kalib9

អាហារ ១៥ មុខដែលឪពុកម្តាយគួរជៀសវាងកុំឲ្យកូន ៗ បរិភោគ ព្រោះវាប៉ះពាល់ដល់សុខភាពរបស់កុមារ!

ជារៀងរាល់ឆ្នាំមានទារកប្រមាណ ១០០ នាក់ឈឺនៅសហរដ្ឋអាមេរិកដោយរោគសាស្ត្រ(infant botulism) ទារកដែលជាជំងឺបង្កឡើងដោយបាក់តេរីដែលរកឃើញនៅក្នុងទឹកឃ្មុំ។ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធភាពស៊ាំរបស់កុមារដែលមិនទាន់រឹងមាំនៅឡើយ។ មានអាហារជាច្រើនទៀតដែលយើងទទួលទានរាល់ថ្ងៃដែលឪពុកម្តាយគិតថាហាក់ដូចជាមិនបង្កគ្រោះថ្នាក់ដល់កុមារប៉ុន្តែយោងតាមការសិក្សាបានបង្ហាញថាវាអាចបង្កគ្រោះថ្នាក់ដល់កុមារ។

យោងទៅតាមគេហទំព័រមួយបានធ្វើការស្រាវជ្រាវហ្មត់ចត់និងប្រមូលនូវទិន្ន័យពីអាហារដែលកុមារបរិភោគបានជាទូទៅមើលទៅធម្មតា ប៉ុន្តែអាចក្លាយជាគ្រោះថ្នាក់មិនល្អសម្រាប់កុមារដែលជាស្រឡាញ់របស់យើង។

1. ភេសជ្ជៈ ៖ ទឹកក្រូចដបឬកំប៉ុង ទឹកផ្លែឈើកំប៉ុងឬដប ទឹកសូដា និងភេសជ្ជៈកីឡាកុមារមិនគួរញ៉ាំទេ កុមារគួរញ៉ាំទឹកផ្លែឈើស្រស់ៗ។

 

2. ទឹកដោះគោជូរសម្រាប់កុមារ ៖ អ្នកអាចទិញទឹកដោះគោជូរជាប្រចាំហើយលាយទឹកឃ្មុំបន្ថែមជាតិផ្អែមប្រសិនបើកូនរបស់អ្នកអាយុជាងមួយឆ្នាំ។

 

3. ពោតលីញឬពោតផ្ទុះ៖ ពោតផ្ទុះដែលត្រូវបានគេវិចខ្ចប់មិនល្អសម្រាប់សុខភាពកុមារទេ អ្នកគួរតែទិញពោតយកមកធ្វើខ្លួនឯងសម្រាប់កូនៗរបស់អ្នក។

4. ទឹកឃ្មុំ​ ៖ វាស្តាប់ទៅគួរឲ្យភ្ញាក់ផ្អើល! ប៉ុន្តែជាទូទៅទឹកឃ្មុំជាអាហារដែលមានជីវជាតិខ្ពស់អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កុមារតូចៗអាយុតិចជាងមួយឆ្នាំមិនថាវាជាទឹកឃ្មុំស្រស់ឬកែច្នៃក៏ដោយ។

ពពួកបាក់តេរីពុលដែលមាននៅក្នុងទឹកឃ្មុំអាចបណ្តាលឱ្យមានជំងឺដោយសារការឆ្លងមេរោគរបស់ទារកដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់កុមារដែលមិនលូតលាស់ហើយអាចបណ្តាលឱ្យខ្សោយសាច់ដុំនិងបញ្ហាដកដង្ហើម។ នៅសហរដ្ឋអាមេរិកមាន ១០០ ករណីដែលកើតឡើងលើទារករៀងរាល់ឆ្នាំ។

បន្ទាប់ពីកុមារមានអាយុលើសពី ១ ឆ្នាំ កុមារអាចញ៉ាំទឹកឃ្មុំហើយវាពិតជាល្អសម្រាប់ពួកគេ។ ផ្លែឈើគឺជាជម្រើសដ៏ល្អ និងជាប្រភពនៃវីតាមីននិងជាតិផ្អែមធម្មជាតិសម្រាប់កុមារអាយុក្រោមមួយឆ្នាំ។

