kalib9

១៧ រូបភាពដែលជាការដាស់តឿនដល់គូស្នេហ៍ថា ពួកគេពិតជាអាចស្រកទម្ងន់ជាមួយគ្នា!!!

នៅក្នុងការសិក្សាដែលធ្វើឡើងលើគូស្វាមីភរិយាវ័យកណ្តាលវាបានបង្ហាញថាពួកគេទទួលឥទ្ធិពលយ៉ាងខ្លាំងពីគ្នាទៅវិញទៅមកទោះវាល្អឬអាក្រក់ក៏ដោយ។ ការប្តេជ្ញាចិត្តនិងគោលដៅសុខភាពរឹងមាំរបស់មនុស្សម្នាក់ដើរតួនាទីយ៉ាងរឹងមាំក្នុងការលើកទឹកចិត្ត។ នៅពេលមនុស្សម្នាក់កំពុងជ្រើសរើសរបបអាហារដែលមានសុខភាពល្អនឹងជះឥទ្ធិពលដល់ដៃគូក្លាយជាទម្លាប់ដូចគ្នា។

ថ្ងៃនេះពួកយើងនឹងលើកនូវរឿងរ៉ាវរបស់ដៃគូមួយចំនួនមកបង្ហាញជូនប្រិយមិត្តដែលជាការណ៍មួយអាចលើកទឹកចិត្តដល់អ្នកដែលមានគូស្នេហ៍។ គូស្នេហ៍ខាងក្រោមនេះដែលបានផ្លាស់ប្តូររូបរាង ពិសេសគឺទម្ងន់និងធ្វើឱ្យពិភពលោកស្រឡាំងកាំង។

1. ពួកគេទាំងពីរនាក់មានការផ្លាស់ប្តូរស្ទើមិនគួរឲ្យជឿ

ពួកគេបានសារភាពថាពួកគេធុញទ្រាន់នឹងមនុស្សហៅថាធាត់និងអាក្រក់។  ហើយពួកគេបានលើកទឹកចិត្តគ្នាទៅវិញទៅមកនៅក្នុងដំណើរការសម្រកទម្ងន់ ពួកគេស្រកទម្ងន់អស់ ១១០ ផោន។

2. គាត់មានមោទកភាពចំពោះសង្សាររបស់គាត់ណាស់ ដែលនេះគឺជាលទ្ធផលដែលមិត្តស្រីរបស់គាត់ទទួលបាន។

គាត់មិនដែលនិយាយថាគាត់មិនស្រឡាញ់សង្សារគាត់នោះទេតាំងពីនាងនៅធាត់ ប៉ុន្តែវាពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់គាត់នៅពេលដែលមិត្តស្រីរបស់គាត់ស្រកទំងន់។

3. ជីវិតបានផ្លាស់ប្តូរសម្រាប់ Lexi និង Reed បន្ទាប់ពីពួកគេទាំងពីបានស្រក់ទម្ងន់រហូតដល់ ២៨០ ផោន។

វាជាថ្ងៃដំបូងក្នុងឆ្នាំ ២០១៦ នៅពេលដែល Lexi និង Danny Reed បានសម្រេចចិត្តផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេនិងកាន់តែសមសួន។ Lexi មានទម្ងន់ ៤៨៥​ ផោន និង Reed មានទម្ងន់ ២៨១ ផោន។ ថ្វីត្បិតតែការតាំងចិត្តដំបូងរបស់ពួគេមានបញ្ហាបន្តិច ប៉ុន្តែនាងបានស្រក់គីឡូអស់ ២០ ផោនក្នុងរយៈពេលមួយខែ។ ពួកគេជឿជាក់ថាការរៀបចំផែនការគោលដៅជាមួយគ្នាជួយអោយពួកគេនៅតែមានកំលាំងចិត្ត។ ទីបំផុតពួកគេធ្វើបានសម្រេច។

