kalib9

ហេតុការណ៍ចម្លែក ៗទាំង ៨ អំពីមេដឹងនាំវ័យក្មេងបំផុតរបស់ពិភពលោក គីម ជុងអ៊ុន

យើងមិនមានព័ត៌មានច្រើនអំពីមេដឹកនាំផ្តាច់ការវ័យក្មេងជាងគេនៅលើពិភពលោកទេ។ គាត់មិនបាននិយាយច្រើនអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ទេ។ អ្វីដែលយើងបានរកឃើញ ភាគច្រើនជារឿងប្លែក ៗនិងចម្លែក ៗអពីគាត់ទៅវិញ។

ឱកាសតែមួយគត់របស់អ្នកដើម្បីស្វែងយល់អំពីបុរសខ្លាំងម្នាក់នេះគឺត្រូវអាននូវអ្វីដែលអ្នកសារព័ត៌មានអ្នកសង្កេតការណ៍បានសរសេរហើយនេះជារឿងចម្លែកចំនួន ៨ ទាក់ទងនឹងមេដឹកនាំ "គីមជុង - អ៊ុន" បើត្រៀមរួចរាល់ហើយ តោះ!!! អូសចុះក្រោមអានទាំងអស់គ្នា។

#1

ចិញ្ចើមរបស់គាត់តូចហើយខ្លី

ពីរូបថតនៃឆ្នាំផ្សេងៗគ្នា វាច្បាស់ណាស់ថាមានអ្វីប្លែកបានកើតឡើងចំពោះចិញ្ចើមរបស់មេដឹកនាំកូរ៉េខាងជើង វាហាក់ដូចជាកាន់តែខ្លីទៅ ៗ ។ មនុស្សជាច្រើនបានជឿថានេះគឺដោយសារតែគាត់ចង់មើលទៅដូចឪពុករបស់គាត់គឺលោកគីម ជុងអ៊ីល។

#2

រូបភាពកុមារភាពរបស់គាត់គឺជារឿងកំប្លែង។

នៅឆ្នាំ ២០១៤ រូបភាពនេះបានលេចឡើងលើកញ្ចក់អេក្រង់ដ៏ធំអំឡុងរដូវឈប់សម្រាកយោធាដ៏សំខាន់នៅកូរ៉េខាងជើង។ គេនិយាយថារូបភាពនេះគឺជាមេដឹកនាំ គីមជុង អ៊ុន កាលពីនៅក្មេងប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ថាវាជាការពិតរឺអត់នោះទេ។

#3

សិក្សានៅប្រទេសស្វីស

ក្នុងឆ្នាំ ១៩៩៨ និស្សិតមកពីប្រទេសកូរ៉េខាងជើងបានចូលរៀននៅសាលាដ៏ល្បីមួយក្បែរទីក្រុងប៊ែន ប្រទេស ស្វីស។ គាត់ត្រូវបានចុះឈ្មោះជាសមាជិកស្ថានទូត។ ប្រហែលជាពិបាកនិយាយណាស់ថារូបភាពនេះជាមេដឹកនាំគីមរឺអត់។ ប៉ុន្តែមិត្តរួមថ្នាក់ប្រាកដថានេះពិតជា គីមជុង  អ៊ុន ពួកគេចងចាំគាត់កាលពីគាត់នៅពីក្មេង។ ហើយគាត់ចាប់អារម្មណ៍លើកីឡាច្រើនជាងនយោបាយ។

#4

គាត់ចូលចិត្តបាល់បោះ ហើយមានមិត្តម្នាក់ដែលមានឈ្មោះថា "Dennis Rodman"

នៅឆ្នាំ ២០១៣ លោកបានជួបលោក Dennis Rodman ទោះបីជាមានភាពខុសគ្នាខ្លាំងរវាងអ្នកទាំងពីរក៏ដោយក៏ពួកគេបានក្លាយជាមិត្តភក្តិ។  (Dennis Rodman គឺជាអ្នកលេងបាល់បោះ NBA ដ៏ល្បីល្បាញ)។

#5

គ្រប់រូបភាពរបស់លោក គីម សុទ្ធតែញញឹម

ទោះបីជាគាត់មើលទៅគួរឱ្យខ្លាចនៅក្នុងភ្នែករបស់ពិភពលោក។ ប៉ុន្តែរូបភាពទាំងអស់ដែលប្រជាជនកូរ៉េខាងជើងបានឃើញគឺស្នាមញញឹមនិងរូបភាពពោរពេញដោយភាពកក់ក្តៅ។

Loading...

រូបភាពនេះគឺនៅពេលគាត់ព្យាយាមសាកល្បងកាំជ្រូចមីស៊ីល។

#6

ប្រសិនបើមេដឹកនាំ គីម ជុងអ៊ុន កាន់តែស្គម?

Reddit alfosn ជាអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះរូបថតរបស់មេដឹកនាំគីម ថានៅពេលស្រកទម្ងន់អស់ ២០ គីឡូក្រាមគាត់បានកត់សម្គាល់ឃើញថាមេដឹកនាំមើលទៅរឹតតែគួរអោយខ្លាចថែមទៀត៕

#7

ថ្ងៃខែឆ្នាំកំណើតរបស់គាត់មិនទាន់មានអ្នកដឹងច្បាស់នៅឡើយ

គីម ជុងអ៊ុនកើតនៅថ្ងៃទី ៨ ខែមករាឬថ្ងៃទី ៦ ខែកក្កដាឆ្នាំ ១៩៨២ ឬប្រហែលជាឆ្នាំ ១៩៨៣។ ឬប្រហែលជាឆ្នាំ ១៩៨៤។ ហេតុអ្វីអាថ៌កំបាំងបែបនេះ? គេនិយាយថាមេដឹកនាំចង់មើលទៅចាស់ជាងនិងមានភាពចាស់ទុំជាងមុនដូច្នេះថ្ងៃខែឆ្នាំកំណើតផ្លូវការរបស់គាត់គឺឆ្នាំ ១៩៨២ ។

ទោះយ៉ាងណាក៏ដោយគាត់គឺជាមេដឹកនាំវ័យក្មេងម្នាក់ក្នុងចំណោមមេដឹកនាំវ័យក្មេងបំផុតនៅលើពិភពលោក។

11 Strange Facts About Kim Jong-un

#8

គាត់មិនចាំបាច់ចូលបន្ទប់ទឹកនោមនោះទេ

យ៉ាងហោចណាស់នោះជាអ្វីដែលប្រជាជនកូរ៉េខាងជើងជឿជាក់។ គេអាចនិយាយដូចគ្នាអំពីឪពុករបស់គាត់គឺគីម ជុងអ៊ីល (អ្នកអាចអានរឿងនេះនៅក្នុងជីវប្រវត្តិផ្លូវការរបស់គាត់) ។

11 Strange Facts About Kim Jong-un

 

 

ដោយ៖ វីរៈ | ប្រភព៖  brightside.me

Loading...