ខុនដូនិងផ្ទះតូចៗដែលចង្អៀតអាចពិបាកដោះស្រាយសម្រាប់បញ្ហាប្រឈម។ ប្រសិនបើអ្នកឧស្សាហ៍ជំពប់ជើងដួល ដើរបុកនេះបុកនោះ បន្ទប់មិនទូលាយ មើលទៅមិនស្អាត ដោយសារតែផ្ទះរបស់អ្នកចង្អៀត “ តើខ្ញុំគួរធ្វើយ៉ាងណា? តើខ្ញុំដោះស្រាយ និងរៀបចំបរិក្ខាក្នុងផ្ទះធ្វើយ៉ាងណាឲ្យទូលាយស្អាត?” ក្នុងអត្ថបទនេះអាចនឹងជួយអ្នកបាន។
ថ្ងៃនេះក្រុមការងារ Knongsrok សូមបង្ហាញពីគំនិតច្នៃប្រឌិតងាយៗចំនួន ១៥ សម្រាប់របៀបធ្វើឲ្យផ្ទះដែលអ្នករស់នៅដូចជាឋានសួគ៌ផ្ទាល់ខ្លួនរបស់អ្នក។ អ្វីដែលល្អបំផុតនោះគឺអ្នកមិនចាំបាច់ចំណាយថវិកាអស់ច្រើន។ គ្រាន់តែទទួលយកការច្នៃប្រឌិតនិង DIY ដែលអ្នកចូលចិត្ត!
1. បង្កើតធ្នើមួយសម្រាប់ទុកដាក់
ប្រសិនបើមានវត្ថុសំអាតជាច្រើននៅក្នុងទូដាក់ចានរបស់អ្នកដែលវាធ្លាប់ធ្លាក់ចុះនៅពេលអ្នកបើកវាហើយវា។ អ្នកគ្រាន់តែព្យួរប្រអប់មួយនៅលើទ្វារដើម្បីទុករបស់របរបន្ថែមនៅទីនោះ។ មិនចាំបាច់មានទូបន្ថែមទេ។ ល្អឥតខ្ចោះ!
2. លាក់ខ្សែទូរទស្សន៍និងឧបករណ៍ផ្សេងៗនៅខាងក្រោយ
View this post on Instagram
វាមិនត្រឹមតែលាក់ខ្សែផ្សេងៗរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏អាចដាក់ DVD ម៉ាស៊ីនហ្គេម ឬឧបករណ៍ផ្សេងៗនិងរបស់តូចផ្សេងទៀត។ វិធីនេះផ្ទះរបស់អ្នកនឹងមើលទៅមានសោភ័ណ្ឌភាពដែលផ្តល់នូវអារម្មណ៍ទូលាយ។
3. បង្កើតថតតុដែលមានប្រយោជន៍
វាពិតជាល្អណាស់សម្រាប់បន្ទប់របស់អ្នកបើសិនជាបន្ទប់របស់អ្នកតូច។
4. ធ្វើឲ្យផ្ទះបានទូលាយ និងធ្វើម្ហូបលឿន
View this post on Instagram
តើអ្នកទុកដាក់ខ្ទះចៀនរបស់អ្នកនៅទីណា? គំនិតសាមញ្ញនិងឆ្លាតបំផុតគឺត្រូវព្យួរពួវានៅលើជញ្ជាំង។ វិធីនេះអ្នកអាចយកវាលឿននៅពេលត្រូវការ។
5. តុអាហារដែលអាចប្រែប្រួលតាមកាលៈទេសៈ
View this post on Instagram
ប្រសិនបើបន្ទប់របស់អ្នកចង្អៀតមិនអាចដាក់តុអាហារបាន តុអាហារប្រភេទនេះអាចល្អសម្រាប់អ្នក។
6. ទុកដាក់របស់ឲ្យមានសណ្តាប់ធ្នាប់
View this post on Instagram
ឪពុកម្តាយខ្លះមិនគិតដល់ចំនុចនេះទេ វាមិនត្រឹមតែប្រដាប់ប្រដាក្មេងលេងរបស់កូនអ្នកប៉ុណ្ណោះទេ ប្រសិនបើអ្នកអាចដេរប៉ាក់វាអាចងាយស្រួលក្នុងការរៀបចំ ទូរនិងប្រអប់នេះវាល្អឥតខ្ចោះសម្រាប់អ្នក។
7. បែងចែករៀបចំបន្លែតាមប្រភេទ
ដំឡូង ការ៉ុត និងបន្លែផ្សេងៗទៀត រៀបចំបែកចែងទៅតាមប្រភេទបែបនេះមិនត្រឹមតែមានសោភ័ណ្ឌភាពបណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកមានភាពងាយស្រួលផងដែរ។
