kalib9

សត្វ ១៥ ប្រភេទដែលជាពូជសត្វកម្រ វាពិបាកក្នុងការស្រម៉ៃថា វាជាសត្វដែលមានពិតមែន!

យោងតាមអ្នកវិទ្យាសាស្ត្រ ភពផែនដីរបស់យើងជាជម្រករុក្ខជាតិនិងសត្វប្រមាណ ៨,៧ លានប្រភេទខណៈ ប្រភេទសត្វនៅលើគោក និងប្រភេទសត្វនៅក្នុងទឹកមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់បន្ទាប់ពីការសិក្សាជីវវិទ្យារាប់រយឆ្នាំមកហើយយើងនៅតែបន្តស្រាវជ្រាវនិងស្វែងរកប្រភេទសត្វថ្មីៗ បក្សី សត្វល្អិត និងត្រី។

សត្វខ្លះមើលទៅប្លែកៗដែលពិបាកជឿថាពួកវារស់នៅលើផែនដីដូចមនុស្សយើងដែរ។ ធម្មជាតិពិតជាពោរពេញដោយភាពអាថ៌កំបាំង ហើយធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងរបកគំហើញថ្មីរបស់អ្នកវិទ្យាសាស្រ្ត!

1. ជួបជាមួយត្រី barreleye រស់នៅសមុទ្រជ្រៅវាមានភ្នែកចម្លែក និងក្បាលថ្លា។ ពួកវាមើលទៅអស្ចារ្យណាស់!

2. សត្វ Shoebill ជាសត្វស្លាបដែលមើលទៅគួរឱ្យទាក់ទាញណាស់ដោយសារតែជំពុះរបស់វាមានរាងដូចស្បែកជើង។

3. ពូជពណ៌សេះមួយដែលមានឈ្មោះថា Appaloosa មានប្រជាប្រិយភាពខ្លាំងនៅសហរដ្ឋអាមេរិក។ ពូជសេះនេះមានរោមស្បែកដូចគំរូពណ៌ដែលធ្វើឱ្យពួកវាមានភាពទាក់ទាញ។

4. តើអ្នកធ្លាប់ឃើញសត្វ Flying Lemur ហោះទេ? សត្វនេះមើលទៅមានលក្ខណៈរួសរាយ។

5. បក្សីនេះស្រស់ស្អាតដោយសាររោមក្រហមនៅលើក្បាលរបស់វា។

6. មកជួបជាមួយសត្វល្អិតដែលមានឈ្មោះថា Umbonia spinosa: លើខ្នងរបស់វាមើលទៅដូចជាផ្កា ឬផ្សិត!

7. ស្រមោចនេះមានរូបរាងគួរឲ្យខ្លាចដោយសារតែបន្លានៅលើខ្នងរបស់វា។

8. នេះគឺជាបង្គាម្យ៉ាងដែលជាសត្វមួយក្នុងចំណោមសត្វដែលមានពណ៌ចម្រុះបំផុតដែលត្រូវបានគេរកឃើញនៅក្នុងមហាសមុទ្រ។

Loading...

9. ត្រី blue parrots វាមានពណ៌ខៀវមិនគួរឲ្យជឿ!

10. មានមុខពណ៌ក្រហម និងក្បាលទំពែកគឺជាលក្ខណៈប្លែករបស់ស្វា Uakari វាមើលទៅស្លូតគួរឲ្យស្រឡាញ់។

11. សត្វល្អិតមួយប្រភេទដែលមានកវែង​ ពួកវារស់នៅក្នុងព្រៃជ្រៅ។

12. មឹកដែលមានពណ៌ចម្លែក។

13. កុំខ្លាចអីនេះគ្រាន់តែជាសត្វ armadillo ពណ៌ផ្កាឈូកប៉ុណ្ណោះ។ វាគួរឱ្យស្រលាញ់ប្រសិនបើអ្នកក្រឡេកមើលអោយកាន់តែជិត!

14. នេះគឺជា lizard ពណ៌ខ្មៅ

15. Red-lipped batfish មាត់ពណ៌ក្រហមរបស់វាមើលទៅស្រស់ស្អាតណាស់!

ដោយ៖ វីរៈ | ប្រភព៖ brightside

Loading...