ១៣៣៧ គាត់បានរស់នៅជាជនសាមញ្ញដូចជាអ្នកកាន់សាសនាឥស្លាមធម្មតា។ គាត់បានសាងសង់មជ្ឈមណ្ឌលអប់រំនិងវិហារអ៊ីស្លាមជាច្រើននៅជុំវិញទ្វីបអាហ្វ្រិក។

***គ្រាន់តែជាការប្រៀបធៀប៖ អ្នកមានបំផុតនៅរស់រានមានជីវិតបច្ចុប្បន្នស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិប្រហែល ១៣១ ពាន់លានដុល្លារអាមេរិកនិងលោក Bill Gates មានទ្រព្យសម្បត្តិ ៩៦,៥ ពាន់លានដុល្លារអាមេរិកជាបុគ្គលទី ២ ក្នុងបញ្ជីអ្នកមានបំផុត។

ព័ត៌មានបន្ថែម

យើងភាគច្រើនមានការលំបាកក្នុងការស្រមៃមើលចំនួនទឹកប្រាក់ដែលមានទំហំធំធេងដល់ទៅរាប់ពាន់លានដុល្លារ។ ដើម្បីមើលឃើញពីភាពសំបូរបែបរបស់មនុស្សទាំងនេះសូមប្រៀបធៀបសំណាងរបស់ពួកគេជាមួយមនុស្សដែលធ្លាប់ស្គាល់និងរបស់ផ្សេងៗ។

ឧទាហរណ៍ម្ចាស់ក្រុមហ៊ុន Microsoft ដែលធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកអស់រយៈពេលជាយូរមកហើយគឺមានទ្រព្យសម្បត្តិតិចជាងជាងស្តេច Mansa Musa ដែលជាស្តេចនៃប្រទេសម៉ាលីក្នុងទ្វិបអាហ្វ្រិកដែលមនុស្សជាច្រើនមិនធ្លាប់បានលឺ ។

ប្រសិនបើលោក Henry Ford នៅរស់សព្វថ្ងៃគាត់នឹងអាចទិញអាគារ Empire State Buildings ដែលមាន ៧៩ ជាន់ជាអគារខ្ពស់ជាងគេលំដាប់ទី ៥ នៅសហរដ្ឋអាមេរិក។

ហើយស្តេច Nicholas II របស់ប្រទេសរុស្ស៊ីអាចសាងសង់ក្រុងបានប្រហែល ២៥ ក្រុងដូចជាទីក្រុងមូស្គូ។

តើអ្នកនឹងធ្វើអ្វីមុនគេប្រសិនបើអ្នកក្លាយជាសេដ្ឋី?

អត្ថបទដោយ៖ វីរៈ

Loading...