8. ស្វែងរកអ្វីដែលល្អសម្រាប់ផ្ទះរបស់អ្នក
View this post on Instagram
ធ្នើមានគ្រប់ទម្រង់និងគ្រប់ទំហំហើយវាមិនពិបាកក្នុងការជ្រើសរើសទេ។ ជណ្តើរធ្នើទាំងនេះបង្កើតកន្លែងដាក់របស់របរគ្រប់គ្រាន់ហើយមើលទៅមិនសំពីងសំពោងក្នុងពេលតែមួយ។
9. គ្រែគេងមួយតែអត្ថប្រយោជន៍ច្រើន
View this post on Instagram
ខ្ញុំហ៊ានធានាថាអ្នកប្រាកដជាចង់បានគ្រែនេះណាស់មែនទេ? គ្រែមួយនេះគឺជាគំនិតដ៏អស្ចារ្យមួយទៀត។ វាមិនត្រឹមតែជាគ្រែប៉ុណ្ណោះទេ អ្នកអាចរៀបចំបន្ទប់ទាំងមូល ... នៅក្រោមគ្រែ! តុសិក្សា ឬធ្វើការ ធ្នើដាក់សៀវភៅ អាចដាក់សំលៀកបំពាក់ និងសូម្បីតែទូដាក់ឥវ៉ាន់តូចមួយ។
10. លាក់ក្តាអ៊ុតខោអាវរបស់អ្នក
View this post on Instagram
ក្តារអ៊ុតខោអាវដែលអាចលាក់បានយ៉ាងងាយស្រួល និងធ្វើឲ្យបន្ទប់របស់អ្នកមានសោភ័ណ្ឌភាព។
11. បង្វែរអាងងូតទឹករបស់អ្នកទៅជាកន្លែងផ្ទុករបស់របរបាន
ប្រសិនបើអ្នកមានបន្ទប់ទឹកតូចនេះជាគំនិតដ៏អស្ចារ្យមួយទៀតគឺលើកអាងឡើងបន្តិចហើយលាក់របស់ចាំបាច់ទាំងអស់នៅពីក្រោម។
12. ប្រើគ្រប់ជ្រុងនៃផ្ទះរបស់អ្នក
© Michelle Hinckley / 4men1lady.com
គ្រប់បន្ទប់សុទ្ធតែមានជ្រុងយើងមិនគួរទុកវាទំនេរទេ! គ្រប់ជ្រុងទាំងអស់នេះគឺល្អឥតខ្ចោះសម្រាប់ធ្នើ។ កុំទុកវាចោលអោយសោះ - ប្រើការឌីហ្សាញនេះអាចជួយអ្នកបាន។
13. ហាលខោអាវ ឬកន្សែងដោយប្រើបង្អួច
ឧបករណ៍នេះត្រូវបានគេហៅថា "Blindry" នៅពេលដែលអ្នកមិនត្រូវការហាលអ្វីទេអ្នកគ្រាន់តែរុញវាឡើងដើម្បីបាំងពន្លឺចូលក្នុងបន្ទប់។
14. ក្តារនេះអាចជាជួយដល់អ្នកអាចផ្ទុករបស់បានច្រើន
View this post on Instagram
របស់ទាំងនេះល្អសម្រាប់ខុនដូតូច! អ្នកអាចព្យួរវានៅគ្រប់ទីកន្លែងចាប់ពីផ្ទះបាយរហូតដល់បន្ទប់គេងហើយរៀបចំរបស់របរតូចៗរបស់អ្នកទាំងអស់យ៉ាងងាយស្រួល។
15. គ្រឿងសង្ហារឹមមួយប៉ុន្តែមានមុខងារច្រើន
© Orla Reynolds / twitter © Orla Reynolds / twitter
"As if from nowhere..." គឺជាគម្រោងរចនាដោយ Orla Reynolds។ កៅអីនិងតុដែលលាក់នៅក្នុងទូនេះអាចបន្ថែមផ្ទៃខាងក្នុងរបស់អ្នក។ អ្នកនឹងអាចប្រែក្លាយវាទៅជាការិយាល័យ តុបរិភោគអាហារនិងទុកដាក់របស់របរដែលមានប្រយោជន៍ផ្សេងទៀត - វាជួយឲ្យបន្ទប់ទូលាយ។
តើអ្នកមានគំនិតអ្វីខ្លះដើម្បីធ្វើឲ្យផ្ទះរបស់អ្នកទូលាយ មានកន្លែងទំនេរច្រើន? តើគំនិតដែលបានរៀបរាប់ខាងលើមួយណាដែលអ្នកចង់បានក្នុងជីវិតរបស់អ្នក? ចែករំលែកគំនិតល្អៗរបស់យើងហើយទៅកាន់មនុស្សដែលអ្នកស្គាល់!
អត្ថបទដោយ៖ វីរៈ