4. ពួកគេទាំងពីរនាក់បានស្រកទម្ងន់ជោគជ័យរហូតដល់ ១០០ ផោន។

Josh និង Terri គឺជាប្តីប្រពន្ធដែលបានចាប់ផ្តើមប្រើឧបករណ៍សម្រកទម្ងន់។ ពួកគេបានចាប់ផ្តើមជាមួយនឹងការដើររយៈពេល ១៥ នាទីនិងរត់ ៣ ម៉ាយល៍ជារៀងរាល់ថ្ងៃ។

ជីវិតបានផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់ពួកគេហើយពួកគេគឺជាគូស្នេហ៍ដែលសប្បាយរីករាយនឹងការផ្លាស់ប្តូរខ្លួនរបស់ពួកគេ។

5. មើលទៅហាក់ដូចជាពួកគេត្រលប់មករកវ័យក្មេងវិញ

ដំណើរសម្រកទម្ងន់សម្រាប់ Zach និង Brecca បាននាំឱ្យពួកគេកាន់តែជិតស្និទ្ធនឹងគ្នា។ Zach បានស្រកទម្ងន់អស់ ១០៧ ផោនខណៈ Brecca ស្រកអស់ ៦០ ផោន។

Brecca ជឿជាក់ថាបន្ទាប់ពីការស្រកទម្ងន់ ពួកគេទាំងពីរមានអារម្មណ៍កាន់តែជឿជាក់ហើយប្រាកដថាមានជីវិតរស់រវើក។

6. ដៃគូដែលស្រកទម្ងន់អស់ ១២០ ផោន​​ ជាមួយគ្នា

គូស្នេហ៍មួយគូនេះបានស្រកទម្ងន់ ១២០ ផោនជាមួយគ្នាដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃរៀបការរបស់ពួកគេ។ ពួកគេនិយាយថាវាមិនទាន់ចប់ទេ។ ដំណើរការសម្រកទម្ងន់ទើបតែចាប់ផ្តើមសម្រាប់ពួកគេ។

 

7. ពួកគេបានសន្យាថានឹងត្រលប់ទៅជារាងស្អាតវិញ!

 

View this post on Instagram

 

A post shared by Aesthetic Models (@aestheticmodels_) on

ពួកគេទទួលបានការសរសើរជាច្រើននៅថ្ងៃរៀបការរបស់ពួកគេដោយសារតែការផ្លាស់ប្តូររបស់ពួកគេហើយពួកគេសមនឹងទទួលបានណាស់។

 

8. ពួកគេទទួលបានរាងដែលពួកគេចង់បានហើយ!!

Loading...

ពួកគេមិនចង់រៀបការជាមួយគ្នាក្នុងរូបរាងធាត់អាក្រក់នោះទេ។ ដូច្នេះគូស្នេហ៍មួយគូនេះបានស្រកទម្ងន់សរុប ១៣៣ ផោនដោយចាត់ទុកថានេះជាផ្នែកមួយនៃការរៀបចំមង្គលការរបស់ពួកគេ។

9. ពួកគេមិនបណ្តោយឱ្យចំណងអាពាហ៍ពិពាហ៍បញ្ចប់ត្រឹមនេះទេ គោលដៅសម្រកទម្ងន់របស់ពួកគេត្រូវបានអនុវត្ត។

គូស្នេហ៍មួយគូនេះមើលរូបភាពអតីតកាលនៃថ្ងៃរៀបការរបស់ពួកគេហើយសំរេចចិត្តផ្លាស់ប្តូរដោយការសម្រកទម្ងន់។ នៅខួបអាពាហ៍ពិពាហ៍លើកទីបួន ពួកគេបានសន្យា ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងរួមរបស់ពួកគេប្តីស្រកអស់ ១២៩ ផោនហើយប្រពន្ធស្រកអស់ ១០៩ ផោន។

