kalib9

១៥ ប្រាសាទប្រវត្ដិសាស្ដ្ររបស់អឺរ៉ុប ដែលស្ទើតែមិនជឿថា អាចជួសជុលឡើងវិញបាន ដែលអ្នកមិនធ្លាប់បានដឹង!

នៅថ្ងៃទី 15 ខែមេសាឆ្នាំ 2019 ថ្មី ៗនេះ ពិភពលោកបានកាន់ទុក្ខក្រៀមក្រំនៅពេលដែលអាគារ Notre-Dame នៅទីក្រុងប៉ារីសត្រូវបានបំផ្លិចបំផ្លាញស្ទើទាំងស្រុង ដោយអគ្គីភ័យបានលេបត្របាក់។

អាគារប្រវត្ដិសាស្ដ្រជាច្រើនត្រូវបានជួសជុលសាងសង់ឡើងវិញ។ វាហាក់ដូចជាមិនទំនងថាវាអាចវិលត្រលប់ទៅអតីតកាលរុងរឿងរបស់ខ្លួននោះទេ ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តអគារជាច្រើនដែលមានសារៈសំខាន់ដូចគ្នាត្រូវបានបំផ្លាញដោយសារមូលហេតុជាច្រើន មូលហេតុធម្មជាតិ រហូតដល់សង្គ្រាម។ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានស្គាល់នៅអាគារប្រវត្តិសាស្រ្តទាំងនេះ ឥឡូវនេះអាគារទាំងនេះបានឈរយ៉ាងស្រស់ស្អាតដូចកាលពីអតីកាល។

ក្រុមការងារ Sne9 បានស្រាវជ្រាវប្រមូលផ្តុំអគារប្រវត្ដិសាស្ដ្រជាច្រើនដែលបញ្ជាក់ថាវាអាចកើនឡើងពីអាគារចាស់បុរាណ ប៉ុន្តែពេលនេះមើលទៅអស្ចារ្យជាមុនទៅទៀត។

1. វិហារ Reims / Notre-Dame នៃ Reims

ទីតាំងដ៏ល្បីល្បាញសម្រាប់រៀបចំប្រពៃណីនៃពិធីអភិសេករបស់ស្ដេចនៃប្រទេសបារាំងវិហារ Reims / Notre-Dame ត្រូវបានប្តូរជាមន្ទីរពេទ្យវិញក្នុងសង្គ្រាមលោកលើកទី 1 ។ នៅពេលនោះដោយសារតែការបំផ្ទុះគ្រាប់បែកតាមដងផ្លូវព្រះវិហារដ៏ស្រស់ស្អាតនេះត្រូវបានបំផ្លាញ។ ការស្ដារឡើងវិញរបស់វាបានចាប់ផ្តើមនៅឆ្នាំ 1919 ហើយវាត្រូវបានបើកឡើងវិញនៅឆ្នាំ 1938 ។

2. វិហារ Monte Cassino

នៅលើកំពូលភ្នំ Abbey of Monte Cassino នៅប្រទេសអ៊ីតាលី ស្ថិតនៅកន្លែងសំខាន់មួយសម្រាប់កងកម្លាំងអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី 2 ។ ជាអកុសលដោយសារតែរឿងនេះវាត្រូវបានបញ្ចប់នៅក្នុងការបំផ្លិចបំផ្លាញបន្ទាប់ពីការបំផ្ទុះគ្រាប់បែកដោយសម្ព័ន្ធមិត្តនៅក្នុងខែកុម្ភៈឆ្នាំ 1944 ។ ភាគច្រើននៃការប្រមូលផ្តុំសិល្បៈរបស់វាត្រូវបានសង្រ្គោះដោយសារតែវាត្រូវបានផ្ទេរទៅឱ្យបុរីវ៉ាទីកង់មុនពេលចាប់ផ្តើមសង្គ្រាម។ ការងារជួសជុលត្រូវបានបញ្ចប់នៅឆ្នាំ 1964 ។

