kalib9

ភពទាំង ១០ ដែលត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថ្មីៗនេះ ដែលមានលក្ខណៈស្រដៀងនឹងផែនដីរបស់យើង!

ការធ្វើដំណើរនៅទីអវកាសនិងឱកាសនៃការតាំងទីលំនៅនៅលើភពមួយផ្សេងទៀតគឺជារឿងដែលធ្វើឲ្យមានការទាក់ទាញសម្រាប់មនុស្សជាតិ។ ទោះបីជាមានតេលេស្កុបនិងការសង្កេតដ៏អស្ចារ្យរបស់យើងក៏ដោយ យើងមិនបានរកឃើញភពមួយផ្សេងទៀតដែលយើងអាចហៅថាជាផ្ទះបានទេ។ ទោះយ៉ាងណាភពទាំងអស់នោះពិតជាស្រដៀង នឹងផែនដី។

នៅក្នុងអត្ថបទដែលក្រុមការងារយើងបានដកស្រង់ចេញពី Bright Side សូមក្រឡេកមើលភពមួយចំនួនដែលមនុស្សអាចនឹងរស់នៅបានបំផុតដែលត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញ។

ភព Teegarden’s Star b

ភពនេះវិលជុំវិញផ្កាយ Teegarden ស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាន។ គិតត្រឹមខែកក្កដាឆ្នាំ ២០១៩ វាជាភពដែលអាចរស់នៅបានបំផុតដែលត្រូវបានរកឃើញដោយផ្អែកលើភាពស្រដៀងគ្នានៃផែនដី (Earth Similarity Index) ដែលត្រូវបានបង្កើតឡើងដើម្បីប្រៀបធៀបថាតើភពឬផ្កាយរណបមានលក្ខណៈស្រដៀងនឹងផែនដី។ យោងតាមលិបិក្រមនេះវាប្រហាក់ប្រហែលនឹងផែនដី ៩៥% ។

ភព TRAPPIST-1e

ភពនេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤០ ឆ្នាំពន្លឺពីផែនដីយើង។ យោងតាម Planetary Habitability Catalogue បានឲ្យដឹងថាភព TRAPPIST-1e គឺជាពិភពខាងក្រៅដែលមានសក្តានុពលបំផុតទី ៣ ដែលមាន ៩៥ %ស្រដៀងនឹងផែនដី។

ភព TRAPPIST-1d

ភពដែលជាបងប្អូនបង្កើតរបស់ TRAPPIST-1e ភពនេះក៏ត្រូវបានគេគិតថាអាចឲ្យជីវិតរស់នៅបានដែរ។ វាត្រូវបានគេជឿជាក់ថានៅលើ ភព TRAPPIST-1d មានសីតុណ្ហភាពប្រហាក់ប្រហែលនឹងភពផែនដីយើងដែរនិងអាចមានបរិយាកាស មហាសមុទ្រនិងស្រទាប់ទឹកកក។ អ្នកវិទ្យាសាស្ដ្រចាត់ទុកភពនេះថាស្មើនឹង ៨៩% ស្រដៀងនឹងផែនដី។

ភព Kepler-438b

ភពនេះគោចរជុំវិញផ្កាយ Kepler 438 ត្រូវបានរកឃើញដោយយានអវកាស Kepler របស់ណាសា។ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាអាចមានទឹកនៅលើផ្ទៃផែនដី។ ប៉ុន្តែការសិក្សាមួយចំនួនក៏បានបង្ហាញថាភពនេះទទួលកាំរស្មីដ៏មានឥទ្ធិពលពីផ្កាយរបស់វារៀងរាល់ ១០០ ថ្ងៃដែលអាចធ្វើឱ្យភពនេះមិនអាចរស់នៅបានទេ។ បច្ចុប្បន្ននេះភពនេះត្រូវបានគេចាត់ទុកថាមានលក្ខណៈដូចផែនដី ៨៨% ។

ភព Proxima Centauri b

ភពនេះវិលជុំវិញផ្កាយ Proxima Centauri ដែលជាផ្កាយនៅជិតប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពនេះវិលជុំវិញក្នុងតំបន់ដែលអាចរស់នៅបានដែលជាកន្លែងដែលបានផ្តល់លក្ខខណ្ឌនិងលក្ខណៈបរិយាកាសត្រឹមត្រូវ អាចមានទឹករាវនៅលើភពនេះ។ ប៉ុន្តែទំលាប់នៃការគោចរជុំវិញផ្កាយដែលជាព្រះអាទិត្យរបស់វាគឺផ្នែកម្ខាងនៃភពនេះត្រូវប្រឈមនឹងពន្លឺជានិច្ចនិងផ្នែកម្ខាងទៀតគឺងងឹតជានិច្ច។ ភពនេះទទួលបានពិន្ទុ ៨៧% ដែលស្រដៀងផែនដី។

ភព Kepler-442b

Loading...