 

5. ប៉េងប៉ោះកំប៉ុង និងអាហារកំប៉ុងផ្សេងទៀត ៖ Bisphenol-A (BPA) គឺជាធាតុពុលដែលមាននៅក្នុងការវេចខ្ចប់ជាច្រើនដូចជាផ្លាស្ទិចប៉ុន្តែក្នុងបរិមាណខ្ពស់វាត្រូវបានរកឃើញនៅក្នុងអាហារកំប៉ុង។ ធាតុគ្រោះថ្នាក់នេះអាចជះឥទ្ធិពលដល់ការវិវត្តរបស់កុមារប្រព័ន្ធបន្តពូជនិងខួរក្បាលរបស់កុមារហើយវាក៏មានទំនាក់ទំនងជាមួយជំងឺមហារីកផងដែរ។

ដូច្នេះនៅពេលអ្នកសំរេចចិត្តធ្វើអាហារ ឬទឹកជ្រលក់ប៉េងប៉ោះសូមទិញអាហារដែលដាក់កែវនៅក្នុងផ្សារទំនើបរឺល្អជាងនេះសូមប្រើប៉េងប៉ោះ ឬអាហារស្រស់ៗ។

 

6. នំដែលផលិតពីអង្ករ ៖ នេះអាចនឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយដោយសារតែក្មេងៗភាគច្រើនតែងតែបរិភោគនំនិងផលិតផលដែលផលិតពីអង្ករ។ យោងតាម FDA បានអោយដឹងថាទារកអាចប្រឈមនឹងជាតិអាសេនិចខ្ពស់ (សារធាតុពុល) តាមរយៈការផលិតអង្ករធ្វើជានំសម្រាប់កុមារ។

 

7. អាហារនិងភេសជ្ជៈមានជាតិខ្លាញ់ទាបដែលមានផ្ទុកសារធាតុ aspartame ៖ ឪពុកម្តាយមិនគួរឲ្យកូនតូចៗរបស់ខ្លួនញ៉ាំភេជ្ជៈផ្អែម ឬភេជ្ជៈប៉ូលកំលាំងផ្សេងៗឡើយ ភេជ្ជៈទាំងនោះមានផ្ទុកសារធាតុដែលគេហៅថា aspartame ។ ការសិក្សាមួយបានបង្ហាញថាសមាសធាតុទាំងនេះនៅក្នុងអាហារអាចរារាំងអង់ស៊ីមសំខាន់មួយនៅក្នុងខ្លួនដែលការពារជំងឺទឹកនោមផ្អែមនិងធាត់។

ឪពុកម្តាយគួរកិនទឹកផ្លែឈើស្រស់ៗសម្រាប់កុមារ ឬបន្លែលាយជាមួយទឹកដោះគោជូរ។

 

Loading...

8. Hot dogs និងអាហារសាច់កែច្នៃ ៖ ការសិក្សាមួយរបស់សមាគមមហារីកអាមេរិកបានបង្ហាញថាការបរិភោគសាច់កែច្នៃចំនួន ៥០ ក្រាមក្នុងមួយថ្ងៃបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំដល់ទៅ ១៨% ហើយក៏អាចជាហានិភ័យនៃជំងឺមហារីកដទៃទៀត ។

 

9. ស្ករកៅស៊ូ ៖ ស្ករកៅស៊ូមិនមែនជាអាហារសម្រាប់កូនក្មេងទេពីព្រោះស្ករកៅស៊ូមានផ្ទុកបរិមាណស្ករច្រើនហើយបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ធ្មេញរបស់កុមារដែលបង្កឱ្យមានប្រហោងធ្មេញ ឬដង្កូវស៊ីធ្មេញ។ ប៉ុន្តែអ្វីដែលពិតជាគ្រោះថ្នាក់បំផុតគឺកុមារលេបស្ករកៅស៊ូដោយចៃដន្យ។ នេះអាចជាគ្រោះថ្នាក់នៃការថប់ដង្ហើមហើយប្រសិនបើកុមារលេបមួយដុំធំឬរបស់តូច ៗ ជាបន្តបន្ទាប់វាអាចបណ្តាលឱ្យរាំងស្ទះដល់ប្រព័ន្ធរំលាយអាហារ។