3. ប្រាសាទ Dresden Frauenkirche

ដូចជាអគារប្រវត្ដិសាស្ដ្រដទៃទៀតដែរ Dresden Frauenkirche មានត្រឹមតែជញ្ជាំងដែលបាក់បែកដោយគ្រាប់បែកបានបំផ្លាញនៅក្នុងការវាយលុកតាមអាកាសអំឡុងសង្គ្រាមលោកលើកទី 2 ។ អាគារនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Dresden ប្រទេសអាឡឺម៉ង់។ ប្រាសាទនេះត្រូវបានគេចាត់ទុកថាជាការរំលឹកសង្រ្គាមអស់រយៈពេលប្រហែល 50 ឆ្នាំ។ បន្ទាប់ពីការបង្រួបបង្រួមប្រទេសអាឡឺម៉ង់ ដំណើរការនៃការស្ថាបនាឡើងវិញហើយវាបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមក្រោយសង្គ្រាម។ ការជួសជុលប្រាសាទបានបញ្ចប់នៅឆ្នាំ 2005 ។

4. វិហារ Church of St. Nicholas

វិហារនៃប្រទេសក្រូអាតត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមលោកលើកទី 2 និងសង្គ្រាមឯករាជ្យនៃប្រទេសក្រូអាត។ ដោយសារតែវាជាព្រះវិហារគ្រិស្តអូស្សូដក់របស់ស៊ែប៊ីហើយតំណាងឱ្យប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃប្រជាជនរបស់ខ្លួនសហគមន៍ស៊ែប៊ីបានរួបរួមគ្នាជួសជុលឡើងវិញ។ អារម្មណ៍នៃភាពធន់ ទ្រាំ និងការដឹងគុណចំពោះអ្វីដែលក្រុមជំនុំសាសនាបានបង្ហាញមានន័យថាវាត្រូវបានជួសជុលរួចរាល់ទាំងស្រុងក្នុងឆ្នាំ 2007 ។

5. ព្រះវិហារ Cathedral of Christ the Saviour

ដោយសារយុទ្ធនាការប្រឆាំងនិងសាសនារបស់ លោកយ៉ូសែប ស្តាលីន នៅសម័យដំបូងនៃសហភាពសូវៀតព្រះវិហារ Cathedral of Christ the Saviour ត្រូវបានគេបញ្ជាឱ្យកំទិចចោល។ នៅថ្ងៃទី 5 ខែធ្នូឆ្នាំ 1931 វិហាររបស់រុស្ស៊ីត្រូវបានគាស់យកបំណែកថ្មហើយថ្មនេះត្រូវបានប្រើដើម្បីតុបតែងស្ថានីយ៍រថភ្លើងក្រោមដី។ បន្ទាប់ពីការកំទិចសហភាពសូវៀត​ បានជួសជុលឡើងវិញដោយប្រើការរចនាដូចគ្នាពីស្ថាបត្យកម្មដើម។

6. ព្រះវិហារ Königsberg Cathedral

ព្រះវិហារនេះទទួលរងការខូចខាតយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី II ។ បេសកកម្មដើម្បីជួសជុលព្រះវិហារឲ្យដូចដើមឡើងវិញដែលបានចាប់ផ្តើមនៅដើមទសវត្សឆ្នាំ 1990 និងត្រូវបានបញ្ចប់នៅឆ្នាំ 2005 ។ ទីកន្លែងប្រវត្តិសាស្ត្ររុស្ស៊ីនេះ ឥឡូវក្លាយជាសាលាជំនុំ និងសារមន្ទីរមួយ ព្រមទាំងជាទីកន្លែងដែលពេញនិយមសម្រាប់ការប្រគំតន្ត្រីប្រចាំថ្ងៃ។

7. ព្រះរាជវាំង

ព្រះរាជវាំងមានទីតាំងស្ថិតនៅក្នុងបេះដូងនៃក្រុងវ៉ារសាវ ប្រទេសប៉ូឡូញ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី 16 ។ ត្រូវបានបំផ្លិចបំផ្លាញ និងកម្ទេចដោយកងទ័ពអាល្លឺម៉ង់ក្នុងកំឡុងសង្គ្រាមលោកលើកទី 2 ។ ភ្លាមៗបន្ទាប់ពីសង្គ្រាមបានបញ្ចប់ការជួសជុលបានចាប់ផ្ដើម។ នៅឆ្នាំ 2010 វាត្រូវបានស្ថាបនាឡើងវិញទាំងស្រុងដោយសារការរួមចំណែកស្ម័គ្រចិត្តហើយឥឡូវនេះវាឈរជាប្រាសាទមួយដែលមានប្រជាប្រិយបំផុតនិងសំខាន់បំផុតរបស់ប្រទេសប៉ូឡូញ។

8. ព្រះវិហារ Selby Abbey

Loading...

