kalib9

ទីតាំងហាមឃាត់ និងអាថ៌កំបាំងទាំង ១០ នៅក្នុងពិភពលោកដែលមនុស្សពិបាកចូលទៅដល់បំផុត!

ការធ្វើដំណើរកំសាន្តជុំវិញពិភពលោកគឺជាដំណើរកំសាន្តដ៏រីករាយនិងរំភើបបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ យើងអាចទៅគ្រប់ទីកន្លែងនៅលើភពផែនដីនេះ។ ពីព្រៃត្រូពិចនៅភាគខាងត្បូង ឬជាដែនដីទឹកកកនៅប៉ូលខាងជើងនៃពិភពលោកជាដើម។

ប៉ុន្តែតើអ្នកដឹងទេថានៅមានកន្លែងអាថ៌កំបាំងជាច្រើននៅលើផែនដីយើងនេះ ដែលមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅទស្សនាបានឡើយ។ ខាងក្រោមនេះគឺជាកន្លែងចំនួន ១០ ទីតាំងដែលត្រូវបានហាមឃាត់មិនឲ្យចូលឡើយពីជុំវិញពិភពលោក។ តើទីតាំងទាំង ១០ នោះមាននៅទីណាខ្លះ? សូមប្រិយមិត្តទាំងអស់តាមដាននូវអត្ថបទខាងក្រោមដូចតទៅ៖

#1

គុហា Lascaux (Lascaux Caves)

គុហានេះគឺជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់មួយ គេជឿថាត្រូវបានមនុស្សរស់នៅដែលមានអាយុកាលតាំងពីយុគថ្មបុរាណ។ នៅលើជញ្ជាំងល្អាងមានសំណេររបស់មនុស្ស រូបសត្វ រូបរាងផ្សេង ៗ ដែលត្រូវបានគូរដោយដៃ។ ដែលយ៉ាងហោចណាស់មានគុហាមានអាយុកាលប្រហែល ១៥.០០០ ឆ្នាំមុនគ.ស។

គុហានេះដើមឡើយត្រូវបានបើកជាកន្លែងទាក់ទាញភ្ញៀវទេសចររហូតមកដល់ឆ្នាំ ១៩៦៣ មន្ត្រីពាក់ព័ន្ធបានកត់សម្គាល់ឃើញថាផ្ទាំងគំនូរនៅលើជញ្ជាំងចាប់ផ្តើមរលុបបាត់បន្តិចម្តង ៗ។ នេះក៏ជាមូលហេតុដោយសារតែភ្ញៀវទេសចរផងដែរ បន្ទាប់មករដ្ឋាភិបាលបានសម្រេចបិទរូងភ្នំជាអចិន្ត្រៃយ៍។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់គុហានេះទៀតឡើយ។ (លើកលែងតែមនុស្សមួយចំនួនដែលត្រូវបានលើកលែង)

គំនូរជញ្ជាំងខ្លះនៅលើជញ្ជាំងថ្ម

#2

កោះពស់នៅប្រេស៊ីល  (Ilha da Queimada Grande)

កោះ Ileaday da Queimada Grande ឬកោះពស់ គឺជាកោះមួយនៅឯឆ្នេរសៅប៉ូឡូប្រទេសប្រេស៊ីលដែលគេស្គាល់ថាជាកោះមួយដែលសំបូរទៅដោយពស់ពិសជាច្រើន។ អ្នកអាចឃើញពស់ ១ ក្បាលនៅគ្រប់ផ្ទៃក្រឡា ១ ម៉ែត្រការ៉េនៅលើកោះនេះ។

ជាពិសេសប្រភេទពស់ពិសដែលមានពិសសាហាវបំផុតដែលមានឈ្មោះថា (golden lancehead) ដែលពិសរបស់វាខ្លាំងជាងពស់វែកដល់ទៅ ៥ ដង។ ហើយត្រូវបានចាត់ថ្នាក់ជាពស់តែមួយគត់ដែលរស់នៅលើកោះតែប៉ុណ្ណោះ។

ដូច្នេះរដ្ឋាភិបាលប្រេស៊ីលបានប្រកាសថាកោះនេះថាជាតំបន់ហាមឃាត់។ ពិតជាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅកោះនេះឡើយ។ លើកលែងតែអ្នកវិទ្យាសាស្ត្រដែលចូលទីកាន់កោះនេះដើម្បីស្វែងយល់ពីជីវវិទ្យា។

#3

តំបន់ Mount Weather នៅសហរដ្ឋអាមេរិក (Mount Weather)

មូលដ្ឋានសំងាត់ចុងក្រោយរបស់កងទ័ពអាមេរិកមានជម្រៅជ្រៅនៅក្រោមដីវាត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងគ្រឿងបរិក្ខារជាច្រើន។ សម្រាប់បុគ្គលិកជាង ១.០០០ នាក់ទៅធ្វើការនៅទីស្នាក់ការកណ្តាលយុទ្ធសាស្រ្តនេះ។ ការរស់នៅ ការបរិភោគ និងការដេកអស់រយៈពេលជាច្រើនឆ្នាំដោយមិនឡើងមកលើដី។