 

10. ស្ករកៅស៊ូផ្លែឈើ ៖ វាដូចទៅនិងចំនុចទី ៩ ដែរ យល់ល្អគួរឲ្យកុមារញ៉ាំដំណាប់ដែលផលិតពីផ្កែឈើស្រស់ជាជាងឲ្យកុមារស្ករកៅស៊ូ។

 

11. ដំឡូងស្រួយ ៖ កុមារប្រាកដជាចូលចិត្តដំឡូងស្រួយប៉ុន្តែវាមិនមែនជាជម្រើសអាហារសម្រន់ដែលមានសុខភាពល្អនោះទេ។ ពួកវាមានជាតិខ្លាញ់ កាឡូរី និងអំបិលខ្ពស់ដែលកុមារគួរចៀសវាងទទួលទានព្រោះវាមិនល្អសម្រាប់សម្រាប់សុខភាព។ អំបិលច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាជាច្រើនពីជំងឺលើសឈាមឬសម្ពាធឈាមខ្ពស់រហូតដល់គ្រួសក្នុងតំរងនោម។ ដូចគ្នានេះផងដែរអាហារប្រៃអាចបណ្តាលឱ្យធាត់ផងដែរ។ ប្រសិនបើកូនរបស់អ្នកចូលចិត្តដំឡូង អ្នកគួរតែចំអិនវាដោយខ្លួនឯង។

 

12. Pizza ៖ កុមារក៏មិនគួរញ៉ាំភីហ្សាផងដែរ យោងតាមការសិក្សាផ្នែកវេជ្ជសាស្រ្តការញៀនអាហាររហ័សនេះបានក្លាយជាបញ្ហាសុខភាពទូទាំងពិភពលោកជាពិសេសក្នុងចំណោមកុមារ។ វេជ្ជបណ្ឌិតកំពុងព្យាយាមលើកកម្ពស់ការយល់ដឹងថាភាពធាត់និងជំងឺទឹកនោមផ្អែមរបស់កុមារមានច្រើនទាក់ទងនឹងអាហារនេះ។

 

13. ទឺកដោះគោស្រស់ ៖ ទឹកដោះគោស្រស់អាចមានគ្រោះថ្នាក់ខ្លាំងនិងអាចបណ្តាលឱ្យកុមារមានគ្រោះថ្នាក់។ ក្នុងករណីជាច្រើនទឹកដោះគោឆៅផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់វីរុសនិងប៉ារ៉ាស៊ីតដូចជា Campylobacter, Cryptosporidium, E. coli និង Salmonella ។ ប៉ុន្តែយ៉ាងណាមិញក្នុងស្រុកយើងមិនទាន់មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅឡើយទេ។

 

14. ប្រភេទនៃឈីសខ្លះ​ ៖ ឈីសមិនត្រឹមតែមានរសជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានជាតិកាល់ស្យូមវីតាមីននិងប្រូតេអ៊ីនខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយមិនមែនឈីសគ្រប់ប្រភេទគួរអាចធ្វើជាអាហារសម្រាប់កុមារនោះទេ។ ទារកនិងកុមារគួរចៀសវាងឈីសពណ៌ខៀវនិងឈីសមានពណ៌ខ្មៅដុំៗឬមានផ្សិត។

ផ្ទុយទៅវិញឈីសដែលមានពណ៌លឿងស្រាល ហើយសាច់រឹងដែលមានខ្លាញ់ពេញគឺជាជម្រើសដែលមានសុខភាពល្អហើយអាចផ្តល់ឱ្យកុមារចាប់ពីអាយុ ៦ ខែឡើង។

 

15. ការ៉េមនៅតាមផ្សារទំនើប ៖ គ្រឿងផ្សំសំខាន់ៗរបស់ការ៉េមនៅផ្សារទំនើបគឺជាក្រែមនិងស្ករហើយភាគច្រើនមានផ្ទុកសារធាតុរំលាយដែលត្រូវបានបង្ហាញថាវាប៉ះពាល់ដល់បាក់តេរីល្អនៅក្នុងក្រពះរបស់កុមារនិងនាំឱ្យធាត់។

 

Loading...