ព្រះវិហារនេះស្ទើរខូតខាតទាំងស្រុងដោយសារអគ្គីភ័យដែលបានផ្ទុះឡើងនៅក្នុងបន្ទប់ពិសោធន៍សរីរាង្គក្នុងឆ្នាំ 1906 ។ ដំបូលសម្ភារៈខាងក្នុងទាំងអស់ត្រូវបានបំផ្លាញទាំងស្រុងទោះបីជាអ្នកពន្លត់អគ្គីភ័យបានសង្រ្គោះតាមបង្អួចកញ្ចក់ដែលលិចចេញពីសតវត្សទី 14 ក៏ដោយ។ វាត្រូវបានបើកឡើងវិញនៅឆ្នាំ 1909 បន្ទាប់ពីការងារជួសជុលតែ 3 ឆ្នាំប៉ុន្តែមិនទាន់បានបញ្ចប់រហូតដល់ឆ្នាំ 1912 ទើបចប់ស្ថាពរ។

9. ព្រះវិហារ St Mark’s Campanile

ប៉មកណ្តឹងនៃវិហារ St Mark's នៅទីក្រុង Venice ប្រទេសអ៊ីតាលីបានផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យដល់អ្នកទេសចររាប់សតវត្សមកហើយ។ ប៉ុន្តែកន្លែងដែលបង្ហាញរបស់កាលីលេដែលបង្ហាញពីកែវយឹតរបស់គាត់បានដួលរលំតាំងពីនៅព្រឹកថ្ងៃទី 14 ខែកក្កដាឆ្នាំ 1902 ដោយសារតែស្ថានភាពនៃការអភិរក្សជ្រុល។ ចន្លោះទទេដែលនៅសេសសល់ក្នុងទេសភាពទីក្រុង Venice ត្រូវបានស្តារឡើងវិញនៅឆ្នាំ 1912 នៅពេលដែលវាត្រូវបានសម្ពោធសម្រាប់អ្នកទេសចរក្នុងស្រុកនិងភ្ញៀវទេសចរជាថ្មីម្តងទៀត។

10. ប្រាសាទ Reichstag

ប្រាសាទមួយនៃភាពទាក់ទាញដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសអាទ្បឺម៉ង់គឺប្រាសាទ Reichstag ដែលជាកន្លែងប្រជុំសភានៅមុនពេលដែលវាត្រូវបានគេដុតជាលើកដំបូងនៅឆ្នាំ 1933 ។ មួយទសវត្សក្រោយមកវាក៏ស្ថិតនៅក្នុងដៃរបស់ អាឌុល ហ៊ីត្លែរ និងកងទ័ពរបស់គាត់ អាគារប្រវត្ដិសាស្ដ្រនេះត្រូវបានបំផ្លាញ។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញបានចាប់ផ្តើមនៅទសវត្សឆ្នាំ 1960 វាត្រូវបានសាងសង់ឡើងវិញ​ និងបញ្ចប់នៅក្នុងឆ្នាំ 1999 ។

11. ប្រាសាទ Saint-Gervais de Falaise

ប្រាសាទនេះត្រូវបានសាងសង់តាមសំណូមពររបស់ព្រះអង្គម្ចាស់ William នៅសតវត្សទី 11 ។ បន្ទាប់មកប្រាសាទនេះបានទទួលរងនូវការខូចខាតយ៉ាងខ្លាំងក្នុងកំឡុងសង្គ្រាមលោកលើកទី 2 ។ ប៉ុន្តែដោយសារតែភាពរឹងមាំរបស់ប្រាសាទ មានតែប៉មរបស់ប្រាសាទទេដែលបានដួលរលំ។ វាត្រូវបានជួសជុលស្ដារឡើងវិញនៅក្នុងទសវត្សរ៍ក្រោយហើយឥឡូវដើរតួនាទីជានិមិត្តរូបនៃប្រវត្តិសាស្ត្រ Normandy ។

