kalib9

នារីអ្នកបើកឡានប្រណាំងម្នាក់នេះ បន្លំខ្លួនចូលទៅរៀនបើកឡានធ្វើឱ្យគ្រូបង្រៀនភ័យ JM និងធ្វើឱ្យយើងអស់សំណើចយ៉ាងខ្លាំង (មានវីដេអូ)

សាលារៀនបើកបរគិតថាវាជាគំនិតល្អមួយសម្រាប់ពួកគេក្នុងការលេងសើចជាមួយគ្រូបង្រៀនបើកបរចូលថ្មីរបស់ពួកគេហើយទុកជាការស្វាគមន៍។ ដូច្នេះពួកគេបានយកអ្នកជំនាញក្នុងការបើកបរ ឈ្មោះ Leona Chin  ហើយនាងពិតជាពូកែខ្លាំងណាស់។

បន្ទាប់ពីគ្រូបង្រៀនបានប្រាប់នាងថានាងត្រូវការការអនុវត្តបន្ថែមទៀតមុនពេលទៅប្រលង ហើយនាងបានសុំពួកគ្រូឱ្យផ្តល់នូវឱកាសចុងក្រោយដល់នាងដើម្បីបង្ហាញថានាងពិតជាមានជំនាញបើកបរពិតមែន។

ដោយសារតែគ្រូទាំងនោះមិនដឹងថានារីម្នាក់នេះជាអ្នកបើកឡានជំនាញ ទើបធ្វើឱ្យគ្រូថ្មីៗទាំងនេះមានការភ័យយ៉ាងខ្លាំង។

ការបង្កើតរឿងនេះឡើងគឺត្រូវបានផ្ដល់គំនិតដោយសាលាបង្រៀនបើកបរដោយសហការជាមួួយ MaxMan TV របស់ម៉ាឡេស៊ី ហើយវីដេអូនេះត្រូវបានគេមើលរហូតដល់ ២៣លានដង។

មកមើលប្រតិកម្មដល់គួរឱ្យអស់សំណើចរបស់គ្រូបង្រៀនបើកបរទាំងអស់នេះ

Loading...

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...