10. ចំណែកមួយគូនេះរក្សារាងបានល្អណាស់

11. ពួកគេទាំងពីរពិតជាអាចធ្វើបានជាមួយគ្នា

ស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគេនៅដដែល។ ប៉ុន្តែជាតិខ្លាញ់ក្នុងខ្លួនរបស់ពួកគេត្រូវបានបាត់បង់។ គូស្នេហ៍នេះបានស្រកទម្ងន់យ៉ាងច្រើនដោយសារតែពួកគេចង់ដឹកនាំជីវិតដ៏វែងជាមួយគ្នា។ ហើយវាអាចទៅរួចលុះត្រាតែពួកគេយកចិត្តទុកដាក់លើរាងកាយរបស់ពួកគេ។

12. នៅពេលដែលការប្តេជ្ញាចិត្តរបស់អ្នកបានសម្រេចជោគជ័យ

សូមក្រឡេកមើលវិធីដែលពួកគេបានផ្លាស់ប្តូរខ្លួនឯង។ គ្មាននរណាម្នាក់អាចជឿថាពួកគេជាអាចផ្លាស់ប្តូរដូចពេលនេះទេ។ ពួកគេបានក្លាយជានិមិត្តរូបសម្រាប់មនុស្សជាច្រើនហើយនៅតែបន្តលើកទឹកចិត្តដល់គូស្នេហ៍ដទៃទៀតផងដែរ។

13. តើអ្នកណាដែលនិយាយថាអ្នកមិនស្រកទម្ងន់បាននៅពេលដែលអ្នកមានកូន?

ស្ទើរតែគ្រប់ស្ត្រីទាំងអស់ឡើងទម្ងន់បន្ទាប់ពីសម្រាលកូនរួច។ ប៉ុន្តែសម្រាប់គូស្នេហ៍មួយគូនេះអ្វីៗបានដំណើរការទៅយ៉ាងរលូនដោយពួកគេទាំងពីរបានឈរក្បែរគ្នាដើម្បីឈានដល់គោលដៅសម្រកទម្ងន់របស់ពួកគេ។

14. ពួកគេបានសម្រេចចិត្តចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីសុខភាពល្អ។

គូស្នេហ៍នេះបានស្រកទម្ងន់ហើយបានក្លាយជាការលើកទឹកចិត្តសម្រាប់ទាំងអស់គ្នា។ Lisa ក៏កំពុងធ្វើផ្តល់ការណែនាំពីរបៀបសម្រកទម្ងន់និងជួយអ្នកដទៃជាច្រើនដូចដែលនាងខ្លួនឯងបានស្រកទម្ងន់ហើយចាប់ផ្តើមជីវិតថ្មី។

 

15. ពួកគេមើលទៅអស្ចារ្យជាងមុនទៅទៀតបន្ទាប់ពីការផ្លាស់ប្តូរ។

 

View this post on Instagram

 

A post shared by SarahxFit (@sarahxfit) on

ពួកគេមើលទៅទៅកាន់តែស្រស់ស្អាត ការសម្រកទម្ងន់នាំមកនូវអ្វីដែលល្អបំផុតសម្រាប់ពួកគេ។

16. ដំណោះស្រាយនៅក្នុងឆ្នាំថ្មីខ្លះអាចសំរេចបាន!

ពួកគេដូចជាមិនស្រកគីឡូច្រើនទេ។ ប៉ុន្តែពួកគេនៅតែចង់បំពេញនូវដំណោះស្រាយឆ្នាំថ្មីរបស់ពួកគេដើម្បីទទួលបានរាងស្អាតក្នុងក្តីសុបិន្តរបស់ពួកគេ។ បេសកកម្ម​បាន​ជោគជ័យ!

បន្ថែម៖ មិនមានបញ្ហាអ្វីទេនៅពេលដែលស្នេហារបស់អ្នករឹងមាំ! ពួកគេមើលទៅស្រស់ស្អាតនិងសមគ្នាខ្លាំងណាស់ ទោះបីជាពេលវេលាកន្លងទៅជាច្រើនឆ្នាំក៏ដោយ។

 

អត្ថបទដោយ៖ វីរៈ

Loading...