12. អាគារសភា Parliament Buildings

នៅថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 1916 ជាថ្ងៃងងឹតមួយសម្រាប់ប្រវត្តិសាស្ត្រកាណាដា។ អគារសភា Parliament Buildings នៅទីក្រុងអូតាវ៉ាបានឆាបឆេះនៅលើកំពូលអាគារភ្លាមៗ ហើយវាជាការឈឺក្បាលដ៏ធំមួយសម្រាប់កងពន្លត់អគ្គីភ័យដែលបានតស៊ូជាមួយអាកាសធាតុនារដូវរងាដ៏អាក្រក់។ គួរឱ្យស្តាយប្លុកកណ្តាលនៃអគារត្រូវបានរងការខូចខាតយ៉ាងដំណំ ហើយមានតែបណ្ណាល័យប៉ុណ្ណោះដែលអាចត្រូវបានរក្សាសភាពដើម។ ការជួសជុលឡើងវិញបានចាប់ផ្តើមប៉ុន្មានខែក្រោយមកហើយវាត្រូវបានសាងសង់បញ្ចប់នៅ 11 ឆ្នាំក្រោយ។

13. ព្រះរាជវាំងទីក្រុងផតស្តាម (Potsdam’s City Palace)

វាំងរបស់ស្តេច Prussian រាជវាំងទីក្រុងផតបានទទួលរកការខូចខាតក្នុងគ្រាដ៏លំបាក។ នៅលើកំពូលប្រាសាទរងការខូចខាតយ៉ាងខ្លាំងនៅក្នុងសង្គ្រាមលោកលើកទី ២ ក្រោយមកវាត្រូវបានរុះរើដោយរបបកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត។ មិនចាំបាច់និយាយទេការស្ថាបនាឡើងវិញរបស់វាគឺជាបញ្ហាប្រឈមមួយដែលត្រូវចំណាយពេលច្រើនឆ្នាំដើម្បីសាងសង់បញ្ចប់។ ទោះជាយ៉ាងណាក៏ដោយអាគារនេះត្រូវបានរៀបចំជាថ្មីហើយឥឡូវនេះជាផ្ទះរដ្ឋនៃរដ្ឋសហព័ន្ធ Brandenburg ។

14. ព្រះវិហារ Berlin Cathedral

នៅអំឡុងសង្គ្រាមលោកលើកទី 2 វិហារនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ វាត្រូវបានគេបោះបងចោលរហូតដល់ឆ្នាំ 1975 ទើបមានការជួសជុលសាងសង់ឡើងវិញបានចាប់ផ្តើម។ ការសាសង់បានបញ្ចប់នៅឆ្នាំ 1993 ទីនេះបានទាក់ទាញភ្ញៀវទេសចរអស់ជាច្រើនទសវត្សមកហើយ។

15. ប្រាសាទ York Minster

រឿងរ៉ាវរបស់ប្រាសាទនេះគឺស្រដៀងនឹងរឿងរបស់ព្រះវិហារ Notre-Dame នៅប៉ារីសដែរ។ នៅឆ្នាំ 1984 អគ្គីភ័យបានផ្ទុះឡើងនៅផ្នែកខាងត្បូងនៃព្រះវិហារដែលបណ្តាលឱ្យដួលរលំ។ សព្វថ្ងៃនេះបន្ទាប់ពីការជួសជុលអស់រយៈពេល 4 ឆ្នាំមក ប្រាសាទនេះបានជួសជុលសាងសង់ឡើយវិញរួចរាល់ ហើយនៅតែជាអាគារមួយក្នុងចំណោមអគារដ៏ល្អបំផុតនៅមជ្ឈិមសម័យនៅក្នុងទ្វីបអឺរ៉ុប។

 

ប្រែសម្រួល៖ វីរៈ

Loading...