ទីនេះត្រូវបានបង្កើតឡើងដើម្បីត្រៀមការពារជាមុន ប្រសិនបើសង្គ្រាម គ្រោះមហន្តរាយ ឬភាពអាសន្នណាមួយកើតឡើងនៅលើពិភពលោក។ ទីភ្នាក់ងាររដ្ឋាភិបាល មន្រ្តី និងឯកសារព័ត៌មានសំខាន់ៗរបស់ប្រទេសគឺត្រូវរក្សាទុកនៅទីនេះ នឹងនៅតែស្ថិតស្ថេរនៅទីស្នាក់ការកណ្តាលនេះ។ ជាការពិតណាស់កន្លែងនេះពិតជាគ្មានមនុស្សសាមញ្ញណាត្រូវបានអនុញ្ញាតឱ្យចូលទៅនោះទេ។

#4

បណ្ណសារដ្ឋានសំងាត់ក្នុងវិហារ Vatican (Vatican Secret Archives)

បណ្ណសារដ្ឋាននេះមានទីតាំងនៅជាន់ក្រោមនៃបណ្ណាល័យហូលី គឺជាមជ្ឈមណ្ឌលដែលផ្ទុកព័ត៌មានឯកសារសំខាន់ៗរបស់ប្រទេសជាតិ។

ទោះបីកន្លែងនេះមានអាថ៍កំបាំងក៏ដោយក៏ឯកសារដែលរក្សាទុកនៅខាងក្នុងមិនមានការសម្ងាត់ទាំងអស់នោះទេ វាត្រូវបានរក្សាទុកនៅកន្លែងឯកជនអស់រយៈពេលរាប់រយឆ្នាំមកហើយ។ ហើយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់បើកនិងអានដូចសៀវភៅបណ្ណាល័យទេ។ ព្រោះខ្លាចថាឯកសារចាស់អាចនឹងត្រូវគេបំផ្លាញឬលួច។

#5

កោះ Sentinel ខាងជើង (North Sentinel Island)

កោះនេះជាកោះតូចមួយមានទីតាំងនៅឈូងសមុទ្របេងហ្គាល់ មហាសមុទ្រឥណ្ឌា ជាមួយនឹងសម្រស់ធម្មជាតិមិនគួរឱ្យជឿ។ ជាអកុសលរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់មិនឱ្យទៅជិតកោះនេះក្នុងរយៈចម្ងាយ ៥ គីឡូម៉ែត្រនៃកោះនេះ។

ព្រោះមានកុលសម្ព័ន្ធមួយនៅលើកោះនេះកាចសាហាវដែលត្រៀមនឹងសំលាប់មនុស្សណាដែលចូលទៅជិតកោះនេះ។ គ្មានអ្នកណាដឹងច្បាស់ពីកុលសម្ព័ន្ធនេះនៅឡើយទេ សូម្បីតែអាជ្ញាធរក៏មានព័ត៌មានតិចតួចណាស់អំពីកុលសម្ព័ន្ធនេះ។ កុលសម្ព័ន្ធនេះមានប្រជាជនប្រមាណជា ៥០០ នាក់។

Loading...

ប្រជាជននៅលើកោះបានត្រៀមខ្លួនវាយប្រហារមនុស្សគ្រប់គ្នាដែលចូលទៅជិតកោះរបស់ពួកគេ។

#6

តំបន់ ៥១ នៅសហរដ្ឋអាមេរិក (Area 51)

តំបន់ ៥១ គឺជាឈ្មោះដែលបានផ្តល់ឱ្យមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក។ តំបន់នេះមានទីតាំងស្ថិតនៅលើវាលខ្សាច់នៅភាគខាងត្បូងរដ្ឋ Nevada ។ តំបន់នេះមានភាពតឹងរឹងនិងអាថ៌កំបាំងណាស់ដែលមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅជិតកន្លែងនេះឡើយ។ ធ្វើឱ្យមនុស្សជាច្រើនបកស្រាយខុសៗគ្នាថាកន្លែងនេះអាចជាប់ទាក់ទងនឹងអាថ៍កំបាំងអ្វីម៉្យាងជាមួយមនុស្សភពផ្កាយ។

រូបភាពថតដោយផ្កាយរណប

#7

ព្រះវិហារ The Chapel of the Ark of the Covenant ប្រទេសអេត្យូពី។ (The Chapel of the Ark of the Covenant)

ព្រះវិហារនេះគឺជាអាគារតូចមួយនៅក្នុងប្រទេសអេត្យូពី។ គេនិយាយថានៅក្នុងវិហារនោះគឺជាហិបមានបទបញ្ញត្តិទាំង ១០ នៃសិលាចារឹកថ្មម៉ាណានិងដំបងរបស់អើរ៉ុន។

គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលប្រាសាទនេះទេ លើកលែងតែព្រះសង្ឃមួយអង្គដែលអាចបានចូលទៅបាន ហើយបានរស់នៅទីនោះពេញមួយជីវិតរបស់គាត់ដើម្បីការពារហិបនោះឲ្យសុវត្ថិភាព។ មនុស្សមានសំណាងខ្លះបានចូលក្នុងអគារនេះក្នុងឆ្នាំ ២០១១ ដើម្បីជួសជុលដំបូលវិហារ។

#8

ផ្លូវរថភ្លើងក្រោមដី Metro-2 រុស្ស៊ី (Moscow Metro-2)

Metro-2 គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យខ្សែរថភ្លើងក្រោមដីសម្ងាត់នៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដែលអាជ្ញាធររុស្ស៊ីបដិសេធថាមិនមាន ប៉ុន្តែមានព័ត៌មានតិចតួចដែលត្រូវបានគេរកឃើញថា Metro-2 ត្រូវបានសាងសង់ឡើងនៅសម័យស្តាលីន។ ហើយវាត្រូវបានគេជឿជាក់ថាមានផ្លូវរូងក្រោមដីសម្ងាត់ជាច្រើនដែលភ្ជាប់អាគារជាតិសំខាន់ៗ។ ហើយមនុស្សជាច្រើនប្រាកដថាវារក្សានូវអាថ៌កំបាំងជាតិជាច្រើន។

ក៏មានពាក្យចចាមអារាមឆ្កួត ៗ ជាច្រើនទៀតដូចជាការពិសោធន៍វិស្វកម្មហ្សែន មានការកែសម្រួលហ្សែនសត្វផ្សេងៗរហូតដល់ក្លាយជាបិសាចហើយរក្សាទុកពួកគេនៅមេត្រូ ២ នេះ។ ឬសូម្បីតែពាក្យចចាមអារាមថាសាកសពកករបស់ស្តាលីនក៏ត្រូវបានរក្សាទុកនៅទីនេះដែរ។

#9

អាថ៌កំបាំងនៃព្រះវិហារ Mormon សហរដ្ឋអាមេរិក (Mormon Church Secret Vault)

វិហារ Mornmon ឬឈ្មោះផ្លូវការគឺ (The Church of Jesus Christ of Latter-day Saints) គឺជាក្រុមសាសនាដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ដោយហេតុផលនេះដូច្នេះពួកគេមានសៀវភៅប័ណ្ណសារដ្ឋានរួមបញ្ចូលទាំងហ្វីលខ្សែភាពយន្តខ្នាតតូចដែលមានព័ត៌មានតាំងពីទសវត្សឆ្នាំ ១៩៣០ ដើម្បីអនុញ្ញាតឱ្យទិន្នន័យទាំងនេះនៅតែរក្សាទុកបានស្ថិតស្ថេរ ដូច្នេះកន្លែងរក្សាទុកឯកសារនេះត្រូវតែជាកន្លែងមានសុវត្ថិភាពល្អបំផុត។

ពួកគេបានជ្រើសរើសទីតាំងដ៏ល្អក្នុងផ្ទាំងថ្មភ្នំថ្មក្រានីតដើម្បីសាងសង់ជាបន្ទប់ដែលមានឈ្មោះថា Little Cottonwood Canyon នៅរដ្ឋយូថាហ៍ សហរដ្ឋអាមេរិកហើយមិនអនុញ្ញាតឱ្យមនុស្សសាមញ្ញចូលមកជិតនឹងបន្ទប់នេះឡើយ។ គេនិយាយថាបច្ចុប្បន្ននេះ មានដុំហ្វីលខ្សែភាពយន្តខ្នាតតូចចំនួនជាង ១០០.០០០ និងក្រដាសឯកសារជាង ១០០.០០០ សន្លឹក។

#10

កោះ Surtsey នៅប្រទេស អ៊ីស្លង់ (Surtsey)

គឺជាកោះភ្នំភ្លើងមួយដែលត្រូវបានកកើតឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមសមុទ្រ។ វាបានចំណាយពេលជិត ៥ ឆ្នាំដើម្បីផ្ទុះឡើងឥឡូវវាឈរយ៉ាងធំនៅកណ្តាលសមុទ្រក្បែប្រទេសរអ៊ីស្លង់។

ប៉ុន្តែអង្គការសហប្រជាជាតិមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើដំណើរទៅកាន់កោះនេះទេលើកលែងតែអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវមួយចំនួនដែលចង់សិក្សាពីវឌ្ឍនភាពនិងការវិវត្តអេកូឡូស៊ីជាមួយនឹងកម្អែលរបស់ភ្នំភ្លើង និងសកម្មភាពភ្នំភ្លើង។

ទោះជាយ៉ាងណាទេសភាពនៅលើកោះស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែនៅក្នុងពេលតែមួយវាបង្កគ្រោះថ្នាក់ដល់មនុស្សដែលមកក្បែកោះនេះព្រោះសព្វថ្ងៃនេះ មានកំអែល ផ្សែង និងផេះអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។

អត្ថបទដោយ៖ វីរៈ

Loading...