ភពនេះមានទំហំប្រហាក់ប្រហែលផែនដីរបស់យើងត្រូវបានគេពិពណ៌នាថាជាភពមួយដែលមានរាងដូចផែនដីបំផុតទាក់ទងនឹងទំហំនិងសីតុណ្ហភាព។ វាមានលក្ខណៈ ៨៤% ដូចភពផែនដី។

ភព EPIC 201238110.02

ភព EPIC 201238110.02 ទើបតែត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថ្មីៗនេះគឺជាតំបន់តែមួយគត់ដែលស្ថិតនៅក្នុងតំបន់ដែលគោចរនៃផ្កាយរបស់វា។ ផ្កាយ EPIC 201238110 មានចម្ងាយប្រហែល ៥២២ ឆ្នាំពន្លឺពីផែនដីយើងហើយស្ថិតនៅចន្លោះក្រុមផ្កាយ Leo និង Virgo ។

ភព Teegarden’s Star c

ស្ថិតនៅចម្ងាយ ១២ ឆ្នាំពន្លឺពីភពផែនដីយើងភពនេះគឺជាភពជិតបំផុតទី ៤ ដែលត្រូវបានគេគិតថាអាចរស់នៅបាន។ ដោយសារតែលក្ខណៈសីតុណ្ហភាព ភពនេះត្រូវបានគេគិតថាទឹកឬទឹកកកអាចមាននៅលើភពនេះ។ យោងទៅតាម ESI វាមាន ៦៨% ស្រដៀងនឹងផែនដីរបស់យើង។

ភព Wolf 1061c

ស្ថិតនៅចម្ងាយប្រហែល ១៣,៨ ឆ្នាំពន្លឺពីផែនដីនេះគឺជាភពទី ៥ ដែលត្រូវបានគេស្គាល់និងមានសក្តានុពលបំផុតក្នុងលោក។ ផ្កាយរបស់ភពនេះមានសមត្ថភាពបញ្ចេញបន្លឺរហូតដល់ ៤០០-៥០០ កោដិឆ្នាំដែលខ្លាំងជាងព្រះអាទិត្យ ៤០-៥០ ដង។ ភពនេះត្រូវបានគេចាត់ទុកថាមានចំនួន ៧៦% ស្រដៀងនឹងភពផែនដីរបស់យើងដែរ។

ភព Ross 128 b

នេះគឺជាភពដែលនៅជិតបំផុតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងដែលវិលជុំវិញផ្កាយផ្កាយតឿពណ៌ក្រហម (red dwarf star) ដូច្នេះត្រូវបានគេចាត់ទុកថាជាភពដ៏ល្អបំផុតមួយដែលអាចឲ្យភាវរស់អាចរស់នៅបាន។ ប្រសិនបើភពមានបរិយាកាស សីតុណ្ហាភាពអាចសមល្មមសម្រាប់ទ្រទ្រង់ទឹករាវគ្រប់គ្រាន់នៅលើភពនេះ ធ្វើឱ្យវាមានភាពស្រដៀង ៨៦% ទៅនឹងផែនដីរបស់យើង។

តើយើងនឹងអាចរកឃើញភពមួយដែលអាចរស់នៅបានដូចផែនដីដែរឬទេ? ហើយប្រសិនបើអាចតើយើងនឹងអាចអភិវឌ្ឍបច្ចេកវិទ្យាដើម្បីបញ្ជូនមនុស្សយើងទៅរស់នៅភពផ្សេងនោះបានទេ? ប្រាប់យើងនៅក្នុងមតិយោបល់អ្វីដែលអ្នកគិត!

Preview photo credit NASA, NASA

ប្រភព៖ Bright Side

Loading...