kalib9

២២ សកម្មភាពរបស់មនុស្សទាំងនេះ នឹងធ្វើឲ្យពិភពលោករបស់យើង ស្រស់បំព្រង ជាកន្លែងគួរឲ្យចង់រស់នៅបំផុត!

មនុស្សមួយចំនួនដែលចាប់ផ្តើមធុញទ្រាន់នឹងជីវិតរស់នៅ ហើយមានការធ្លាក់ទឹកចិត្តដោយសារអ្វីដែលពួកគេប្រឈមមុខក្នុងជីវភាពប្រចាំថ្ងៃ ឬមើលឃើញថាមនុស្សគ្រប់គ្នានៅក្នុងសង្គមគឺសុទ្ធតែអាក្រក់។ ភាពបែកចែកវណ្ណៈនិងធ្វើឲ្យមនុស្សយើងកាន់តែស្អប់គ្នាទៅវិញទៅមក។ យ៉ាងណាមិញមនុស្សជាច្រើនបាននឺងកំពុងតែធ្វើអំពើល្អ ពួកគេជួយដល់កុមារ ស្រ្តី និងមនុស្សចាស់ជរាគ្មានផ្ទះសម្បែង។

ដោយសារតែមានរឿងល្អ ៗ ជាច្រើននៅលើពិភពលោកនេះដែលយើងមិនធ្លាប់បានកត់សំគាល់ពីមុនមកហើយនេះគឺជាសកម្មភាពមនុស្សធម៌ល្អ ៗ ចំនួន ២២ របស់មនុស្សយើងដែលធ្វើអោយពិភពលោកនេះមានភាពស្រស់បំព្រងគួរឲ្យចង់រស់នៅ ... !

វីរបុរសទាំងពីរកំពុងស្វាគមន៍គ្នាទៅវិញទៅមក។

ក្មេងកំសត់ម្នាក់នេះទទួលបានស្ករគ្រាប់ចំនួន ២ ដុំហើយគេបានជ្រើសរើសចែកវាជូនអ្នកថតរូប។

ប៉ូលីសចរាចរណ៍នៅក្នុងប្រទេសឥណ្ឌាបានបញ្ចុកអាហារដល់លោកយានដែលគ្មានផ្ទះសម្បែង។ ដោយសារតែលោកយានគ្មានកំលាំងគ្រប់គ្រាន់ដើម្បីបរិភោគដោយខ្លួនឯង។

បុរសដែលជាសង្សារបានដោះស្បែកជើងឲ្យទៅនាងពាក់ដោយសារស្បែងយើងរបស់នាងបាក់កែង។

បុរសចំណាស់បានគាំងបេះដូងខណៈពេលកំពុងឈូសឆាយផ្លូវដែលពោរពេញទៅដោយទឹកកកនៅមុខផ្ទះរបស់គាត់។ នៅពេលការជួយសង្គ្រោះត្រូវបានបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ បន្ទាប់មកពួកគេបានត្រឡប់មកវិញដើម្បីជួយឈូសទឹកកកជូនគាត់។

កន្លែងសម្រាប់ព្យួរសម្លៀកបំពាក់ដែលយើងចង់បរិច្ចាគសម្លៀកបំពាក់ដល់ជនក្រីក្រ។

ជាងកាត់សក់ម្នាក់នេះចំណាយពេលរាល់ថ្ងៃអាទិត្យរបស់គាត់ធ្វើដំណើរទៅកាត់សក់ឱ្យមនុស្សគ្មានផ្ទះសម្បែងពាសពេញទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

នេះជាពេលវេលាមានន័យ និងរីករាយបំផុតសម្រាប់កុមារពិការទាំងពីរនាក់នេះ។

ឆ្កែនេះត្រូវបានម្ចាស់ទុកចោលនៅក្នុងផ្ទះដែលមានអគ្គិភ័យ។ បច្ចុប្បន្ននេះវាបានក្លាយជាផ្នែកមួយនៃក្រុមពន្លត់អគ្គិភ័យ។

អ្នកពន្លត់អគ្គីភ័យបានជួយដាក់អុកស៊ីសែនឆ្មាដែលនៅរស់រានមានជីវិត។

ជនអន្តោប្រវេសន៍ស៊ីរីម្នាក់នេះបានចំអិនម្ហូបអាហារសម្រាប់ប្រជាជនដែលគ្មានផ្ទះសម្បែងនៅប្រទេសអាល្លឺម៉ង់ជាថ្នូរនឹងអ្វីដែលគាត់បានទទួលនៅពេលគាត់បានមករស់នៅប្រទេសនេះ។

បុរសអាយុ ២០ ឆ្នាំម្នាក់កំពុងបង្កើតម៉ាស៊ីនបោកគក់ចល័តដែលផ្តល់សេវាកម្មឥតគិតថ្លៃដល់ជនអនាថា។

និស្សិតម្នាក់បាននាំកូនរបស់នាងទៅសាលាព្រោះដោយសារតែអ្នកមើលថែក្មេងមិនបានធ្វើការ។ គ្រូវ័យក្មេងរូបនេះបានស្ម័គ្រចិត្តមើលថែកូន ៗ របស់សិស្សដើម្បីឱ្យពួកនាងអាចផ្តោតអារម្មណ៍លើការប្រលង។

Loading...

យុវជនម្នាក់ដែលសប្បាយចិត្តយ៉ាងខ្លាំងពេលបានជួបម៉ារ៉ូន ៥

បុរសម្នាក់នេះបានលេងតន្ត្រីដល់អ្នកជម្ងឺមហារីកដែលចង់ស្តាប់តន្រ្តី។

រូបភាពនៃកន្លែងដែលអគ្គិភ័យឆាបឆេះ។

ប៉ូលីសម្នាក់បានដាក់ខ្នោះដៃជាមួយក្មេងស្រីម្នាក់ដែលប្រុងលោតពីលើអាគារដើម្បីធ្វើអត្តឃាត។ គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រថុយជីវិតជាមួយនាង។

ក្មេងប្រុសអាវខៀវបានយំខកចិត្តដែលគាត់រត់នៅចុងក្រោយគេដូច្នេះក្មេងម្នាក់ទៀតបានបោះបង់ចោលចំណាត់ថ្នាក់លេខ ២ ដើម្បីលួងលោមនិងទៅដល់ទីក្នុងពេលតែមួយជាមួយគ្នា។

ហាងកាហ្វេមួយនៅប្រទេសក្រិកខ្លាចសត្វឆ្កែនៅតាមផ្លូវរងារ ដូច្នេះពួកគេឱ្យឆ្កែទាំងនោះចូលមកដេកខាងក្នុងហាង។

លោកតាម្នាក់នេះស្រឡាញ់វិស័យតារាសាស្ត្រខ្លាំងណាស់ ហើយគាត់បានយកកែវឆ្លុះដែលអាចមើលឃើញផ្កាយដាក់ស្លាកវាថា "អ្នកអាចប្រើកែវយឹតដើម្បីមើលឃើញភាពរំជើបរំជួលនៅលើមេឃ"។

ឆ្កែតូចចង់ជួយម្ចាស់ដែលមានបញ្ហា។

បុរសម្នាក់បានជួយសត្វកុងគូរ៉ូនៅអូស្រ្តាលី នៅពេលមានទឹកជំនន់កើតឡើង។

ដោយ៖ វីរៈ

Loading...